រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការឈានដល់បើកដំណើរការប្រទេសក្នុងសម័យកូវីដ១៩នេះ គឺត្រូវចេះរៀនរស់នៅជាមួយកូវីដ ហើយនៅពេលវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្មបើកដំណើរការល្អ ។
យោងតាមសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ នៅបច្ចុប្បន្ននេះថា ដោយសារការបញ្ឈប់ឲ្យធ្វើតេស្តរហ័ស គឺនៅពេលមុនការរកឃើញអ្នកឆ្លងកូវីដ១៩ នៅភូមិណាត្រូវធ្វើការបិទភូមិនោះ ដើម្បីធ្វើតេស្ត ប៉ុន្តែអាលូវនេះមិនធ្វើដូច្នេះទេ តែយើងដាក់ទីតាំងយកសំណាកដោយបុគ្គលម្នាក់ៗ ដែលមានការសង្ស័យត្រូវទៅយកសំណាកដែលរៀបចំដោយក្រសួងសុខាភិបាលនៅគ្រប់កន្លែង ។
នៅពេលផ្នែកសុខាភិបាលរកឃើញថា អ្នកមានវិជ្ជមានកូវីដ១៩ផ្នែកសុខាភិបាលត្រូវធ្វើការពិភាក្សាគា្នជាមួយអ្នកជំងឺថាតើត្រូវ ព្យាបាលនៅផ្នះ ឬនៅមន្ទីរពេទ្យកម្រិតធ្ងន់ ឬស្រាលតាមស្ថានភាពជាក់ស្តែង ។ សម្តេចក៏បានលើកឡើងថា ៖«ការធ្វើទាំងអស់ទាំងការព្យាបាលនៅតាមផ្ទះក្តី នៅមន្ទីរពេទ្យភ្នំពេញក្តី នៅមន្ទីរពេទ្យខេត្តក្តីនឹងប្រព្រឹត្តិទៅបានល្អ ដើម្បីចាប់ផ្តើមរៀនរស់នៅជាមួយ ជំងឺកូវីដជាហេតុដែលឈានទៅបើកប្រទេសរបស់យើងឡើងវិញនៅពេលវិស័យកសិកម្ម ឧស្សាហកម្ម ដំណើរការបានល្អ ហើយវិស័យសេវាកម្មក៏អាចនឹងបើកឡើងវិញ គឺដូចអ្វីដែលយើងសាកល្បងនៅពេលភ្ជុំបិណ្ឌ»។
សម្តេចបន្តថា៖«យើងចាប់ផ្តើមបើកផ្នែកសេវាកម្មបន្តទៀត ដើម្បីឈានដល់បើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ។សាលារៀនត្រូវតែបើកឡើងវិញ ដើម្បីឲ្យកូនចៅបានចូលរៀននេះជាវិធីដ៏ល្អដើម្បីឲ្យយើងរៀនរស់ជាមួយកូវីដពីព្រោះទោះបិទក៏មានការឆ្លង ហើយការបើកក៏នៅតែមានការឆ្លងជំងឺកូវីដ ប៉ុន្តែយើងបានចាក់វ៉ាក់សាំង២ដូស ហើយបានបន្ថែមដូសទី៣ ដែលកំពុងមានក្នុងដៃជាង១០លានដូស ដើម្បីបម្រើប្រជាពលរដ្ឋមិនទាន់បានចាក់ ។ អាលូវនេះដូសទី៣ បានចាក់ជាង១លាននាក់ រួចហើយនៅក្នុងក្របខណ្ឌទូទាំំងប្រទេស ចំណែកនៅភ្នំពេញជាងកន្លះលាននាក់ហើយ» ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា អ្វីដែលសម្តេចបានលើកឡើងថា សូមឲ្យការខិតខំធ្វើ ពិសេសនោះជៀសវាងការនាំអ្នកជំងឺកូវីដ១៩ ដែលមិនមែនការចាំបាច់ ដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញនោះទេ ដោយត្រូវព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យថ្នាក់ខេត្តជៀសវាងធ្វើឲ្យអ្នកជំងឺកាន់ធ្ងន់ធ្ងរ ។ ករណីទៀតសោធ គឺមិនប្រើវិធីសាស្ត្រឃើញមួយចាប់មនុស្សមួយភូមិយកសំណាកនោះទេ គឺអ្នកមានរោគសញ្ញាត្រូវមានទទួលខុសត្រូវ ខ្លូនឯងទៅមន្ទីរពេទ្យ ។
ក្នុងឱកាសនោះដែរ សម្តេចក៏អំពាវនាវដល់ប្រជាពលរដ្ឋណាដែលមិនទាន់បានវ៉ាក់សាំងដូសទី១ និងដូសទី២ សូមអញ្ជើញទៅចាក់ឲ្យបានគ្រប់គ្នា ហើយសូមកុំឲ្យមានការរើសអើងចំពោះអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ។ ប៉ុន្តែត្រូវចាក់ទុកអ្នកឆ្លងជំងឺកូវីដដែលបាន ព្យាបាលជាសះស្បើយនោះ ជាកំលាំងនៃការការពារអ្នកដែលបានកើតកូវីដ នៅពេលក្រោយ ដោយសារពួកគេមានអង្គបក្ខដិបក្ខប្រឆាំងនឹងជំងឺកូវីដកូវីដ១៩ ។
សម្តេចក៏បានឲ្យអាជ្ញាធររកមើលប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ឬជនពិកាដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដើម្បីធ្វើយ៉ាងណាខិតខំចាក់ជូនគាត់ដល់ទីកន្លែង ដើម្បីផ្តល់ភាពសាំងដល់គាត់ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថាទោះបីជាយើងមិនទាន់ហ៊ាននិយាយ សូន្យកូវីដ ឬសេរ៉ូកូវីដក្តីយើងត្រូវធ្វើឲ្យអត្រាឆ្លង និងស្លា.ប់ជំងឺកូវីដ១៩ បន្តថយចុះបន្តទៀត ។ ដើម្បីឈានដល់បើកប្រទេសឡើងវិញយើងត្រូវរៀនរស់នៅជាមួយជំងឺកូវីដក្នុងដំណើរគន្លងថ្មីជាមួយ«៣ការពារ និង៣កុំ»និងជៀសវៀងការរើសអើយអ្នកឆ្លងជំងឺកូវីដ ៕
ចែករំលែកព័តមាននេះ