ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះពិសេស ដើម្បីជួយកូនអ្នកឱ្យធ្វើកិច្ចការផ្ទះបានល្អបំផុត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កុមារទទួលបានជោគជ័យក្នុងសាលារៀន នៅពេលឪពុកម្តាយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការផ្ទះរបស់ពួកគេ ។ វាបង្ហាញកុមារថា អ្វីដែលឪពុកម្តាយធ្វើចំពោះកូនៗ គឺសំខាន់ណាស់ ។ ជាការពិត…

រាជធានីភ្នំពេញ ៖ កុមារទទួលបានជោគជ័យក្នុងសាលារៀន នៅពេលឪពុកម្តាយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការផ្ទះរបស់ពួកគេ ។ វាបង្ហាញកុមារថា អ្វីដែលឪពុកម្តាយធ្វើចំពោះកូនៗ គឺសំខាន់ណាស់ ។ ជាការពិត ការជួយកិច្ចការផ្ទះរបស់កូន មិនគួរមានន័យថា អ្នកចំណាយពេលច្រើនម៉ោងនៅលើតុជាមួយកូន ឬជួយធ្វើជំនួសកូននោះទេ ។ ឪពុកម្តាយអាចគាំទ្រកូនដោយបង្ហាញអំពីរបៀបធ្វើ និងជំនាញរៀបចំ ការពន្យល់ពីបញ្ហាពិបាក ឬគ្រាន់តែលើកទឹកចិត្តកូនៗឱ្យសម្រាក ។ ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗសម្រាប់ឪពុកម្តាយក្នុងការជួយកូនៗរបស់ពួកគេ ដើម្បីធ្វើកិច្ចការសាលាឱ្យបានល្អបំផុត ៖

១. ស្គាល់គ្រូ និងអ្វីដែលពួកគេកំពុងជួបប្រទះ ៖ ចូរចូលរួមព្រឹត្តិការណ៍សាលា ដើម្បីជួបគ្រូរបស់កូនអ្នក ។ សួរអំពីការសិក្សា កិច្ចការផ្ទះ និងរបៀបដែលអ្នកគួរចូលរួមជួយកូនរបស់អ្នក ។

២. រៀបចំកន្លែងងាយស្រួលរៀនសូត្រ ៖ សូមប្រាកដថា កុមារមានកន្លែងដែលមានពន្លឺគ្រប់គ្រាន់ មានផាសុកភាព ដើម្បីបញ្ចប់កិច្ចការផ្ទះ ជាមួយនឹងសម្ភារៈចាំបាច់មួយចំនួន ។

៣. កំណត់ពេលវេលាសិក្សាទៀងទាត់ ៖ កុមារខ្លះអាចរៀនបានល្អបំផុតនៅពេលរសៀល បន្ទាប់ពីអាហារសម្រន់ និងក្រោយពេលលេងរួច ។ រីឯអ្នកផ្សេងទៀតអាចរង់ចាំរហូតដល់បន្ទាប់ពីអាហារពេលល្ងាច ។

៤. ជួយពួកគេធ្វើផែនការ ៖ ប្រសិនបើកូនមានកិច្ចការផ្ទះច្រើន ឬនៅពេលដែលមានកិច្ចការពិសេសណាមួយដើម្បីដោះស្រាយ សូមលើកទឹកចិត្តកូនរបស់អ្នកបំបែកការងារទៅជាចំណែកៗ ដែលអាចគ្រប់គ្រងបាន ។ បង្កើតកាលវិភាគការងារសម្រាប់ពេលយប់បើចាំបាច់ ហើយចំណាយពេលសម្រាក ១៥ នាទីរៀងរាល់ម៉ោង ប្រសិនបើអាច ។

៥. បន្ថយការរំខានឱ្យបានតិចបំផុត ៖ នេះមានន័យថា គ្មានទូរទស្សន៍ គ្មានតន្ត្រី ឬការហៅទូរស័ព្ទរំខានពេលកូនអ្នករៀនទេ ។

៦. លើកទឹកចិត្ត និងតាមដានកូន ៖ សួរអំពីកិច្ចការ កម្រងសំណួរ និងការធ្វើតេស្តជា

មួយកូនបន្ថែម ។ ចូរផ្តល់ការលើកទឹកចិត្ត និងពិនិត្យមើលកិច្ចការផ្ទះដែលបានបញ្ចប់ ។

៧. ធ្វើជាគំរូល្អ ៖ តើកូនៗរបស់អ្នកធ្លាប់ឃើញអ្នកឧស្សាហ៍ថ្លឹងថ្លែងថវិកា ឬអានសៀវភៅទេ ? ក្មេងៗទំនងជាធ្វើតាមគំរូឪពុកម្តាយជាងដំបូន្មានរបស់ពួកគេ ។

៨. សរសើរការងារ និងការខិតខំរបស់ពួកគេ ៖ ចូរឧហ្សាហ៍សរសើរការខិតខំប្រឹងប្រែងរបស់កូនអ្នក ហើយម្តងម្កាល ការទិញ ឬផ្តល់កាដូលើកទឹកចិត្ត គឺជារឿងល្អផងដែរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។