ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹកស៊ីម៉ង់ត៍ដាច់ហ្វ្រាំងនៅស្តុបស្ពាន​​ព្រែកព្នៅ​ ឆក់​យក​ជីវិត​កម្មករសំណង់​​២​នាក់​បងប្អូន​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរសជា​កម្មករសំណង់​​បងប្អូន​២​នាក់​ ត្រូវ​បាន​រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​មួយ​គ្រឿង​​ដាច់​ហ្វ្រាំង​នៅ​ចំណុច​ស្តុ​ប ជ្រុល​ទៅ​

រាជធានី​ភ្នំពេញ​ ៖ បុរសជា​កម្មករសំណង់​​បងប្អូន​២​នាក់​ ត្រូវ​បាន​រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​មួយ​គ្រឿង​​ដាច់​ហ្វ្រាំង​នៅ​ចំណុច​ស្តុ​ប ជ្រុល​ទៅ​បុ.ក​ម៉ូតូ​ពីក្រោយ និង​កិ.ន​បែ.កក្បាល​ទាំង​មួកសុវត្ថិភាព​ ​បណ្តាល​ឱ្យ​​​បាត់បង់ជីវិត​ទាំង​​​​​២នាក់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​ ហើយ​រថយន្ត​នោះ​បាន​កិ.ន និងអូស​​ម៉ូតូ​ដែលជាប់​នៅ​​ក្រោម​រថយន្ត ឡើង​ចិញ្ចើម​ផ្លូវ ។ ​ភ្លាម​ៗនោះ​ អ្នកបើកបរ​រថយន្ត​​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។​

ហេតុការណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​តុលា ឆ្នាំ ២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ខាងជើង​ស្តុ​ប​ស្ពាន​ព្រែក​ព្នៅ​ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ទាំង២នាក់បងប្អូន​ដែល​បាត់បង់ជីវិត​​ក្នុងហេតុការណ៍គ្រោះថ្នាក់​ខាងលើនេះ​ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ​ម្នាក់​ឈ្មោះ​អ៊ែ​ល ពិន ភេទប្រុស អាយុ​៣៥​ឆ្នាំ​ ជា​កម្មករ​សំណង់ និង​​ម្នាក់​ទៀត​​ឈ្មោះ ទី​មឿ​ន ចំណាន​ ហៅ​អ៊ែ​ល ប៉ូ​ ភេទប្រុស អាយុ​២៥​ឆ្នាំ​ជា​កម្មករ​សំណង់ ។ ​​ជនរងគ្រោះ​​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា មានទី​​លំនៅ​​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​ចំណែករថយន្តដឹក​ស៊ីម៉ង់​តិ៍​មួយគ្រឿង​ខាងលើ​​ជា​របស់​ក្រុមហ៊ុន​មួយ​ ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ៣D-៤៥២០ បើកបរ​ដោយ​ឈ្មោះ ឈុំ ធា​រាជ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មានទី​​លំនៅ​ផ្ទះ​លេខ​៣៨ ភូមិ​ព្រហូត ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជនរង​គ្រោះ​២​នាក់​បងប្អូន បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុង ដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១FX-៩៦៩០ ដោយ​បងប្រុស​ជា​អ្នក​ឌុ​ប ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ៥ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

តាមប្រភពដដែលបានបន្ត​ថា លុះ​ពេល​ម៉ូតូរបស់ជនរងគ្រោះ​​មក​ដល់​កន្លែង​កើតហេតុ ក៏​ឈប់​ស្តុ​ប​ក្រោម​ស្ពាន​ព្រែក​ព្នៅ ស្រាប់​តែ​មាន​រថយន្ត​​មួយគ្រឿង​របស់​​ក្រុមហ៊ុន​ខាងលើ ស​ណ្តោ​ង​កន្ទុយ​ដឹក​ស៊ីម៉ង់​តិ៍ ធ្វើ​ដំណើរ​ស្របគ្នា មក​បុ.ក​ពីក្រោយ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​ NX200t និង​ម៉ូតូ​របស់​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​តែ​ម្តង ។

តាម​សាក្សី​បានអោយ​ដឹង​ទៀត នៅ​ក្នុង​គ្រោះថ្នាក់នោះ​ រថយន្ត​ដឹកស៊ីម៉ង់ត៍​ក៍បាន​បុ.ក និង​កិ.ន​ជន​រង​គ្រោះ​​ទាំង​២​នាក់​បងប្អូន​ចំ​ក្បាល ​បណ្តាលឱ្យ​​បែ.កក្បាល ​និង​មួក​សុ​វត្ថិ​ភាព ​ស្លា.ប់​បាត់បង់ជីវិតភ្លាម​ៗ​​នៅ​នឹង​កន្លែង​ ហើយ​រថយន្ត​ក៍បាន​កិ.ន​ជាប់​ម៉ូតូ​ក្រោម​រថយន្ត​អូស​ឡើង​លើ​ចិញ្ចើម​ផ្លូវ ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច​ អ្នកបើកបរ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។

តាម​​ប្រភពពី​អ្នក​បើកបរ​រថយន្ត​ឡិច​ស៊ិ​ស ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បានអោយ​ដឹង​ថា នៅ​មុន​ពេល​​កើតហេតុ​ គាត់​កំពុង​តែ​ឈប់​ស្តុ​ប ហើយ​ម៉ូតូ​​​មួយគ្រឿង​ដែល​ជិះ​ដោយជនរងគ្រោះ​​ទាំង​​២​នាក់​ក៏បាន​មក​ឈប់​ទន្ទឹម​នឹង​រថយន្ត​របស់​គាត់ ​ខ​ណៈ​ពេលដែល​ភ្លើង​ស្តុបពណ៌​ក្រហម​នៅ​សល់​ប្រមាណ​១០​វិនាទី យានយន្ត​នៅ​ខាង​មុខ ក៍បាន​ចេញដំណើរ​បន្តបន្ទាប់​ជា​បណ្តើរ​ៗ ស្រាប់តែរថយន្ត​បង្កមក​បុ.ក​រថយន្ត របស់​គាត់​ពីក្រោយ​ចំ​ស្តុ​ប ហើយ​អ្នកបើកបរ​​ទាញ​ចង្កូត​ទៅ​ស្តាំ​ដៃ​ ក៏​បុ.កម៉ូតូ​ដែល​ជិះ​ដោយ​ជន​រង​គ្រោះ​២​នាក់​។

តាម​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​ បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​​​​ខាងលើនោះដែរ គាត់ឃើញ​អ្នក​ជិះ​ម៉ូតូ​ដួល​ផ្កាប់មុខ ទន្ទឹម​គ្នា ​ដោយជនរងគ្រោះជា​ប្អូន​បាន​ច្រត់​ដៃ​ប្រុង​ក្រោក ក៍​ត្រូវ​រថយន្ត​កិ.ន​ចំ​ក្បាល​​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​តែ​ម្តង​។

ទាក់ទឹន​​នឹង​គ្រោះថ្នាក់​​ខាងលើ​នេះដែរ​ អ្នកបើកបរ​រថយន្ត​បង្ក បានអោយ​ដឹង​ថា មូលហេតុ​ដែល​បង្ក​អោយ​កើត​មាន​គ្រោះថ្នាក់​ដោយសារ​តែ​រថយន្ត​ហ្វ្រាំង​មិន​ស៊ី​ ។

ក្រោយពេលកើតហេតុ ​រថយន្តបង្ក ​និង​អ្នកបើកបរ ព្រមទាំង​ម៉ូតូ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ​ចំណែក​ស.ពជនរងគ្រោះទាំង​នាក់​ ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​អោយ​ប្អូន​ប្រុស​ម្នាក់ទៀត​ដែលត្រូវជា​សាច់ញាតិ​ ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ​ដោយឡែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ សុំ​យក​ចេញ​ទៅ​ជួល​ជុល​ដោយ​ខ្លួនឯង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ