មកស្គាល់៦ក្រុមនៅលីគកំពូលអឺរ៉ុបមិនទាន់ស្គាល់ពាក្យថា «ចាញ់» រដូវកាលនេះ
បរទេស ៖ គិតមកទល់ពេលនេះ មានក្រុមចំនួន៦ មកពីលីគបាល់ទាត់កំពូលទ្វីបអឺរ៉ុបចំនួន៤ ដែលមិនទាន់ស្គាល់ពាក្យថា «ចាញ់
បរទេស ៖ គិតមកទល់ពេលនេះ មានក្រុមចំនួន៦ មកពីលីគបាល់ទាត់កំពូលទ្វីបអឺរ៉ុបចំនួន៤ ដែលមិនទាន់ស្គាល់ពាក្យថា «ចាញ់
បរទេស ៖ គិតមកទល់ពេលនេះ មានក្រុមចំនួន៦ មកពីលីគបាល់ទាត់កំពូលទ្វីបអឺរ៉ុបចំនួន៤ ដែលមិនទាន់ស្គាល់ពាក្យថា «ចាញ់» នៅរដូវកាលនេះ ក្នុងចំណោមលីគកំពូលប្រចាំទ្វីបអឺរ៉ុបរួមមាន៖ Premier League (អង់គ្លេស), La Liga (អេស្ប៉ាញ), Bundesliga (អាល្លឺម៉ង់), Serie A (អ៊ីតាលី), Ligue 1 (បារាំង) និង Primeira Liga (ព័រទុយហ្គាល់)។
Premier League
Liverpool មិនទាន់ស្គាល់បរាជ័យនៅឡើយទេ គិតត្រឹមសប្តាហ៍ទី៨នៃលីគកំពូលអង់គ្លេសមួយនេះ។ ដោយនៅក្នុងនោះ ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ ឈរនៅលេខ២ តាមពីក្រោយក្រុមកំពូលតារាង Chelsea ដែលមាន១៩ពិន្ទុ។
Bundesliga
បើទោះជាឈរនៅលេខ៤ក្នុងតារាងក៏ពិតមែន ប៉ុន្តែ Freiburg ជាក្រុមតែមួយគត់មិនទាន់ស្គាល់ចាញ់នៅឡើយ គិតត្រឹមសប្តាហ៍ទី៨ ដោយឈ្នះ៤ ស្មើ៤ មាន១៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayern Munich មាន១៩ពិន្ទុ, Borussia Dortmund មាន១៨ពិន្ទុ និង Bayer Leverkusen ដែលមាន១៦ពិន្ទុដូចគ្នា (ឈ្នះគ្រាប់ចំណេញ)។
Serie A
គិតត្រឹមសប្តាហ៍ទី៨នៃលីគកំពូលអ៊ីតាលី Napoli និង AC Milan ជាក្រុមមិនទាន់ស្គាល់ចាញ់នៅឡើយ។ ដោយ Napoli ធ្វើបានយ៉ាងល្អបំផុត ៨ប្រកួតឈ្នះទាំងអស់កំពុងឈរនៅកំពូលតារាងមាន២៤ពិន្ទុ ខណៈ AC Milan ឈ្នះ៧ ស្មើ១ មាន២២ពិន្ទុឈរនៅលេខ២។
Primeira Liga
Porto និង Sporting CP ជាក្រុមមិនទាន់ស្គាល់ចាញ់គិតត្រឹមសប្តាហ៍៨ ដោយ Porto ឈ្នះ៦ ស្មើ២ មាន២០ពិន្ទុ ឈរនៅលេខ២ ស្មើពិន្ទុគ្នាជាមួយ Sporting CP ឈរនៅលេខ៣ ដែលឈ្នះ៦ ស្មើ២ដូចគ្នា ខណៈ Benfica ឈរនៅកំពូលតារាងមាន២១ពិន្ទុ៕
ចែករំលែកព័តមាននេះ