ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ទាំងអស់​សុទ្ធតែ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​គេ​អស់ហើយ

2 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ឡើង​ថា មនុស្ស​នៅ​លើ​លោក​នេះ​សុទ្ធតែ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​គេ​អស់ហើយ អ្នក​ធ្វើអំពើ​បាប​តែង​ធ្លាក់​ទៅ​ក្នុង​នរក ចំណែក​ខាង​អ្នក​ធ្វើបុណ្យ​តែង​ឡើង​ទៅ​កាន់​ឋានសួគ៌​ទេវលោក ព្រោះហេតុនោះ​អ្នក​ទាំងឡាយ​ចូរ​នាំ​គ្នា​ធ្វើ​ទាន​សីល​ភាវនា​ជា​និច្ច កុំ​ធ្វើអំពើ​អាក្រក់​ដោយ​កាយវាចា​ចិត្ត​ឡើយ ធ្វើបុណ្យ​បាន​សុខ សាង​បាប​បាន​ទុក្ខ​លុកលុយ​ដោយ​រោគា ។ នៅ​ក្នុង​គម្ពីរ​ប្រ​សូត្រ​មាន​និយាយ​អំពី​លក្ខណសម្បត្តិ​ស្តេច​ពីរ​អង្គ​ដែល​មាន​ចរិត​ចរិយា​ទីទៃ​ពី​គ្នា​ដែល​មនុស្សលោក​គួរ​ដឹង​និង​គួរ​ខ្លាចរអា…

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ឡើង​ថា មនុស្ស​នៅ​លើ​លោក​នេះ​សុទ្ធតែ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​គេ​អស់ហើយ អ្នក​ធ្វើអំពើ​បាប​តែង​ធ្លាក់​ទៅ​ក្នុង​នរក ចំណែក​ខាង​អ្នក​ធ្វើបុណ្យ​តែង​ឡើង​ទៅ​កាន់​ឋានសួគ៌​ទេវលោក ព្រោះហេតុនោះ​អ្នក​ទាំងឡាយ​ចូរ​នាំ​គ្នា​ធ្វើ​ទាន​សីល​ភាវនា​ជា​និច្ច កុំ​ធ្វើអំពើ​អាក្រក់​ដោយ​កាយវាចា​ចិត្ត​ឡើយ ធ្វើបុណ្យ​បាន​សុខ សាង​បាប​បាន​ទុក្ខ​លុកលុយ​ដោយ​រោគា ។

នៅ​ក្នុង​គម្ពីរ​ប្រ​សូត្រ​មាន​និយាយ​អំពី​លក្ខណសម្បត្តិ​ស្តេច​ពីរ​អង្គ​ដែល​មាន​ចរិត​ចរិយា​ទីទៃ​ពី​គ្នា​ដែល​មនុស្សលោក​គួរ​ដឹង​និង​គួរ​ខ្លាចរអា អ្នក​ធ្វើអំពើ​ល្អ​រមែង​រស់នៅ​ជា​សុខ​ក្នុង​លោក​ទាំង​ពីរ ចំណែក​អ្នក​ប្រព្រឹត្ត​បាប​អកុសល​រមែង​ដល់​នូវ​ទុក្ខទោស​គ្រោះថ្នាក់​ដល់​ដំណើរ​ជីវិត​នៅ​ក្នុង​វាលវដ្តសង្សារ​នេះ ។ សូម​ឈ្វេងយល់​អំពី​លក្ខណៈសម្បត្តិ​ស្តេច​ទាំង​ពីរ​អង្គ​នោះ​ដូច​តទៅ​៖

១-​ស្តេច​ទេវតា​គឺ​ព្រះ​ឥន្ទ្រាធិរាជ នៅ​ថ្ងៃសីល​ទាំងឡាយ​តែងតែ​ប្រើ​សេនា​របស់​ទ្រង់​ឲ្យ​ចុះ​មក​ឋានមនុស្ស​លោក​ដើម្បី​កត់​ឈ្មោះ​អ្នក​ដែល​បាន​ព្យាយាម​ធ្វើ ទាន សីល ភាវនា យក​ទៅ​គាល់​ព្រះ​ឥន្ទ្រាធិរាជ ហើយ​កាលដែល​ព្រះ​អង្គ​ទ្រង់​បានឃើញ​ឈ្មោះ​របស់​មនុស្សលោក​មាន​ចំនួន​ច្រើន​បាន​ធ្វើ ទាន សីល ភាវនា​ហើយ ទ្រង់​សប្បាយ​រីករាយ និង​ជូនពរ​សព្ទសាធុការ​រក​ទទួលទាន​ចេះ​តែ​ចម្រើន​រុងរឿង​តរៀង​ទៅ ។

២-​ខាង​ស្តេច​យមរាជ​ក៏​បាន​ប្រើ​ពួក​យមបាល​ឲ្យ​មក​កត់​ឈ្មោះ មនុស្ស​ប្រមាទ មិន​ធ្វើ​ទាន សីល ភាវនា​ដែរ​ដើម្បី​យក​ទៅ​គាល់​ស្ដេច​យមរាជ ហើយ​កាលបើ​ស្តេច​យមរាជ​កំណត់​ដឹង​ហើយ​ក៏​បញ្ចូល​ឈ្មោះ​មនុស្ស​ទាំងនោះ​ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ ហើយ​ក៏​ត្រៀម​អាជ្ញា​ដាក់ទោស​ទណ្ឌ​ចំពោះ​មនុស្ស​នោះ​ជា​និច្ច ។

ហេតុនេះ​បើ​អ្នក​ដែល​មានឈ្មោះ​នៅ​ក្នុង​បញ្ជីខ្មៅ​ទាំងនោះ​មិន​កែប្រែ មិន​លះ​ចោល​នូវ​អំពើអាក្រក់​របស់​ខ្លួន​ចេញ​ទេ លុះ​អំពើ​បាប​ឱ្យ​ផល​ពេញ​បរិបូណ៌​ហើយ អ្នក​ទាំងនោះ​នឹង​ដល់​នូវ​ទុក្ខសោក​វិយោគ​ជោក​ប្រាណ ប៉ុន្តែ​បើ​ពួក​គេ​បែរ​កាយ​ប្រែចិត្ត​មក​ប្រព្រឹត្ត​អំពើ​ល្អ​វិញ នោះ​អំពើ​ល្អ​នឹង​ជួយ​យិ​ត​យោង​សណ្តោង​ដំណើរ​ជីវិត​អ្នក​ទាំងនោះ​បាន​ទៅ​កាន់​ទី​សុខសាន្ត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ