ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា​.​ញ់​មី​ស៊ី​ល​ផ្លោង​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត

2 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​ផ្លោង​យ៉ាងតិច​ចំនួន ១ ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ខ្លួន​នៅ​ថ្ងៃ​

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​ផ្លោង​យ៉ាងតិច​ចំនួន ១ ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កូរ៉េ​ខាងត្បូង និង​ជប៉ុន​។

វា​អាច​ជា​ការ​បា​.​ញ់​សាកល្បង​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង​ដែល​ជា​ការ​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​យោធា​របស់​ខ្លួន ខណៈ​ដែល​រង​ទណ្ឌកម្ម​ជុំ​ទិស​ពី​អន្តរជាតិ​ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ខ្លួន​។

អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា មី​ស៊ី​ល​ផ្លោង​ចំនួន​មួយ​ត្រូវ​បាន​បា​.​ញ់​ចេញពី​តំបន់ Sinpo ដែល​ជា​កន្លែង​កូរ៉េ​ខាងជើង​រក្សា​ទុក​នាវាមុជទឹក ព្រមទាំង​ឧបករណ៍​សម្រាប់​ធ្វើការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​បា​.​ញ់​ចេញពី​នាវាមុជទឹក​។

អគ្គសេនាធិការ​ចម្រុះ​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «យោធា​របស់​យើង​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​ដិត​ដល់ និង​រក្សា​ជំហរ​ត្រៀមខ្លួន​ក្នុង​កិច្ច​ប្រតិបត្តិការ​យ៉ាង​ជិត​ស្និ​ទ្ធ​ជាមួយ​អា​មេ​រិ​ក ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​បា​.​ញ់​បន្ថែម​ទៀត​»។

ចំណែក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ថ្លែង​ថា មី​ស៊ី​ល​ផ្លោង​ចំនួន ២​ត្រូវ​បានឃើញ ហើយ​វា​គឺជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ដែល​កូរ៉េ​ខាងជើង​ធ្វើការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។

ការ​បា​.​ញ់​សាកល្បង​ពី​កូរ៉េ​ខាងជើង កើតឡើង​ខណៈ​ដែល​ប្រមុខ​ចារកម្ម​អា​មេ​រិ​ក កូរ៉េ​ខាងត្បូង និង​ជប៉ុន​គ្រោង​ជួប​ប្រជុំ​ជាមួយ​គ្នា​នៅ​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ពិភាក្សា​ពី​ការ​ប្រឈម​ជាមួយនឹង​កូរ៉េ​ខាងជើង​។

សូម​បញ្ជាក់​ថា ភ្នាក់ងារ​ចារកម្ម​អា​មេ​រិ​កបាន​និយាយ​ថា​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ប្រទេស​កូរ៉េ​ខាងជើង​អាច​នឹង​បន្ត​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​ឆ្ងាយ​នៅ​ឆ្នាំ​ក្រោយ និង​បាន​ធ្វើការ​ព្រមាន​ថា កូរ៉េ​ខាងជើង​ទំនងជា​មិន​បោះបង់​ចោល​អាវុធ​ប្រល័យ​លោក​ឡើយ ព្រោះ​ខ្លួន​ជឿជាក់​ថា​វា​មាន​សារសំខាន់​សម្រាប់​ការ​រស់​របស់​ប្រទេស​ខ្លួន​។ (​យោង​តាម​ប្រភព​៖ AGENCIES និង Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ