ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក Colin Powell ទទួលមរណភាពដោយសារកូវីដ​

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អតីតរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Colin Powell បាន​ទទួលមរណភាព​​ដោយសារ​ជំងឺ​កូ​វី​ដ-១៩ ក្នុង​​

សហរដ្ឋអាមេរិក ៖ អតីតរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Colin Powell បាន​ទទួលមរណភាព​​ដោយសារ​ជំងឺ​កូ​វី​ដ-១៩ ក្នុង​​ជន្មាយុ​៨៤​ឆ្នាំ​ ។ លោក​ជា​អ្នក​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

លោក​បាន​ក្លាយជា​រដ្ឋមន្ត្រី​ការ​បរទេស​ស្បែក​ខ្មៅ​ដំបូង​បង្អស់​របស់​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០០១ ក្រោយ​ការ​ដឹកនាំ​របស់​ប្រធានាធិបតី George W Bush​។

គ្រួសារ​របស់​លោក​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ថា «យើង​បាន​បាត់បង់​ស្វាមី ឪពុក ជីតា និង​ប្រជាជន​អា​មេ​រិ​ក​ដ៏​អស្ចារ្យ​ម្នាក់​» និង​បាន​ធ្វើការ​អរគុណ​ទៅ​ដល់​បុគ្គលិក​នៅ​ម​ជ្ឍ​មណ្ឌល​វេជ្ជសាស្ត្រ​ចំពោះ​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​លើ​លោក​។

លោក Colin Powell ធ្លាប់​គេ​ធ្វើ​ពិនិត្យ​ឃើញ​ថា​មាន​ជំងឺ myeloma ដែល​ជា​ប្រភេទ​ជំងឺមហារីក​ឈាម ដែល​ងាយ​ធ្វើ​ឲ្យ​គាត់​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ព្រមទាំង​ជំងឺ Parkinson ផង​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​អតីតមន្ត្រី​យោធា​ជាន់ខ្ពស់​រូប​នេះ និង​បាន​ហៅ​លោក​ថា​ជា «​មិត្តសំឡាញ់​» និង​ជា​អ្នក​ប្រយុទ្ធ និង​អ្នកការទូត​មាន​ឧត្តមគតិ​ខ្ពស់​។

អតីត​ប្រធានាធិបតី​អា​មេ​រិ​ក Goerge W Bush ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ផង​ដែរ ចំណែក​លោក​អតីត​ប្រធានាធិបតី Barack Obama បាន​ធ្វើការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​លោក​ថា «​លោក Powell បាន​យល់​ដឹង​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ប្រទេស និង​បាន​ព្យាយាម​យក​ជីវិត អាជីព និង​សេចក្តីថ្លែងការណ៍​សាធារណៈ​ស្រប​តាម​ឧត្តម​គិត​នោះ​» ៕ (​យោង​តាម​ប្រភព​៖ BBC និង CNN)

ដើម្បី​ដឹង​ប្រវត្តិ​របស់​លោក Colin Powell ​សូមចុចត្រង់នេះ ៖ https://www.facebook.com/thegreatpeople.kh/videos/138433581778718

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ