ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកជន​អា​មេ​រិ​ក​ប្រចាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​លាលែង ក្រោយ​មានការ​ដកទ័ព​ចេញ

2 ឆ្នាំ មុន

អាហ្វហ្គានីស្ថាន ៖ បេសកជន​ជាន់ខ្ពស់​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចុះ​ចេញពី​តំណែង ដែល​ការ​ចុះ​ចេញ​នេះ​កើត

អាហ្វហ្គានីស្ថាន ៖ បេសកជន​ជាន់ខ្ពស់​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចុះ​ចេញពី​តំណែង ដែល​ការ​ចុះ​ចេញ​នេះ​កើតឡើង​មិន​ដល់ ២​ខែ​ផង​ក្រោយ​ពេល​អា​មេ​រិ​ក​ដកទ័ព​ចេញពី​ប្រទេស​នេះ​។

លោក Zelman Khalil ad បាន​បំពេញភារៈកិច្ច​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អស់​ជា​ច្រើន​ឆ្នាំ ហើយ​លោក​បាន​ដឹកនាំ​ការ​ចរចាជាមួយនឹង​ក្រុម​តា​លី​បង់ ប៉ុន្តែ​កិច្ចចរចារ​ការទូត​ជា​ច្រើន​ខែ​បាន​បរាជ័យ ក្នុង​ការ​រារាំង​ក្រុម​នេះ​ឡើង​កាន់​អំណាច​។

ក្រុម​តា​លី​បង់​បាន​គ្រប់គ្រង​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ខែសីហា​កន្លង​ទៅ​នេះ ក្រោយ​ពេល​ដណ្តើម​រដ្ឋធានី Kabul បាន​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antony Blinken និយាយ​ថា លោក Zalmay Khalilzad នឹង​ឡើង​កាន់​តំណែង​ជំនួស​លោក Zelman Khalil ad ។ លោក Antony Blinken បាន​ថ្លែងអំណរគុណ​ដល់​លោក Zalmay Khalilzad ចំពោះ​ការ​បំពេញភារៈកិច្ច​អស់​ជា​ច្រើន​ទសវត្សរ៍​ចំពោះ​ប្រជាជន​អា​មេ​រិ​ក​។

សូម​រម្លឹក​ថា​ លោក Zalmay Khalilzad កើត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បាន​ធំធាត់​ឡើង​ក្នុង​រដ្ឋធានី Kabul​។ លោក​គឺជា​អតីត​អ្នកការ​ទូ​អា​មេ​រិ​កជើង​ចាស់ ដោយ​បាន​កាន់​តំណែង​មុន​ៗ​ក្រោម​រដ្ឋបាល​របស់​លោក George W. Bush លោក Barack Obama និង​លោក Donald Trump​។

លោក​គឺ​បាន​ដឹកនាំ​កិច្ចចរចា​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ ដែល​កិច្ចចរចារ​នោះ​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង Doha កាលពី​ខែកុម្ភៈ ឆ្នាំ​មុន ដែល​ជា​ការ​បរិ​ច្ឆេ​ទ​​សម្រាប់​អា​មេ​រិ​ក​ដក​កងទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ