ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ជា​គណនេយ្យ​ក្រុមហ៊ុន​មួយ ក្រោយ​លេងល្បិច​វេរ​ប្រាក់​ជាង​១​លាន​បាត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ដែល​មាន​តួនាទី​ជា​គណនេយ្យ​ក្រុមហ៊ុន​មួយ ត្រូវ​បាន​ឃាត់ខ្លួន ដោយសារ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ប្រាក់​ជាង​១​លាន​បាត ហើយ​ត្រូវ​បាន​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ដែល​មាន​តួនាទី​ជា​គណនេយ្យ​ក្រុមហ៊ុន​មួយ ត្រូវ​បាន​ឃាត់ខ្លួន ដោយសារ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ប្រាក់​ជាង​១​លាន​បាត ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ​។

បើ​តាម​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ចាន់ ដ្រា (CHAN TRRA) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មាន​តួនាទី​ជា​គណនេយ្យ​ក្រុមហ៊ុន RUPIAHTOTO (​វេរ​លុយ​) ស្នាក់​នៅ​បុរី​ដួង​ច័ន្ទ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ហ្វា​ញ​ឌី​ចា​យ៉ា គូ​នី​យ៉ា​វ៉ា​ន់ (FINDJAYA KURNIAWAN) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​) ដែល​ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា បាន​ដាក់​ពាក្យបណ្តឹង​ឈ្មោះ ចាន់ ដ្រា (CHAN TRRA) ដែល​បាន​មក​ធ្វើ​ការងារ​ជា​គណនេយ្យ​នៅ​ក្រុមហ៊ុន RUPIAHTOTO (​វេរ​លុយ​) រយៈពេល​៤​ខែ​មក​ហើយ​។ ទើប​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១​កន្លង​ទៅ​មកនេះ បាន​ត្រួតពិនិត្យ​មើល​គណនេយ្យ​ក្រុមហ៊ុន​ក៏​បាន​រក​ឃើញ​ថា ឈ្មោះ ចាន់ ដ្រា បាន​វេរ​លុយ​ចេញ​-​ចូល​ជា​បន្តបន្ទាប់​ក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​របស់​ឈ្មោះ ចាន់ ដ្រា ដោយ​បាន​បាត់បង់​ទឹកប្រាក់​ចំនួន​៥៦៩.០០០.០០០​រូពី (​ប្រាំ​រយ​ហុកសិប​ប្រាំបួន​លាន​រូពី​) ប្រាក់​ឥណ្ឌូ​នេ​ស៊ី ស្មើនឹង​ប្រាក់​ថៃ​ជាង​១​លាន​បាត​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយមក​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ឈ្មោះ ចាន់ ដ្រា ដែល​ជា​គណនេយ្យ​ក្រុមហ៊ុន​បាន​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​បុរី​ដួង​ច័ន្ទ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នាំ​យក​សាកសួរ ហើយ​បើ​តាម​ចម្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​លុយ​ក្នុង​គណនេយ្យ​ក្រុមហ៊ុន​ដែល​វេរ​ចូល​គណនេយ្យ​របស់​ខ្លួន​ចំនួន​៥​លើក​មែន ចាប់ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ ដែល​មាន​ទឹកប្រាក់​ចំនួន​៥៦៩.០០០.០០០​រូពី​ប្រាក់​ឥណ្ឌូ​នេ​ស៊ី ស្មើនឹង​ប្រាក់​ថៃ​ជាង​១​លាន​បាត ហើយ​ក៏​បាន​ដក​ប្រាក់​នោះ​ប្រើប្រាស់ និង​បាន​វេរ​ឱ្យ​ម្តាយ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ ក្រោយ​ពេល​សាកសួរ​រួច​ហើយ ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ