ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​រឿង​បវរកញ្ញា​ស្រី​ស្អាត សារី សុ​វ​ត្តី ជា​គូស្នេហ៍​តារា​សាច់ដុំ​ សន ពិសិដ្ឋ តើ​ពិត​ទេ?

2 ឆ្នាំ មុន
  • ភ្នំពេញ

បវរកញ្ញា​តំណាង​ខេត្តក្រចេះ បាន​ក្លាយជា​ម្ចាស់​មកុដ​ត្តី Miss World Cambodia ២០២១ ធ្វើ​អោយ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​។ អ្វី​ដែល​គេ​ភ្ញាក់ផ្អើល​បន្ថែម​ទៀត​នោះ កញ្ញា សារី សុ​វ​ត្តី គឺជា​គូសង្សា​ដ៏​ផ្អែមល្ហែម​ជាមួយ

រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​តំណាង​ខេត្តក្រចេះ បាន​ក្លាយជា​ម្ចាស់​មកុដ​ត្តី Miss World Cambodia ២០២១ ធ្វើ​អោយ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​។ អ្វី​ដែល​គេ​ភ្ញាក់ផ្អើល​បន្ថែម​ទៀត​នោះ កញ្ញា សារី សុ​វ​ត្តី គឺជា​គូសង្សា​ដ៏​ផ្អែមល្ហែម​ជាមួយ​តារា​មាឌ​ឌាំ​ង​លោក សន ពិសិដ្ឋ ព្រោះ​ឃើញ​ឧស្សាហ៍​បណ្តើរគ្នា​ទៅ​ណា​មក​ណា​។ ជា​ពិសេស​លោក សន ពិសិដ្ឋ បាន​ទាំង​បង្ហោះ​រូបភាព​គូស្នេហ៍​បង្ហាញ​សញ្ញា​រំភើប បាន​ម្ចាស់​ចិត្ត​ឡើង​កូដ​។

ក្រោយ​ពី​បាក់បែក​ជាមួយ​គូស្នេហ៍​ចាស់ អ្នក​នាង ម៉ា នី​តា តារា​សម្តែង និង​ម៉ូ​ដែល​លោក សន ពិសិដ្ឋ​ដែល​ជាតា​រា​សាច់ដុំ ដែល​ប៉ុន្មាន​ខែ​មុន​ការ​បែកបាក់​នេះ ដោយ​ម៉ា នី​តា ក៏​បានដឹង​លោក​សន ពិសិដ្ឋ ជា​ច្រើន​ដង​ថា ទៅ​មាន​ទាក់ទង​ជាមួយ​នាង Sary Sovattey ដែល​ជាប់​ជា​កញ្ញាឯក និង​ធ្វើ​ជា​គ្រូបង្រៀន​ម្នាក់ ដែល ម៉ា នី​តា និង​ស្រី​ម្នាក់​នោះ​ក៏​ស្គាល់គ្នា​ដែរ​។

គេ​ឃើញ​លោក​សន ពិសិដ្ឋ បង្ហោះ​រូប​ជាមួយនឹង​គូស្នេហ៍​ថ្មី លើ​បណ្តាញ​សង្គម FB ដោយ​បើក​ជំហរ​ជា​សាធារណៈ ហើយ​ញញឹមញញែម​ដាក់​គ្នា សូ​ម្បី​តែ​នៅ​ក្នុង​ចង្កោម​សិល្បៈ​ក៏​ដឹង​ថា អ្នក​ទាំង​២​បាន​សាង​ស្នេហ៍​ចំហរ​។

សារី សុ​វ​ត្តី អាយុ​២៣​ឆ្នាំ កម្ពស់ ១៦៣cm មក​ពី​ខេត្តក្រចេះ​។ នាង​ទទួល​អាហារូបករណ៍​សិក្សា​បរិញ្ញាប័ត្រ​អក្សរសាស្ដ្រ​អង់​គេ្ល​ស ផ្នែក​អប់រំ​នៅ IFL ហើយ​បញ្ចប់​នៅ​ឆ្នាំ​២០១៩ ។ បច្ចុប្បន្ន​នាង​កំពុង​បន្ដ​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​អប់រំ ជាមួយ​អាហារ​រូបករណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

បវរកញ្ញា​រូប​នេះ​បាន​ធ្វើការ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ជាមួយ​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ចាប់ពី​២០១៩ មក​ដល់​ខែតុលា ឆ្នាំ​២០២១​នេះ​។ បច្ចុប្បន្ន​ទើបតែ​ចាប់ផ្ដើម​ធ្វើការ​ជា​បុគ្គលិក​ក្នុង​គម្រោង​មួយ​របស់​ក្រសួង​អប់រំ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

សម្រាប់​ការងារ​សិល្ប​: មាន​ចំណូលចិត្ត និង​ធ្វើ​ជា​ពី​ធី​ការិនី ហើយ​ការ​សម្ដែង​ភាពយន្ដ​ក៏​ជា​ចំណង់​ចំណូលចិត្ត និង​ការងារ​ដែល​នាង​ធ្វើ​ដែរ​។ នេះ​គឺជា​លើក​ទី​មួយ ដែល​ប្រឡូក​ក្នុង​ការ​ប្រកួត​បវរ​កញ្ញាឯក​កម្ពុជា​។ បើ​លោក​សន ពិសិដ្ឋ​វិញ បាន​ក្លាយជា​តារា​សម្តែង​លេចធ្លោ បច្ចុប្បន្ន​នេះ ក្រោយ​បាន​ថត​រឿង​ដុំ «​នាឡិកា​»​។​ក្រោយមក​មានការ​ងារ​ច្រើន​ចូល​ថត​ជា​តួឯក​។ ហើយ​មិនដឹង​ថា ស្នេហា​មួយ​នេះ​ឆ្លង​ដល់​ចំណងអាពាហ៍ពិពាហ៍​ពេល​ណា​នោះ​ទេ ខណៈ​ពេល​លោក​សន ពិសិដ្ឋ ធ្លាប់​មាន​ប្រពន្ធ និង​មានកូន​រួច​ទៅ​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ