ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក “ក្រុម​ក្មេង​ពាល​ចងខ្សែ​ភ្លើង​កាត់​ទទឹង​ផ្លូវ ដើម្បី​សម្លា.ប់​យក​ម៉ូតូ” ពេល​នេះ​ដឹង​ការ​ពិត​ហើយ​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Chan Sambok បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា “​ជិត​វត្ត​ទួល​អស់លោក យប់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Chan Sambok បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា “​ជិត​វត្ត​ទួល​អស់លោក យប់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ ក្រុម​ក្មេង​ពាល​បាន​ចងខ្សែ​ភ្លើង​កាត់​ទទឹង​ផ្លូវ​៩០៧ ដើម្បី​សម្លាប់​យក​ម៉ូតូ​” និង​មាន​អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​យក​ព័ត៌មាន​នេះ ទៅ​ចុះ​ផ្សាយ និង​ចែករំលែក​បន្ត ដោយ​ពុំ​បានដឹង​អំពី​រឿងហេតុ​ច្បាស់លាស់ ។

ករណី​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៨ តុលា ២០២១នេះ បាន​បដិសេធ និង​បកស្រាយ​បំភ្លឺ ឲ្យប្រជាពលរដ្ឋបានជ្រាប​ថា ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​អំពី​ករណី​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់ទី​តាំង​ជាក់ស្តែង នឹង​បាន​បញ្ជាក់​ថា តាម​ពិត​មិនមែន​ជា​ករណី​ចងខ្សែ​ភ្លើង​កាត់​ទទឹង​ថ្នល់ ប្លន់​យក​ម៉ូតូ​នោះ​ទេ ជា​ប្រភេទ​ខ្សែភ្លើង (​ខ្សែ​អ៊ិ​ន​ធើ​ណែ​ត​) ដែល​ដាច់​ធ្លាក់​មួយ​ចំហៀង​ចុះ​ក្រោម​ក្បែរផ្លូវ ហើយ​ទីតាំង​ខាងលើ​ស្ថិត​នៅ មុខ​រោងចក្រ​អគ្គី​ស​នី ផ្លូវ​លេខ​៩៩ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​អញ្ជើញ​ឈ្មោះ ច្រឹង សុ​មនោ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​៧F ផ្លូវ​បេតុង ក្រុម​ទី​១ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើការ​បំភ្លឺ និង​ចង្អុលបង្ហាញ​កន្លែង​កើតហេតុ ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ទាក់​ខ្សែភ្លើង​ផ្ទាល់ បាន​ប្រាប់​ថា នៅ​យប់​ម៉ោង​០១​និង​០០​នាទី កណ្តាល​អា​ធ្រា​ត្រ រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​មិត្ត​ភ័ក្ត្រ​នៅ​បុរី​លឹ​ម​ឈាង​ហាក់ ដោយ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តាម​ផ្លូវ​លេខ​៩៩ (​មិនមែន​លេខ​៩០៧​នោះ​ទេ​) ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាងលើ មាន​ខ្សែភ្លើង​មួយ​សរសៃ ដែល​ដាច់​ធ្លាក់​ពី​បង្គោល​ធ្លាក់​មក​ក្រោម បាន​ទាក់​ក តែ​ពុំ​បាន​ដួល​ម៉ូតូ​ទេ បណ្តាល​ឲ្យ​ស្នាម​នៅ​នឹង​ក រួច​ក៏​បាន​ជិះ​ម៉ូតូ​បន្ត​ទៅ​ផ្ទះ​ទៅ​ទៀត ។

តាម​ការ​បំភ្លឺ​របស់​សន្តិសុខ​ឈ្មោះ រស់ គ្រី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដែល​ជា​សន្តិសុខ​យាម​រោងចក្រ​អគ្គិសនី ចម្ងាយ​ពី​ចំណុច​ខាងលើ​ប្រហែល ១០​ម៉ែត្រ បាន​ប្រាប់​ថា ខ្សែភ្លើង​នៅ​ចំណុច​ខាងលើ បាន​ដាច់​ធ្លាក់​ចុះ​ក្រោម ក្បែរផ្លូវ​ដោយសារ​ឡាន​ដឹក​ទំនិញ បើក​ទាក់ ដាច់​ប្រហែល​មួ​យស​ប្តា​ហ៍​មក​ហើយ ហើយ​ចំណុច​ខាងលើ ពុំដែល​ឃើញ​មាន​បទល្មើស​អ្វី​កើតឡើង​នោះ​ទេ ។

បើ​ទោះបី​ មាន​មនុស្ស​នៅ​ក្បែរ​ចំណុច​ខាងលើ​ ក៏​សន្តិសុខ​ប្រាប់​ឱ្យ​ចេញ​ដែរ ព្រោះ​ជា​កន្លែង​ហាមឃាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ