ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ វិធីបង្រៀនកុមារឱ្យចេះប្រៀបធៀបតម្លៃពេលទិញទំនិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពេលកូនធំបន្តិច ចូរបង្រៀនកូនរបស់អ្នកក្នុងការដើរទិញទំនិញដោយការប្រៀបធៀបហាងរបស់របរ និងតម្លៃ មុនពេលពួកគេសម្រេចចិត្តទិញ ។ ក្មេងៗមានសមត្ថភាពចាប់ផ្តើមធ្វើវានៅកម្រិតមូលដ្ឋានបានឆាប់ ប្រសិន បើអ្នកបង្ហាញពួកគេបានត្រឹមត្រូវ…

រាជធានីភ្នំពេញ ៖ ពេលកូនធំបន្តិច ចូរបង្រៀនកូនរបស់អ្នកក្នុងការដើរទិញទំនិញដោយការប្រៀបធៀបហាងរបស់របរ និងតម្លៃ មុនពេលពួកគេសម្រេចចិត្តទិញ ។ ក្មេងៗមានសមត្ថភាពចាប់ផ្តើមធ្វើវានៅកម្រិតមូលដ្ឋានបានឆាប់ ប្រសិន បើអ្នកបង្ហាញពួកគេបានត្រឹមត្រូវ ។ គន្លឹះខាងក្រោមនេះអាចធ្វើឱ្យអ្នកងាយស្រួលបន្តិចសម្រាប់កុមារតូចៗក្នុងការយល់ដឹង និងមានភាពឆ្លាតវៃក្នុងការទិញទំនិញ ហើយនឹងបន្តប្រើជំនាញនៅពេលក្រោយទៀត ៖

១. កាន់ ឬមើលវាដោយដៃខ្លួនឯងផ្ទាល់ ៖ ក្មេងៗត្រូវការមើល ឬប៉ះពាល់របស់បរបរទាំងនោះ ដើម្បីខួរក្បាលរបស់ពួកគេអភិវឌ្ឍសមត្ថភាពក្នុងការធ្វើការងារអរូបី ។ ឧទាហរណ៍ ៖ ហាងមួយមានធញ្ញជាតិ ៣ ប្រអប់លក់ក្នុងតម្លៃ ៦ ដុល្លារ ខណៈហាងមួយទៀតមានលក់ ៥ ក្នុងតម្លៃ ៦ ដុល្លារ ។ វាអាចមានភាពងាយស្រួលសម្រាប់កូនអ្នក បើសិនជាអ្នកដាក់របស់ទាំងពីរហាងនេះក្បែរគ្នា នោះកូនអ្នកនឹងមើលឃើញថា ហាងមានដាក់ ៥ ប្រអប់ គឺខ្ពស់ជាង ។

២) ការពិនិត្យឱ្យតម្លៃ ឬពិន្ទុ ៖ ជាធម្មតាក្មេងៗមិនដឹងថា ក្រុមហ៊ុននឹងមិនបង្ហាញពីគុណវិបត្តិអំពីផលិតផលរបស់ពួកគេទេ ។ ពួកគេក៏នឹងអាចទិញដោយផ្អែកលើការស្រឡាញ់ និងអារម្មណ៍ជាជាងគិតលើហេតុផលផ្សេងៗ ។ ចូរណែនាំឱ្យកូនរបស់អ្នកមើលតារាងពិន្ទុ និងការវាយតម្លៃ (review and rating) របស់អតិថិជន និងអ្នកផ្តល់យោបល់ពីមុនៗ ។ ចូរបង្រៀនគាត់ឱ្យផ្អាកការសម្រេចចិត្ត ហើយពិនិត្យមើលម្តងទៀតថាតើរបស់ដែលគេនឹងទិញល្អ ឬស្ថិតនៅលើគោលដៅពិតប្រាកដរបស់ពួកគេដែរ ឬទេ ។ កុំបារម្ភប្រសិនបើសមត្ថភាពអានរបស់កូនអ្នកនៅមានកម្រិតនៅឡើយ ។ អ្នកអាចជួយអាន ហើយពន្យល់ប្រាប់គេបាន ។

៣. ធ្វើវាឱ្យសាមញ្ញ ៖ កូនរបស់អ្នកទំនងជាមិនទាន់ត្រៀមខ្លួនសម្រាប់កម្រិតស្មុគស្មាញនោះទេ ហើយអាចនឹងធុញទ្រាន់ ប្រសិនបើការប្រៀបធៀបមិនមានបញ្ចប់ ។ អ្នកគ្រាន់តែធ្វើឱ្យវាសាមញ្ញ ហើយប្រៀបធៀបផលិតផលផល តម្លៃ ឬលក្ខណៈពិសេសណាមួយបន្តិចម្តងៗ គឺបានហើយ ។

៤. ធ្វើឱ្យវាទាក់ទងនឹងគេ ៖ ក្នុងករណីភាគច្រើន កូនរបស់អ្នកនឹងឆ្ងល់ខ្លាំង ប្រសិនបើអ្នក ប្រៀបធៀប គ្រឿងអគ្គិសនី ឬខោទ្រនាប់ ដូច្នេះសូមធ្វើវាចំពោះអ្វីដែលពាក់ព័ន្ធនឹងគេដូចជា តុក្កតាដែលគេចង់បាន របស់របរសិក្សា ឬសូម្បីតែអាហារដែលគេចូលចិត្ត ។ ចូរចងចាំជានិច្ចថា ចំណុចទាំងមូលនៃការប្រៀបធៀបការទិញទំនិញចុងក្រោយ គឺការទិញ។ ប្រសិនបើកូនរបស់អ្នកមិនចាប់អារម្មណ៍នឹងអ្វីដែលអ្នកកំពុងទិញ នោះវានឹងពិបាកក្នុងការធ្វើឱ្យគេផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកកំពុងធ្វើ ។

៥. ផ្គូផ្គងប្រាក់សន្សំរបស់គេ ៖ ការផ្គូរផ្គងអ្វីដែលកូនចង់ទិញ និងប្រាក់សន្សំរបស់គេ គឺជារឿងល្អ ។ ទីមួយ វាធ្វើឱ្យការសន្សំកាន់តែមានភាពជាក់ស្តែង ទីពីរ វាផ្តល់នូវការលើកទឹកចិត្តដើម្បីបន្តការសន្សំ ។

សេចក្តីសន្និដ្ឋាន ៖ កូនរបស់អ្នកមិនចាំបាច់រង់ចាំរហូតដល់គាត់ធំពេញវ័យ ដើម្បីចាប់ផ្តើមទិញទំនិញ ហើយប្រៀបធៀបដូចខាងលើនោះទេ ។ អ្នកគ្រាន់តែត្រូវគិតពីភាពចាស់ទំនៃការយល់ដឹង និងអារម្មណ៍របស់គេ ហើយយកគេទៅប្រៀបធៀបតាមវិធីដែលពាក់ព័ន្ធនឹងពួកគេ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។