ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកុល​ក្លែងក្លាយ រួមជាមួយទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ​​ត្រូវបានដកហូត និងដុតកម្ទេចចោល

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖អាកុល​ក្លែងក្លាយ​ប្រមាណ​១៦៨០០​គីឡូក្រាម រួម​នឹង​ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ​ចំនួន​១៥០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ទំនិញ​ក្លែងក្លាយ​បាន​ធ្វើការ​ដក និង​យក​មក​ដុត​បំផ្លាញ​ចោល នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ ព្រោះ​ទំនិញ​ខូចគុណភាព…

ខេត្តតាកែវ ៖អាកុល​ក្លែងក្លាយ​ប្រមាណ​១៦៨០០​គីឡូក្រាម រួម​នឹង​ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ​ចំនួន​១៥០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ទំនិញ​ក្លែងក្លាយ​បាន​ធ្វើការ​ដក និង​យក​មក​ដុត​បំផ្លាញ​ចោល នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ ព្រោះ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​អ្នក​ប្រើប្រាស់ ។

លោក លី សេរី​សម្បត្តិ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ទំនិញ​ក្លែងក្លាយ​ខេត្តតាកែវ​បាន​ថ្លែង​ឲ្យ​ដឹង​ថា អាកុល​ក្លែងក្លាយ​ក៏​ដូច​ជា ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ​ទៀត​ដែល​មន្ត្រី​ជំនាញ​បាន​ធ្វើ​ត្តេស និង​រក​ឃើញ​ថា គ្មាន​គុណភាព និង​ក្លែងក្លាយ​ដែល​នាំ​ឱ្យ​ខូចសុខភាព​ដល់​បងប្អូន​អ្នក​ប្រើប្រាស់​ត្រូវ​បាន​យក​ហូត​ពី​តាម​ទីផ្សារ​មួយ​ចំនួន ក្នុង​នោះ​ជំនាញ​បាន​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១៣ ប៊ីដុង និង​៣០​យួរ ស្មើ​និង​១៦៨០០ គី​ទ្បូ​ក្រាម រួម និង​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​១៥០​គី​ទ្បូ​ក្រាម ដែល​សរុប​ស្មើ​និង​១៦៩៥០​គី​ទ្បូ​ក្រាម ។

លោក​ប្រធាន​សាខា ក​.​ប​.​ប​. ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មន្ត្រី​ជំនាញ​កប​ប និង​បន្ត​ខិតខំ​ចុះ​ត្រួត ពិនិត្យ​ទំនិញ​ដែល​ដាក់​តាំង​លក់​នៅ​តាម​ទីផ្សារ​នានា​ទូ​ទាំង​ខេត្ត ដើម្បី​រក​មើល​គ្រឿង​កំប៉ុង​ណា​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សភាព​ចាស់​ច្រេះ ហើយ​នោះ លោក​ក៏​បាន​ធ្វើការ​ណែនាំ​ទៅ​ដល់​ក្រុម​អាជីវករ ឲ្យ​រៀបចំ​ទុកដាក់​របស់​លក់ដូរ ធ្វើ​យ៉ាងម៉េច​លក់​ឲ្យ​មាន​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ ជៀសវាង​ដាក់​លក់​ត្រូវ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ទំនិញ​នោះ​ឆាប់​ខូចគុណភាព ហើយ​គ្រឿង​កំប៉ុង​ណា​ដែល​មាន​សភាព​មិនល្អ ឬ​ហួស កាលបរិច្ឆេទ សូមកុំ​ដាក់​លក់​ជូន​អតិថិជន​ឲ្យ​សោះ ត្រូវ​យក​ទុក​ដាច់​ដោយឡែក​ពី​គ្នា ឬ​យក​ទៅ​បំផ្លាញ​ចោល​ដោយ​ខ្លួនឯង​តែ​ម្តង​ទៅ ពិសេស គឺ​នៅ​ក្នុង​បរិបទ​កូ​វី​ដ​១៩ យើង​ត្រូវ​តែ​លក់​របស់​សុទ្ធ​មិន​ក្លែងក្លាយ ព្រោះ​ពេល​នេះ​ប្រជាពលរដ្ឋ​គាត់​កំពុង​តែ​ត្រូវការ​អាកុល​សម្រាប់​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ​១៩​។

លោក​ប្រធាន​សាខា​កាំកុងត្រូល លី សេរី​សម្បត្តិ ក៏​បាន​បញ្ជាក់​ដឹង​ថា ថ្ងៃនេះ​មន្ត្រី​ជំនាញ​របស់​លោក រួម​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​បាន​ទៀត បាន​រៀបចំ​ធ្វើការ​ដុត​កំទិច​ចោល​នូវ​អាល់កុល​ក្លែងក្លាយ និង​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ក្នុង​ការ​ប្រើប្រាស់​សរុប​ប្រមាណ​ជា ១៦៩៥០ គី​ទ្បូ​ក្រាម នៅ​ទីលាន​ចាក់សម្រាម​មួយ​កន្លែង ឆ្ងាយ​ពី​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ពួក​គាត់​ផង​ដែរ ។

លោក​ប្រធាន​សាខា ក៏​សូម​អំពាវនាវ​ទៅ​ដល់ បងប្អូន​ប្រជាពលរដ្ឋ សូម​ទិញ​ទំនិញ និង​ចំណីអាហារ​ណា ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​សូម​ពិ​និ​ត្យុ​មើល​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់លាស់ និង​មាន​ស្តង់ដារ​អនាម័យ​ត្រឹមត្រូវ ដើម្បី​ចូលរួម​លើកកម្ពស់​សុខមាលភាព​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ