ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​សេចក្តី​ធ្វេសប្រហែស

2 ឆ្នាំ មុន

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា នៅ​ក្នុង​លោក​នេះ​មិន​មាន​សភាវៈ​ឯណា​ដែល​ផ្តល់​ផល​អាក្រក់​ស្មើនឹង​សេចក្តី​ធ្វេសប្រហែស ឬ​សេចក្តី​ប្រមាទ​នោះ​ឡើយ អ្នក​ដែល​ធ្វេសប្រហែស​ច្រើន​តែ​បរាជ័យ​ក្នុង​ជីវិត​ព្រោះ​សេចក្តី​ការ​ធ្វេសប្រហែស​មិន​ដែល​ផ្តល់​ផល​ល្អ​សោះឡើយ ។ ព្រះសម្មាសម្ពុទ្ធ​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​នូវ​សភាវៈ​ដទៃ​សូ​ម្បី​តែ​សភាវៈ​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឱ្យ​ខូចប្រយោជន៍​ដ៏​ច្រើន​ដូច​សេចក្តី​ធ្វេសប្រហែស​នេះ​មិន​មាន​សោះឡើយ ។…

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា នៅ​ក្នុង​លោក​នេះ​មិន​មាន​សភាវៈ​ឯណា​ដែល​ផ្តល់​ផល​អាក្រក់​ស្មើនឹង​សេចក្តី​ធ្វេសប្រហែស ឬ​សេចក្តី​ប្រមាទ​នោះ​ឡើយ អ្នក​ដែល​ធ្វេសប្រហែស​ច្រើន​តែ​បរាជ័យ​ក្នុង​ជីវិត​ព្រោះ​សេចក្តី​ការ​ធ្វេសប្រហែស​មិន​ដែល​ផ្តល់​ផល​ល្អ​សោះឡើយ ។

ព្រះសម្មាសម្ពុទ្ធ​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​នូវ​សភាវៈ​ដទៃ​សូ​ម្បី​តែ​សភាវៈ​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឱ្យ​ខូចប្រយោជន៍​ដ៏​ច្រើន​ដូច​សេចក្តី​ធ្វេសប្រហែស​នេះ​មិន​មាន​សោះឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ក្នុង​លោក​នេះ​មាន​តែ​សេចក្តី​ធ្វេសប្រហែស​មួយ​គត់​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឱ្យ​ខូចប្រយោជន៍​ដ៏​ច្រើន​ដូច​ទាញ​ជីវិត​ឱ្យ​ស្ថិត​ក្នុង​រណ្តៅ​លាមក​ដូច្នោះ​ដែរ ហេតុនេះ​ចូរ​អ្នក​ទាំងឡាយ​កុំ​មាន​សេចក្តី​ប្រមាទ​ឱ្យ​សោះ ។

ព្រោះតែ​ទោស​នៃ​ការ​ធ្វេសប្រហែស​ឱ្យ​ផល​ធ្ងន់​យ៉ាងនេះ​ទើប​អ្នកប្រាជ្ញ​ដែល​ដឹង​រឿង​នេះ​ច្បាស់ លោក​មិន​ដែល​ហ៊ាន​ធ្វេសប្រហែស​សោះ ហើយ​តែង​ញុំ​ា​ង​អត្តភាព​របស់​លោក​ឱ្យ​តាំងនៅ​ក្នុង​សតិ សម្បជញ្ញៈ​គ្រប់​វេលា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ