ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ និង​សប្បុរស​ជ​ននានា​ចេញ​មុខ​យ៉ាង​ផុលផុស​ជួយ​អ្នក​នាង ខ្ញុង តែក៏មានអ្នករិះគន់ដែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ការ​អំពាវនាវ បន្ទាប់​មានការ​លើកដៃ​សុំ​មេត្តា​សន្តោស​ប្រណី​ពី​មហាជន​ម្នាក់​មួយ​ដុល្លារ​ពី​តារា​កំប្លែង​អ្នក​នាង ខ្ញុង ក្រោយ​ត្រូវ​វ័ណ្ឌក​ដោយសារ​បំណុល​នោះ មក​ទល់​នា​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ តាម​ការ​អំពាវនាវ បន្ទាប់​មានការ​លើកដៃ​សុំ​មេត្តា​សន្តោស​ប្រណី​ពី​មហាជន​ម្នាក់​មួយ​ដុល្លារ​ពី​តារា​កំប្លែង​អ្នក​នាង ខ្ញុង ក្រោយ​ត្រូវ​វ័ណ្ឌក​ដោយសារ​បំណុល​នោះ មក​ទល់​នា​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា មាន​អ្នកសិល្បៈ និង​សប្បុរសជន​នានា បាន​ចេញ​មុខ​យ៉ាង​ផុលផុស​ជួយ​ដល់​រូប​នាង​។

ពួក​គេ​ទាំង​អស់នោះ​មិន​បាន​ធ្វើការ​ស្តីបន្ទោស​ដល់​អ្នក​នាង ខ្ញុង នោះ​ឡើយ ពោល​គឺ​ពួក​គេ​បាន​សម្តែង​ការ​អាណិត និង​លើកទឹកចិត្ត​ដល់​តារា​កំប្លែង​រូប​នេះ ជាមួយនឹង​ការ​ជួយ​ឧ​ត្ថ​ម្ភ​តាម​សទ្ធា​របស់​ខ្លួន​រៀង​ៗ​ខ្លួន​ផង​នេះ​។

ខណៈមានអ្នកជួយចែករំលែកប្រាក់កាសតាមសទ្ធា តែក៏មានការរិះគន់មួយចំនួនផងដែរថា ទង្វើរបស់នាងដែលស្រែកសុំជំនួយបែបនេះ នឹងលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យធ្វើតាម ពេលមានហឹកហារ ពេលធ្លាក់ខ្លួនស្រែកសុំលុយឱ្យសាធារណជនជួយជាដើម ។

ពួក​គេ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា មនុស្ស​គ្រប់​គ្នា​តែងតែ​បង្កើត​កំហុស​ក្នុង​ជីវិត​មិន​ថា​យើង​មិន​ថា​គេ​ប៉ុន្តែ​បន្ទាប់​ពី​ការ​ឆ្លងកាត់​បទ​ពិសោធន៍​នៃ​កំហុស​ដ៏​ធំធេង​ក្នុង​ជីវិត​សង្ឃឹមថា វិ​ថី​ដ៏​ខ្លី​នៃ​ជីវិត​ដ៏​មាន​អាយុ​នេះ គ្រប់យ៉ាង​អាច​នឹង​ប្រសើរ​ឡើង​វិញ ។ ជួយ​បាន​ក៏​ជួយ ជួយ​មិន​បាន​សូមកុំ​បន្ទោស ទោះ​មិនដឹង​មូលហេតុ​ច្បាស់ ការ​ពិត​យ៉ាងណា តែ​គាត់​សុំ​អោយ​ជួយ យើង​ត្រូវ​យល់​ពី​ទុក្ខ​លំបាក​មនុស្ស​ពេល​នេះ សំខាន់​កូន​ៗ​គាត់​នៅ​តូច ។ ឃើញ​គេ​ដួល បើ​មិន​លូកដៃ​ជួយ​កុំ​ជាន់​គ្នា​ថែម សូម​អោយ​បងស្រី​ឆ្លង​ផុត​បញ្ហា​លើក​នេះ​ផង​ចុះ ។

ជា​ការ​កត់សម្គាល់​អ្នក​នាង ស្រេង សុ​កាន់​ដា បាន​សារភាព​ថា ខ្លួន​បាន​ជាប់បំណុលគេ​ប្រមាណ​ជាង​៥០​ម៉ឺន​ដុល្លារ ដែល​បាន​ធ្វើ​អោយ​នាង​អស់​លទ្ធភាព​ក្នុង​ការ​សង​គេ ត្បិត​នាង​បាន​ក្ស័យធន​នៅ​ក្នុង​ការ​រកស៊ី​។

នាង​បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា នាង​ខ្ញុំ​ពិតជា​បាន​ខ្ចី​បំណុល​ម្ចាស់បំណុល​ជា​ច្រើន​ទាំង​មាន​សែក គ្មាន​សែក នាង​ខ្ញុំ​ពិតជា​អស់​លទ្ធិ​ភាព​ក្នុង​ការ​រក​ប្រាក់​មក​សងបំណុល​តទៅ​ទៀត​ហើយ​។ នាង​ខ្ញុំ​មាន​តែ​ត្រូវ​ជាប់​ពន្ធនាគារ មូលហេតុ​មិន​មាន​ប្រាក់​សង​ម្ចាស់បំណុល​តទៅ​ទៀត​ទេ​។

នាង​បញ្ជាក់​ថា ដោយសារ​នាង​ខ្ញុំ​អាណិតកូន​ប្រុស​ទាំង​ពីរ​នាក់ ដែល​មាន​ម្ដាយ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ ដូចនេះ​ហើយ​ដើម្បី​ឲ្យ​កូន​ខ្ញុំ​បាន​បន្ត​រៀនសូត្រ និង​បាន​បាយ​ហូប សូម​បងប្អូន​ដែល​ធ្លាប់​គាំទ្រ​នាង​ខ្ញុំ​ជួយ​អនុគ្រោះ​ផ្តល់​ជូន​ខ្ញុំ 1 ដុល្លារ​ផង​ចុះ នាង​ខ្ញុំ​ពិតជា​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ទុកជា​មុន និង​ជូនពរ​បងប្អូន​ទាំងអស់​គ្នា​ជួប​តែ​សំណាងល្អ សូមកុំ​ជួប​រឿង​ដូច​ខ្ញុំ​អី ។

គួរ​រំលឹក​ថា ៖ នាង​ខ្ញុង ជំពាក់​លុយ​គេ ៥០ ម៉ឺន​ដុល្លារ​ដោយសារ​មិន​ចេះ​គ្រប់គ្រង​លុយ ។ គួរ​រំលឹក​ទៀត​ថា ៖ លុយ​ជំពាក់​គេ​ជាង​កន្លះ​លាន ខ្ញុង ស្រែក​ទ្រហោយំ សុំ​ជំនួយ និង​ម្ចាស់បំណុល​កុំ​យកការប្រាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ