ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ មកុដ ដែល​ថ្លៃ​ជាងគេបំផុត​ក្នុង​លោកមាននៅឯ​ណា ?

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ធម្មតា​ទេ​ប្រសិនបើ​គ្រឿងអលង្ការណាមួយ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក នោះ​ប្រហែល​វា​មិន​ធ្វើ​ឡើង​ពី​រប​ស់កំ​ប៉ិក​កំប៉ុក​នោះ​ទេ ​។ ជា​ការ​ពិត ដូចជា​មកុដ​ដែល​ជាប់​លំដាប់ថ្នាក់​លេខ​ ១ ថ្លៃ​បំផុត​ក្នុង​នេះ គឺ​វាធ្វើ​ឡើង​ពីមាសសុទ្ធ…

រាជធានី​ភ្នំពេញ ​៖ ធម្មតា​ទេ​ប្រសិនបើ​គ្រឿងអលង្ការណាមួយ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក នោះ​ប្រហែល​វា​មិន​ធ្វើ​ឡើង​ពី​រប​ស់កំ​ប៉ិក​កំប៉ុក​នោះ​ទេ ​។ ជា​ការ​ពិត ដូចជា​មកុដ​ដែល​ជាប់​លំដាប់ថ្នាក់​លេខ​ ១ ថ្លៃ​បំផុត​ក្នុង​នេះ គឺ​វាធ្វើ​ឡើង​ពីមាសសុទ្ធ និង​ពេជ្រ​ដែល​មាន​តម្លៃ​បំផុត ។

មកុ​ដ United Kingdom នៅ​ក្នុង​ចក្រភព​អង់គ្លេស មាន​តម្លៃ ៣៩ លាន​ដុល្លារ​អា​មេ​រិ​ក ជាប់​ក្នុង​បញ្ជី​មកុដ​ថ្លៃ​ជាងគេ​ក្នុង​លោក ដែល​រចនា​ឡើង​ឱ្យ​មាន​ភាព​ថ្លៃថ្នូរ ដែល​អាច​បង្ហាញពី​អំណាច​ទ្រព្យសម្បត្តិ ភាព​ឆើតឆាយ ភាព​ប្រណីត​ដែល​ខុស​ប្លែក​ពី​គេ និង​វា​បាន​បង្ហាញ​អំពី​ឋានៈ​របស់​ម្ចាស់​វា​ ។


មកុ​ដ United Kingdom នេះ​មក​ជាមួយ​ឈុត​តែ​ម្តង ដែល​មាន​ដូច​ជា ៖ ដាវ ចិញ្ចៀ​ន ក្រចាប់ ជាដើម​ ។ វា​ជា​មកុដ​អធិរាជ ត្រូវ​បាន​ធ្វើ​ឡើង​ពី​ត្បូង​ពេជ្រ​ចម្រុះ និង​មក​ពី​ប្រទេស​ផ្សេង​ផង​ដែរ ដោយ​មាន​ដូច​ជា ៖ ត្បូង​ទទឹម​ចំនួន ៥​ គ្រាប់ ត្បូង​ក​ណ្តៀង ១៧ គ្រាប់ និង​ត្បូង​មរកត ១១ គ្រាប់​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ មកុដនេះ​ក៏​ត្រូវ​បាន​តុបតែងដោយ​គុ​ជ​ខ្យង​ចំនួន ២៧៣ ​គ្រាប់ និង​ពេជ្រ​សុទ្ធ​ប្រហែល ២៨៦៨ គ្រាប់​ ។ ប៉ុន្តែអ្វី​ដែល​ធ្វើ​ឱ្យ​មកុដ​នេះ ត្រូវ​បាន​គេ​សរសើរ​ និងឱ្យ​តម្លៃ​ខ្ពស់​នោះ ​គឺ វា​ធ្វើ​ដោយ​ពេជ្រ​ដ៏​ល្បី (Koh-i-Noor diamond) នៅ​លើ​ពិភពលោក ដែល​មាន​ទំហំ ១០៥ កា​រ៉ាត់ ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​នឹង​វា​បាន​នោះ​ទេ ដែល​ពេជ្រ​នោះ​មក​ពី​ប្រទេស​ឥណ្ឌា ៕ ប្រភព​ ៖ successstory

អត្ថបទសរសេរ ដោយ