ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ជំពាក់​គេ​ជាង​កន្លះ​លាន ខ្ញុង ​ស្រែក​ទ្រហោយំ សុំ​ជំនួយ និង​ម្ចាស់បំណុល​កុំ​យកការប្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​ប្រាកដជា​បានដឹង​ច្រើន​មក​ហើយពី​រឿងរ៉ាវ​អាស្រូវ​របស់​តារា​កំប្លែង អ្នក​នាង ខ្ញុង ដែល​បាន​លេចឮ​ដំណឹង​ជំពាក់​បំណុល​គេ​ច្រើន​នាក់ ហើយ​ថ្ងៃនេះ​ដែរ​អ្នក​នាង​ខ្ញុង ក៏​បាន​ឡាយ​វី​ដេ​អូ ទទួលស្គាល់​ថា នាង​ពិតជា​ជំពាក់​លុយ​គេ​មែន…

រាជធានី​ភ្នំពេញ ៖ មហាជន​ប្រាកដជា​បានដឹង​ច្រើន​មក​ហើយពី​រឿងរ៉ាវ​អាស្រូវ​របស់​តារា​កំប្លែង អ្នក​នាង ខ្ញុង ដែល​បាន​លេចឮ​ដំណឹង​ជំពាក់​បំណុល​គេ​ច្រើន​នាក់ ហើយ​ថ្ងៃនេះ​ដែរ​អ្នក​នាង​ខ្ញុង ក៏​បាន​ឡាយ​វី​ដេ​អូ ទទួលស្គាល់​ថា នាង​ពិតជា​ជំពាក់​លុយ​គេ​មែន ព្រោះ​នាង​ទ័ល​ខ្លាំង​ក្នុង​ការ​រកស៊ី ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ តារា​កំប្លែង នាង​ខ្ញុង បាន​ចេញ​មុខ​មក​កាន់​សាលាដំបូងរាជធានីភ្នំពេញ មកដាក់ពាក្យ ប្រកាស​ក្ស័យធន និង​ឡាយវីដេអូផ្ទាល់ សារភាព​មុខ​មហាជន​ថា ខ្លួន​បាន​ជំពាក់​លុយ​គេ​ជាង​៥០​ម៉ឺន​ដុល្លារ ដោយ​អ្នក​នាង​ចាប់ផ្តើម​ខ្ចី​គេ​តាំងពី​ដើមឆ្នាំ​២០១៩ ពី​ខ្ចីពីម្ចាស់បំណុលមួយ យកទៅសងម្ចាស់បំណុលមួយទៀតវិលជុំ ចុងក្រោយជុំពាក់គេជាច្រើននាក់ រហូត​ដល់​ពេល​នេះ ។

តារា​កំប្លែង​ខាងលើ​នេះ​បាន​រៀបរាប់​នៅ​ក្នុង​វី​ដេ​អូ Live របស់​ខ្លួន​ថា ៖ «នាង​ខ្ញុំ​ពិតជា​បាន​ខ្ចី​បំណុល​ម្ចាស់បំណុល​ជា​ច្រើន​ទាំង​មាន​សែក គ្មាន​សែក នាង​ខ្ញុំ​ពិតជា​អស់​លិទ្ធ​ភាព​ក្នុង​ការ​រក​ប្រាក់​មក​សងបំណុល​តទៅ​ទៀត​ហើយ ។ នាង​ខ្ញុំ​មាន​តែ​ត្រូវ​ជាប់​ពន្ធនាគារ​ដែល​មូលហេតុ​មិន​មាន​ប្រាក់​សង​ម្ចាស់បំណុល​តទៅ​ទៀត​ទេ ។ ដោយ​នាង​ខ្ញុំ​អាណិតកូន​ប្រុស​ទាំង​ពីរ​នាក់​ដែល​មាន​ម្ដាយ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ ដូចនេះ​ហើយ​ដើម្បី​ឲ្យ​កូន​ខ្ញុំ​បាន​បន្ត​រៀនសូត្រ​នឹង​បាន​បាយ​ហូប សូម​បងប្អូន​ដែល​ធ្លាប់​គាំទ្រ​នាង​ខ្ញុំ​ជួយ​អនុគ្រោះ​ផ្តល់​ជូន​ខ្ញុំ 1 ដុល្លារ​ផង​ចុះ នាង​ខ្ញុំ​ពិតជា​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ទុកជា​មុន​និង​ជូនពរ​បងប្អូន​ទាំងអស់​គ្នា​ជួប​តែ​សំណាងល្អ សូមកុំ​ជួប​រឿង​ដូច​ខ្ញុំ​អី» ។

យ៉ាងណាមិញ នាងខ្ញុង មិនបាន​បញ្ជាក់លម្អិតថារកស៊ីអីខ្លះ ខាតបង់លើអីខ្លះ នោះទេ ។ តែកន្លងគេឃើញនាងរស់នៅហឹកហ៊ារ ប្រើប្រាស់ឡានទំនើប និងកែសម្ភស្សផ្ទៃមុខ និងភាគច្រើន Live លក់ដូរសាច់ក្រក ផ្អកសាច់ជ្រូកអីជាដើម ខណៈប្តីរបស់នាង ក៏ឃើញរកស៊ីជួញដូរដីធ្លីផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ