ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទោះ​ទឹកស្ទឹង​សង្កែ​​​ហក់​ឡើង​​ដល់​កម្ពស់​១៣.៥៥​ម៉ែត្រ​ក្តី ​តែ​បាន​​ស្រកបណ្តើរៗ​​វិញ​​ហើយ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ខេត្តបាត់ដំបង​បានធ្វើការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​ទឹកស្ទឹង​សង្កែ​ កំពុង​​ហក់​ឡើង​ខ្លាំង​ដល់​កម្ពស់​១៣.៥៥​ម៉ែត្រ ក្នុង​នោះ នៅ​តាម​ផ្លូវ​មាត់​ស្ទឹង​សង្កែ​នៃ​ក្រុង​បាត់ដំបង​ ក៏​ត្រូវ​ទឹកស្ទឹង​ឡើង​ជន់​ដល់​ផង​ដែរ​ ។ តែ​យ៉ាងណា​អាជ្ញាធរ​បាន​អះអាង​ថា…

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ខេត្តបាត់ដំបង​បានធ្វើការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​ទឹកស្ទឹង​សង្កែ​ កំពុង​​ហក់​ឡើង​ខ្លាំង​ដល់​កម្ពស់​១៣.៥៥​ម៉ែត្រ ក្នុង​នោះ នៅ​តាម​ផ្លូវ​មាត់​ស្ទឹង​សង្កែ​នៃ​ក្រុង​បាត់ដំបង​ ក៏​ត្រូវ​ទឹកស្ទឹង​ឡើង​ជន់​ដល់​ផង​ដែរ​ ។ តែ​យ៉ាងណា​អាជ្ញាធរ​បាន​អះអាង​ថា ទឹកស្ទឹង​ដែល​បាន​ជន់​ឡើង​នេះ​បាន​ស្រក​ទៅ​វិញ​បណ្ដើរ​ៗ​ហើយ​ គិតត្រឹមថ្ងៃទី១៧ តុលា ២០២១ ។

ក្នុងនោះ ក៏មានថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង​ ក៏បាន​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង និង​បាន​សង្កេត​ឃើញ​ថា ទឹកជំនន់​ក្នុង​ស្ទឹង​សង្កែ និង​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​បាត់ដំបង​បាន​លិច​ផ្លូវថ្នល់ ​។ ចំណែក​អភិបាល​ថ្មី​នៃ​ខេត្តបាត់ដំបង លោក សុខ លូ ក៏​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រៀបចំ​កម្លាំង​ទុក​រួច​ជា​ស្រេច​ក្នុង​ការ​ត្រៀម​ជួយ​សង្គ្រោះ​បន្ទាន់​ណាមួយ ​។ លោក សុខ លូ ក៏​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសបុក(Facebooke)ផ្ទាល់ខ្លួន​លោក​ថា ឆ្នាំ​ក្រោយ​លោក​នឹង​ធ្វើការ​បន្ថែម​មួយ​ចំនួន​ទៀត ដើម្បី​ទប់ស្កាត់​នូវ​ការ​លិចលង់​ដោយសារ​ទឹកភ្លៀង​នេះ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ឲ្យ​បាន​ល្អ​ជាង​នេះ ​។

ពាក់ព័ន្ធ​ករណី​នេះ លោក ឡុ​ង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបងបាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ នេះ​ថា ទឹកស្ទឹង​សង្កែ​ហក់​ឡើង​នេះ គឺ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ​។ បើ​តាម​កម្ពស់​ទឹក​ពី​ម្សិលមិញ កម្ពស់​ទឹកបាន​ឡើង ១៣.៩៥​ម៉ែត្រ តែ​ព្រឹក​នេះ​បាន​ស្រក​មក​វិញ​បន្តិច​ហើយ គឺ​នៅ​សល់ ១៣.៥៥​ម៉ែត្រ ចំពោះ​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​នោះ គឺ​កម្ពស់១៤.៥​ម៉ែត្រ​ឯណោះ​ ។

លោក ឡុ​ង ផលគុណ បាន​បញ្ជាក់​ថា ទឹកស្ទឹង​ឡើង​ពី​ម្សិលមិញ​ឡើង១៣.៩៥​ម៉ែត្រ ទើប​បណ្តាល​ឲ្យ​ហូរ​ចូល​លូ​ចូល​តាម​ផ្លូវថ្នល់​ក្នុង​ក្រុង​បាត់ដំបង តាម​កន្លែង​ដែល​ទំនាប​ដូច​ជា​ផ្សា​របឹង​ឈូក ផ្លូវ​លេខ​៣ ផ្លូវ​ឡា​អេ និង​ផ្លូវភ្លោះ​សេះស តែ​មក​ទល់​ពេល​នេះ​បាន​ស្រក​ជា​បណ្តើរ​ៗ​ហើយ គ្រាន់តែ​ស្រក​យឺត​បន្តិច ដោយសារ​តែ​លូ​ក្នុង​ក្រុង​តូច​ៗ​ជំនាន់​មុន ហូរ​ចុះ​មក​វិញ​យឺត​ៗ តែ​ពុំ​ទាន់​មាន​បញ្ហា​ដល់​ការ​ប្រកាស​អាសន្ន​នោះ​ឡើយ ហើយ​មក​ទល់​ពេល​ល្ងាច​នេះ ទឹកបាន​ស្រក​នៅ​កំពស់​១២-២០​ម៉ែត្រ និង​កំពុង​ស្រក​ចុះ​ជា​បន្ត​ទៅ​ទៀត ។