ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយ​ឌុបកូនៗមកពីលេងស្រុកកំណើត ជួបគ្រោះ​​ខ្ទា.ត​កូន​ម្នាក់​​ចូ.ល​ក្រោម​ក.ង់​​ឡានបែនដឹកដី​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​ជ្រុល​ទៅ​កៀរ​ដៃចង្កូត​ម៉ូតូ​ស្ត្រី​ម្នាក់​ដែល​

​រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​ជ្រុល​ទៅ​កៀរ​ដៃចង្កូត​ម៉ូតូ​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ដឹក​កូនប្រុស​២​នាក់​ពីក្រោយ​ ​បណ្ដាល​ឲ្យ​ដួល​ហើយ​ខ្ទា.ត​កូនប្រុស​ម្នាក់​ចូ.ល​ក្រោម​ក.ង់​រថយន្ត​​នោះ​កិ.ន​បែ.កក្បាល​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

​ហេតុការណ៍​ដ៏​រន្ធ.ត់​​ខាងលើ​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​​​ដែលបាត់បង់ជីវិត​​មួយរូប​​ខាងលើ​នោះ​ឈ្មោះ ស៊ុន ចាន់​នី អាយុ​៩​ឆ្នាំ មាន​ម្តាយ​ឈ្មោះ ជា ដា អាយុ​៣៥​ឆ្នាំ មុខរបរ អ៊ុតសក់​ មានស្រុក​កំណើត ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ​បច្ចុប្បន្ន​មាន​ទីលំនៅ​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ដោយឡែក​រថយន្ត​យីឌុប​បែន​ដឹក​ដី​​មួយគ្រឿង​ខាងលើ​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 3F-3727 ទើប​នឹង​ទិញ​ក្នុង​តម្លៃ​៣៤.០០០​ដុល្លារ​ ។ ​រីឯ​អ្នកបើកបរ​គឺជា​ម្ចាស់​រថយន្ត​នេះ​ផ្ទាល់ ឈ្មោះ ម៉ោ ថេ​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ធ្លក​ខាងជើង ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ​។ ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ។

​តាម​ប្រភពពី​ស្ត្រី​ជា​ម្ដាយ​​ក្មេងប្រុស​រងគ្រោះ​​បាន​រៀប​រាប់​ឱ្យ​ដឹង​​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស្គូ​​ពី ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 1HG-1765 ឌុ​ប​កូនប្រុស​២​នាក់​ មក​ពី​លេង​ស្រុក​កំ​ណើ​រ​ឆ្ពោះទៅ​ផ្ទះ​ ។ ដោយ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​​មាន​រថយន្ត​មួយគ្រឿង​​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ និង​ជែង​រថយន្ត​ផ្សេង​ទៀត ហើយ​ក៏​ជ្រុល​មក​កៀរ​ដៃចង្កូត​ម៉ូតូ​របស់​គាត់​ ​បណ្ដាល​ឲ្យ​ដួល ​ហើយ​ខ្ទា.ត​កូនប្រុស​ម្នាក់​ចូ.ល​ក្រោម​ក.ង់​ក្រោយ​រថយន្ត​នេះ​កិ.ន​បែ.កក្បាល​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ​​តែ​ម្ដង​។

​តាម​ប្រភពពី​នគរបាល​បាន​ឱ្យ​ដឹង​​ថា ក្រោយ​ពេល​បង្កហេតុរួចហើយ​ រថយន្ត​នេះ​បាន​បន្ថែម​ល្បឿន​ព្យាយាម​បើក​​គេច​ដែរ​ ប៉ុន្តែ​ត្រូវ​បាន​អ្នកដំណើរ​ជួយ​ដេញ​តាម​រហូត​ដល់​ចំណុច​ភ្លើងស្តុប​កែង​មហាវិថី​ឈ្នះ​ឈ្នះ ​ទើប​ឃាត់​បាន​ ។ ​បន្ទាប់​មក​បាន​បញ្ជូន​​អ្នកបើក​បរ​​រថយន្ត​​ទៅ​ឱ្យ​​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​សាកសួរ ហើយ​បុរស​នេះ​ប្រាប់​ថា ខ្លួន​ទើបតែ​ទិញ​រថយន្ត​ដឹក​ដី​នេះ ហើយ​នៅ​មុន​ពេល​កើតហេតុ​ប្រញាប់​ទៅ​ដឹក​ដី​នៅ​ការដ្ឋាន​រណ្ដៅ​ដី​មួយ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្ដង​ ។

​ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ ព្រមទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ