ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អិត៖ ក្រដាសប្រាក់ ៣ម៉ឺនរៀលថ្មី មានរូបសម្តេចតេជោជាលើកដំបូងជាមួយអតីតព្រះមហាក្សត្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាត់ទុកជាលើកដំបូងដែលរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ត្រូវបានបោះពុម្ភផ្សាយលើធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល…

រាជធានីភ្នំពេញ ៖ ចាត់ទុកជាលើកដំបូងដែលរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ត្រូវបានបោះពុម្ភផ្សាយលើធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល ជាមួយនឹងព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។

រាជរដ្ឋាភិបាល​នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ នេះបានយល់ព្រម​ឲ្យ​ចរាចរ និង​ប្រើប្រាស់​ក្រដាសប្រាក់​ប្រភេទ​៣០០០០​រៀល​គំរូ​ថ្មី អបអរ​ខួប​៣០​ឆ្នាំ កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស និង​ខួប​៣០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ​។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី ១៨ ខែតុលា នេះដោយបញ្ជាក់យ៉ាងច្បាស់ៗថា «រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។

ជាមួយគ្នានោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញប្រកាសស្តីពីលក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍  ប្រភេទ៣០ ០០០ រៀល ដោយបានពន្យល់លម្អិត ដូចខាងក្រោម៖
ក- លក្ខណៈទូទៅ ៖ ទំហំធនប័ត្រ បណ្ដោយ ១៧០ មម ទទឹង ៧៥ មម និង ពណ៍ចម្បងគឺពណ៍បៃតង ពណ៌ត្នោត និងពណ៍ស្វាយ។

ខ- ផ្ទៃខាងមុខ ៖ 
          – ផ្ទៃកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណី ក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរ បីម៉ឺនរៀល» នៅខាងក្រោម ។ ខាងឆ្វេងមានលេខ ៣០០០០ « នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាលនិងអត្តបេឡាខិតមកក្រោមមានរូបចម្លាក់ នាគក្បាល៥ នៅវិមានឯករាជ្យរាជធានីភ្នំពេញ និងមានបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែង ដែលមាន សមាសធាតុជាប៉ូលីដើរនៅអមក្បែរនោះ ។
          – ផ្នែកខាងស្តាំ ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា ខិតមកក្រោមលេខមាណបោះពុម្ព ដោយទឹកខៅ្មពីរពណ៍ គឺតូមាលានិងលេខ  “ 30 “  បោះពុម្ភដោយទឹកខ្មៅពណ៌ក្រហមនិងលេខ ៦ ខ្ទង់ ទៀតបោះពុម្ពដោយទឹកខ្មៅពណ៍ខ្មៅ នៅពីក្រោមនោះមានលេខ “ ៣០០០០ “  និង “ 30000 “ និងមាន អក្សរ អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ «នៅគែមខាងក្រោម ។ នៅគែមខាងស្ដាំនៃ ក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់​បញ្ឈរដែលឆ្លុះឃើញមានលេខ “ 30000 “ ។
          – ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “ 30000 ”  – ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០មម កាត់ទទឹង ផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម ។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និង និមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ។

គ- ផ្នែកខាងខ្នង៖
          – ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ” និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការយាងនិវត្តន៍មកកាន់​មាតុភូមិវិញរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៥១ និងមានអក្សរ «ម៉ឺនរៀល» នៅពីក្រោម និងអក្សរ Le 30 Aniverss das Auvords de Paris son le Cambody (1991-2021) នៅគែមក្រដាស់ប្រាក់។
          – ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើង នូវរូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វល នៅទីក្រុងប៉ារីស រូបសន្និសីទនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមានបង្អួចថ្លា រាងចតុកោណស្នើបញ្ឈរកែងមានសមាសភាពជាប៉ូលីមើរ នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៤មម នៅផ្នែកខាងឆ្វេង ។ នៅជ្រុងលើខាងស្តាំមានលេខ «30000» ដែលត្រូវបានបោះពុម្ពតាម បន្ទាត់បញ្ឈរ ។
          – ផ្នែកខាងឆ្វេង ខាងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា  ខាងក្រោមមានចារឹកអក្ស  អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១ – ២០២១) ខិតមកក្រោម មានអក្សរ BANQUE NATIONALE DU CAMBODGE ព្រមទាំងលេខ  2021  និងលេខ ៣០០០០  នៅពីក្រោមនោះ ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់ បញ្ឈរដែលឆ្លុះឃើញលេខ «30000» ។

ធនាគារជាតិនៃកម្ពុជាបានបន្តថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀល ត្រូវបានដាក់ ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ