ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ផ្ដល់កម្ចី ៤០ លានដុល្លារសម្រាប់អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ៤០ លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់ការពង្រឹងលទ្ធភាពរបស់សហគ្រាស ធុនតូច និងមធ្យម…

រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ៤០ លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់ការពង្រឹងលទ្ធភាពរបស់សហគ្រាស ធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ ។ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសឱ្យដឹងថា ប្រាក់កម្ចីនេះជាកម្មវិធីរងទី ៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរង ចំនួនពីរពីមុនដែលត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ ។

លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើងក្នុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ។ តាមរយៈកម្មវិធីរងថ្មីនេះ រាជ រដ្ឋាភិបាលបានអនុម័តច្បាប់សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ (public credit guarantee scheme) សម្រាប់សហគ្រាសធុនតូចនិងមធ្យមដំបូងគេនៅកម្ពុជាផងដែរ ។

អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បញ្ជាក់ថានៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រ នៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប ។ មានតែ ២១,៧% នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេស ប៉ុណ្ណោះដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាកដើម្បីទទួលបានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច ។ អាជីវកម្ម ជារឿយៗ ត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេល វែងដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូចជាសម្រាប់ការធានា និង អនក្ខរភាពហិរញ្ញវត្ថុ ។ មានតែប្រជាពលរដ្ឋកម្ពុជា ១៨% ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថា មានចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ