ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទល់លាមកមែនទេ? តើមកពីហេតុអ្វីទៅ?

2 ឆ្នាំ មុន

អស់រយៈពេលជាច្រើនថ្ងៃមកហើយ អ្នកនៅតែមិនមានអារម្មណ៍ថាចង់បត់ជើងធំទៀត។ ពេលខ្លះមានអារម្មណ៍ឈឺពោះចង់បន្ទោរបង់ដែរ តែខំប្រឹងហើយនៅមិនចេញទៀត។  អ្នកចាប់ផ្តើមព្រួយបារម្ភថាតើវាមកពីហេតុអ្វី។ ថ្ងៃនេះ អ្នកនឹងបានស្គាល់មូលហេតុដែលជួបញឹកញាប់៣យ៉ាង នៅពីក្រោយការទល់លាមក។ ១. អ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់…

អស់រយៈពេលជាច្រើនថ្ងៃមកហើយ អ្នកនៅតែមិនមានអារម្មណ៍ថាចង់បត់ជើងធំទៀត។ ពេលខ្លះមានអារម្មណ៍ឈឺពោះចង់បន្ទោរបង់ដែរ តែខំប្រឹងហើយនៅមិនចេញទៀត។  អ្នកចាប់ផ្តើមព្រួយបារម្ភថាតើវាមកពីហេតុអ្វី។ ថ្ងៃនេះ អ្នកនឹងបានស្គាល់មូលហេតុដែលជួបញឹកញាប់៣យ៉ាង នៅពីក្រោយការទល់លាមក។

១. អ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់

អ្នកទំនងជាមានអារម្មណ៍ទល់លាមក ហើយមិនអាចបញ្ចេញកាកសំណល់បានទេ ប្រសិនបើអ្នកមិនទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ កាហ្វេនិងសុរា មិនរាប់បញ្ចូលថាជាទឹកដែលយើងត្រូវការប្រចាំថ្ងៃទេ។ អ្នកត្រូវផឹកទឹកច្រើន ជាពិសេសប្រសិនបើអាហាររបស់អ្នកពោរពេញទៅដោយជាតិសរសៃ។

២. ថ្នាំមួយចំនួន

ថ្នាំបំបាត់ការឈឺចាប់កម្រិតធ្ងន់ៗ ដែលប្រើជាប់លាប់ អាចបណ្តាលឱ្យទល់លាមកនិងពិបាកក្នុងការបញ្ចេញលាមក។ ជាមួយគ្នានេះដែរ ថ្នាំបន្សាបអាស៊ីតក្រពះប្រភេទ Antacids ក៏បណ្តាលឱ្យទល់លាមកដែរ ព្រោះវាមានអាលុយមីញ៉ូមនិងកាល់ស្យូម។ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តនិងថ្នាំបំប៉នសម្រាប់កង្វះជាតិដែក ក៏បណ្តាលឱ្យទល់លាមកដែរ។ ប្រសិនបើអ្នកកំពុងប្រើថ្នាំទាំងនេះ ហើយអ្នកកត់សម្គាល់ថាអ្នកមានបញ្ហាក្នុងការបន្ទោរបង់ អ្នកប្រហែលជាត្រូវពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក។

៣. ស្ត្រេស

ប្រសិនបើអ្នកកំពុងឆ្លងកាត់ស្ថានភាពលំបាកនិងស្ត្រេសខ្លាំង ហើយអ្នកមិនបានសម្រាកឱ្យបានច្រើនតាមដែលអ្នកគួរធ្វើនោះ ការបន្ទោរបង់លាមកនឹងមិនងាយស្រួលទេ។ ស្ត្រេសឬខ្វះការគេង អាចបណ្តាលឱ្យប្រព័ន្ធប្រសាទរបស់អ្នកមិនអាចបញ្ជាចលនាពោះវៀនឱ្យបានត្រឹមត្រូវនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ