ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្សាយ​សាសនា​អា​មេ​រិ​ក​ជិត២០​នាក់​ ត្រូវ​បាន​ចា.ប់ជំរិ.ត​នៅ​ប្រទេស​ហៃ​ទី

2 ឆ្នាំ មុន

ហៃទី ៖ អ្នក​ផ្សព្វផ្សាយ​សាសនា​អា​មេ​រិ​ក​ចំនួន​១៧​នាក់​ត្រូវ​បាន​ចា.ប់ជំរិ.ត ​ដោយ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​នៅ​ក្នុង​រដ្ឋធានី Port-au-Prince

ហៃទី ៖ អ្នក​ផ្សព្វផ្សាយ​សាសនា​អា​មេ​រិ​ក​ចំនួន​១៧​នាក់​ត្រូវ​បាន​ចា.ប់ជំរិ.ត ​ដោយ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​នៅ​ក្នុង​រដ្ឋធានី Port-au-Prince ប្រទេស​ហៃ​ទី​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អា​មេ​រិ​ក​។

អ្នក​ផ្សាយ​សាសនា​មួយ​ក្រុម​មាន​ស្រី ៧​នាក់ ប្រុស ៥​នាក់ និង​កុមារ៥​នាក់​ ត្រូវ​បាន​ពង្រាត់​កាលពី​ថ្ងៃ​សៅ​រ៍ ​ទី​១៦ តុលា កន្លង​ទៅ​នេះ នៅ​ពេល​ពួក​ត្រឡប់​ពី​មណ្ឌលកុមារ​កំព្រា​មួយ​កន្លែង​។

មន្ត្រី​អា​មេ​រិ​ក​និយាយ​នៅ​ថ្ងៃនេះ​ថា ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន 400 Mawozo ជា​អ្នក​នៅ​ពីក្រោយ​ការ​ចា.ប់ជំរិ.ត​នោះ​។

ហៃ​ទី ជា​ប្រទេស​មួយ​មាន​អត្រា​ចា.ប់ជំរិ.ត​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​។ ឆ្នាំ​នេះ​មាន​លក្ខណៈ​អាក្រក់​ជាងគេ ដោយ​មានការ​ចា.ប់ជំរិ.ត​ជាង៦០០​ករណី ​ក្នុង​រយៈពេល​៣​ត្រីមាស​ឆ្នាំ​២០២១ ធៀប​នឹង​២៣១​ករណី​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

អ្នក​ផ្សព្វផ្សាយ​សាសនា​ដែលត្រូវគេចា.ប់ជំរិ.ត​ទាំងនោះ ​ក្នុង​នោះ​មាន​ជនជាតិ​កា​ណា​ដា​ម្នាក់​ផង​ដែរ ត្រូវ​បាន​ចាប់​ពង្រាត់​ភ្លាម​ៗ​ក្រោយ​ពេល​ពួក​គេ​បាន​ចាក់​ចេញពី​ក្រុង Croix-des-Bouquets ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​ក្រុម 400 Mawozo​។

សូម​បញ្ជាក់​ថា ជា​ធម្មតា ការ​ចា.ប់ជំរិ.ត​របស់​ក្រុម 400 Mawozo គឺ​ធ្វើ​ឡើង​ដើម្បី​ទារប្រាក់​លោះ​។ កាលពី​ខែមេសា ក្រុម​នេះ​បាន​ទារប្រាក់​លោះ​ចំនួន ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​បុព្វ​ជិត​កាតូលិក​។

រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​បានដឹង​ច្បាស់​ទេ​ថា តើ​ក្រុម​នេះ​បាន​ធ្វើការ​ទាមទារ​ប្រាក់​លោះ​ឬ​នៅ​។ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ