ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមថ្ងៃ១៧ តុលា អ្នកចាក់វ៉ាក់សាំងបង្ការកូវីដកើនដល់៩៩.៤៨% និងកុមារ៩០.២៧%ធៀបនឹងគោល ដៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ បាន​កើន​ដល់​៩៩.៤៨%​សម្រាប់​មនុស្ស​ចាស់ និង​កុមារ​បាន​ចំនួន​៩០.២៧% បើ​ធៀប​នឹង​ចំនួន​កំណត់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ បាន​កើន​ដល់​៩៩.៤៨%​សម្រាប់​មនុស្ស​ចាស់ និង​កុមារ​បាន​ចំនួន​៩០.២៧% បើ​ធៀប​នឹង​ចំនួន​កំណត់ ។

ក្រសួង​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖« កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ មាន​៩៩,៤៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំទៅ​ក្រោម​១៨​ឆ្នាំ មាន ៩០,២៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១,៩៦៦,៩៣១ នាក់ និង​លើ​កុមារ​អាយុ​ពី​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន ៩៨,៥៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​១,៨៩៧, ៣៨២ នាក់​»​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​អំពី​ចំនួន​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ថា មាន​ចំនួន​១.៤៣១.៥៨២​នាក់ នៅ​ទូ​ទាំង​ប្រទេស ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​២​លាន​ដូ​សទៀត​ហើយ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ។

ការ​ផ្តល់​នេះ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​ចិន​បង្ហាញ​ជំហរ​ថា ចិន​នៅ​តែ​បន្ត​ផ្តល់​វ៉ាក់សាំង និង​សម្ភារៈ​ពេទ្យ​មក​កម្ពុជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ រហូត​យកឈ្នះ​ជំងឺ​នេះ​ទាំងស្រុង ។ ប្រទេស​ចិន គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ មក​កាន់​ប្រទេស​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ ។

មក​ដល់​ពេល​នេះ វ៉ាក់សាំង ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជា​ជំនួយ​មក​កម្ពុជា​មាន​ចំនួន​សរុប​៦​លាន​៨០​ម៉ឺន​ដូ​ស ហើយ​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ទាំង​ជំនួយ និង​ការ​បញ្ជា​ទិញ​មាន​ចំនួន​សរុប​៣២​លាន​៨​សែន​ដូ​ស ។

វត្តមាន​វ៉ាក់សាំង​របស់​ចិន​បាន​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស និង​មុន​ផែនការ​គ្រោងទុក ។

តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​បើក​ប្រទេស​ជា​បណ្តើរ​ៗ និង​ដំណាក់កាល​ដោយ​បាន​ធ្វើការ​កាត់​បន្ថយ​រយៈពេល​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូ​ស ។

មួយ​រយៈពេល​មកនេះ អត្រា​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សង្កេត​ឃើញ​ថា​មាន​ចំនួន​ខ្ទង់​២០០​ឬ​ជាង​២០០​នាក់ ចំណែក​អ្នក​ស្លា​.​ប់​មានការ​កើន​ថ្ងៃ​ខ្លះ និង​ថយ​ចុះ​ថ្ងៃ​ខ្លះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ