ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបានបើកទ្វារស្វាគមន៍អ្នកវិនិយោគ និងទេសចរបរទេស

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការសម្រេចបន្ថយថ្ងៃនៃការធ្វើចត្តាឡីស័ក រួមផ្សំកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន និងកូរ៉េ និងច្បាប់វិនិយោគថ្មីដែលកម្ពុជា ត្រូវអនុវត្តនាពេលខាងមុខនេះ អ្នកវិនិយោគក្នុងស្រុកសង្ឃឹមថា…

រាជធានីភ្នំពេញ ៖ ការសម្រេចបន្ថយថ្ងៃនៃការធ្វើចត្តាឡីស័ក រួមផ្សំកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន និងកូរ៉េ និងច្បាប់វិនិយោគថ្មីដែលកម្ពុជា ត្រូវអនុវត្តនាពេលខាងមុខនេះ អ្នកវិនិយោគក្នុងស្រុកសង្ឃឹមថា នឹងធ្វើឱ្យវិនិយោគិនបរទេសមើលឃើញទីផ្សារប្រទេសកម្ពុជាបានកាន់តែច្រើនថែមទៀត ខណៈប្រទេសខ្លះផ្សេងទៀតរងការរាតត្បាត់ពីជំងឺកូវីដ ១៩ រួមអស្ថេរភាពនយោបាយ ដូចជានៅប្រទេសភូមាជាដើម ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា «យើងបានដឹងហើយថា ប្រមុខរដ្ឋាភិបាលនឹងបើកដំណើរការសេដ្ឋ កិច្ចឡើងវិញសម្រាប់ប្រទេសកម្ពុជា ។ ដូច្នេះយើងឃើញថា នេះជាការចាប់ផ្តើមបើកដោយប្រុងប្រយ័ត្ន និងស្ទាប់ស្ទង់ ហើយនេះជាផលប្រយោជន៍សម្រាប់អ្នកវិនិយោគទុន ដែលគាត់ទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហើយ នៅគម្រោងចំនួនដែលគាត់កំពុងតែរងចំានេះ ។ គាត់នឹងចូលមកបណ្តើរៗមកកាន់កម្ពុជា ដូច្នេះ នេះជារឿងល្អ និងជារឿងសាទររបស់វិស័យឯកជន» ។

ក្រសួងសុខាភិបាល បានសម្រេចកែប្រែលក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជា ដោយកំណត់ការធ្វើចត្តាឡីស័កចន្លោះពី៣ទៅ ៧ ថ្ងៃវិញ  ប៉ុន្តែចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ ត្រូវអនុវត្តរបបធ្វើចត្តាឡីស័ក ១៤ ថ្ងៃដដែល ។

សេចក្តីជូនដំណឹងកាលពីថ្ងៃ ១៦ ខែតុលានេះថា រដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ។ ក្នុងនោះក្រសួងកំណត់ ឱ្យមានការសម្រួលរបបធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ និងអ្នកដែលចាក់មិនបានពេញលេញ ឬមិនបានចាក់វ៉ាក់សាំងជាដើម ។ ចំពោះវិធានការដែលត្រូវអនុវត្តតាមរបបចត្តាឡីស័កលើអ្នកដំណើរទាំងនោះរួមមាន របបចត្តាឡីស័កចំនួន៣ថ្ងៃចំពោះវិនិយោគិន បុគ្គលលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រដ្ឋាភិបាលដែលត្រឡប់មកពីបំពេញបេសសកកម្មនៅក្រៅប្រទេស (ដោយបញ្ចូលក្រុមគ្រួសាររបស់ក្រុមអាទិភាពនេះផងដែរ) ។

ចំណែក ការអនុវត្តរបបចត្តាឡីស័កចំនួន ៧ ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ដែលបានចាក់វ៉ាក់សាំងមូលដ្ឋានឬគ្រប់ដូស ។ ដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ ថ្ងៃដដែល ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ។

លោកឧកញ៉ា លឹម ហេង លើកឡើងថា ការបើកដំណើរប្រទេសឡើងវិញនេះ សម្រាប់ប្រទេសថៃ មានបើកទៅតាមតំបន់ តែសម្រាប់កម្ពុជា គឺបើក ទូទំាងប្រទេស ហើយនេះវាជាឱកាសសម្រាប់ប្រទេសកម្ពុជាបើកដំណើរប្រទេសឡើងវិញនៅមុនគេនេះ ។ នៅពេលដែលរាជរដ្ឋាភិបាលសម្រេចបើកដំណើរប្រទេសឡើងវិញបណ្តើរៗនេះ អ្នកដែលសប្បាយចិត្តជាងគេគឺអ្នកដែលរកស៊ីនៅក្នុងវិស័យទេសចរណ៍ ៕