ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា មានក្រដាសប្រាក់ ៣ ម៉ឺនរៀលចាប់ពីថ្ងៃទី ១៨ តុលានេះទៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឲ្យប្រើប្រាក់ប្រភេទក្រដាសប្រាក់ថ្មី ៣ ម៉ឺនរៀល ចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឲ្យប្រើប្រាក់ប្រភេទក្រដាសប្រាក់ថ្មី ៣ ម៉ឺនរៀល ចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ នេះ ។ 

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការចរាចរក្រដាសប្រាក់ថ្មីនេះ ដើម្បីអបអរសាទរ ខួប ៣០ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប ៣០ ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀល គំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ ដែលបានចេញផ្សាយរួចហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ