ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដេញ​បង្រ្កាប​ចោរឆក់កាបូប ចាប់ខ្លួនបានម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​​ដេញ​តាម​បង្រ្កាប​យុវ​ជន ២នាក់ ដែល​បាន​ជិះម៉ូតូឆក់កាបូប។ តែ​ពេលប៉ូលិស ចេញល្បាត ក៏​​ប្រ​ទះ​​ឃើញ​​ជ​ន​​នោះ កំពុងជិះម៉ូតូតាមផ្លូវ ហើយនគរបាលសង្ស័យ​ថា…

ភ្នំពេញ៖ កង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​​ដេញ​តាម​បង្រ្កាប​យុវ​ជន ២នាក់ ដែល​បាន​ជិះម៉ូតូឆក់កាបូប។ តែ​ពេលប៉ូលិស ចេញល្បាត ក៏​​ប្រ​ទះ​​ឃើញ​​ជ​ន​​នោះ កំពុងជិះម៉ូតូតាមផ្លូវ ហើយនគរបាលសង្ស័យ​ថា ជាមុខសញ្ញាចោរកម្ម​ឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវ ទើបដេញតាម។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានម្នាក់។ ចំណែកឯម្នាក់ទៀត រត់ចូលទៅពួននៅក្នុងផ្ទះបាត់ ហើយកម្លាំង​នគរបាល បម្រុងចូលទៅតាមចាប់ដែរ​។ ប៉ុន្តែត្រូវបានសាច់ញាតិជននោះ រារាំង និងសួររកដីកាឆែក​ឆេរ តែនគរបាល ដេញបង្រ្កាប​ជាក់ស្ដែង ទើបគ្មានដីកា ហើយ​ពេល​មា​នការ​រា​រាំង​​បែប​នេះ ទើ​ប​​នគរបាលពុំ​ហ៊ាន​ចូល និងធ្វើការឡោមព័ទ្ធ​ពីខាងក្រៅ រង់ចាំចំណាត់ការពីថ្នាក់លើ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលត្រូវចាប់ខ្លួន​បាន និងបក្សពួក ដែលកំពុងរត់គេចខ្លួននេះ។ ពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ នគរបាលបាននិយាយថា ភិនភាគជនសង្ស័យខាងលើ ត្រូវបានកំណត់យូរហើយ ដោយសារតែកន្លងមក ក្រុមនេះ ធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវនានា ជាពិសេសតាមមហាវិថីសហព័ន្ធរុស្ស៊ី​ជាញឹកញាប់។

ចំណែក​កងកម្លាំង ក៏បានចេញ ដើម្បីបង្រ្កាបជាបន្តបន្ទាប់ដែរ ប៉ុន្តែចាប់អត់ដែលបានទេ។ ដោយឡែក នៅថ្ងៃកើតហេតុ ខណៈកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងល្បាតតាមមហាវិថីសហព័ន្ធរុស្ស៊ី ដល់ត្រង់ចំណុចមុខអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ។ ស្រាប់តែប្រទះឃើញជនសង្ស័យទាំង ២នាក់នោះ កំពុងជិះម៉ូតូ ១គ្រឿង ឌុបគ្នា បម្រុងធ្វើសកម្មភាព ក៏ត្រូវកម្លាំងនគរបាលល្បាតនោះ ដេញឃាត់ឲ្យឈប់។

ប្រភពដដែល បានបន្តទៀតថា ភ្លាមៗនោះ ក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ហើយកម្លាំងនគរបាលខាងលើ ដោយមានការចូលរួមសហការ​ពីកម្លាំងនគរបាលប៉ុស្តិ៍នានាផង​ បានដេញតាមចាប់ពីក្នុងភូមិសាស្រ្តសង្កាត់កាកាបទី២ រហូតដល់ផ្សារព្រៃទា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ទើបចាប់ខ្លួនបានម្នាក់។ ចំណែកឯម្នាក់ទៀត រត់ចូលទៅក្នុង​ផ្ទះរបស់ខ្លួន បាត់។ ខណៈនោះ នគរបាលបម្រុងចូលទៅតាមចាប់ដែរ។​ ប៉ុន្តែត្រូវបានក្រុមគ្រួសារសាច់ញាតិ​ជនសង្ស័យ​រារាំង និងសួររក​ដីកា​ឆែក​ឆេរ​ពី​តុលាការ ប៉ុន្តែនគរបាលគ្មានដីកានោះឡើយ។ ទើប​ពុំអាចចូលទៅចាប់បាន ហើយបាន​ត្រឹមតែ​ធ្វើការឡោមព័ទ្ធពីខាងក្រៅផ្ទះ រង់ចាំការសម្រេច និងចំណាត់ការរបស់ថ្នាក់លើប៉ុណ្ណោះ។ រហូតមក​ដល់វេលាម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី១៧ ខែតុលានេះ នគរបាល​បានដកកម្លាំងចេញពីផ្ទះរបស់​ចោរឆក់កាបូបនោះ​វិញហើយ​៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ