ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញកូវីដ៖ ការបើកអាជីវកម្ម និងសង្គម​ឡើងវិញ តម្រូវឲ្យមានការគ្រប់គ្រងប្រកប​ដោយ​ការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំឲ្យបានល្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ «​ការបើក​អាជីវកម្ម និង​សង្គម​ឡើងវិញ តម្រូវ​ឲ្យ​មានការ​គ្រប់គ្រង​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ការរៀបចំ​ឲ្យ​បានល្អ​។ បុគ្គល ម្ចាស់​អាជីវកម្ម និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវបាន​លើកទឹកចិត្ត ក្នុងការ​ចាប់ផ្តើម​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ ជាមួយនឹង​ការថ្លឹងថ្លែង​តុល្យភាព​នៃ​ហានិភ័យ…

ភ្នំពេញ​៖ «​ការបើក​អាជីវកម្ម និង​សង្គម​ឡើងវិញ តម្រូវ​ឲ្យ​មានការ​គ្រប់គ្រង​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ការរៀបចំ​ឲ្យ​បានល្អ​។ បុគ្គល ម្ចាស់​អាជីវកម្ម និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវបាន​លើកទឹកចិត្ត ក្នុងការ​ចាប់ផ្តើម​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ ជាមួយនឹង​ការថ្លឹងថ្លែង​តុល្យភាព​នៃ​ហានិភ័យ និង​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ជា​ចាំបាច់ ដើម្បី​ធានាបាន​នូវ​ការបើក​ដំណើរការ ដែល​ប្រកបដោយ​សុវត្ថិភាព ឆ្ពោះទៅរក​ការរស់នៅ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​»​។ នេះ​បើតាម​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ព្រមទាំង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានលើកឡើង​ដូច្នេះ នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែតុលា ឆ្នាំ​២០២១ ក្រោយ​ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង ស្តីពី លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធាន​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅ​កម្ពុជា សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​។ នោះ​គឺ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ គឺ​ត្រូវអនុវត្ត​របប​ពិសេស ទៅតាម​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល លើ​ករណី​នីមួយៗ ចំពោះ​ភ្ញៀវ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ដែល​ត្រលប់​ពី​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​។​

​ក្រសួងសុខាភិបាល បានកំណត់​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ៣​ថ្ងៃ ចំពោះ​វិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស ទាំង​ជនជាតិខ្មែរ និង​បរទេស មន្ត្រីការទូត មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ និង​មន្ត្រីរាជការ​របស់​រាជ​រដ្ឋាភិបាល ដែល​ត្រលប់​មកពី​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស ( ដោយ​រួមបញ្ចូល​ក្រុមគ្រួសារ​របស់​ក្រុម​អាទិភាព​នេះ​ផង )​។​

​ចំពោះ​អ្នកដំណើរ​ទូទៅ ដែលជា​ជនជាតិខ្មែរ ឬ​ជនបរទេស ត្រូវអនុវត្ត​របប​ច​ត្តា​ឡី​ស័ក ចំនួន ៧​ថ្ងៃ និង​ដោយឡែក ត្រូវអនុវត្ត​របប​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ ចំពោះ​អ្នកដំណើរ​គ្រប់​ប្រភេទ ដែល​មិនបាន​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ ឬ​មិនទាន់បាន​ចាក់​វ៉ាក់សាំង ដូ​ស​មូលដ្ឋាន បាន​ពេញលេញ​។​

​តាម​សេចក្តីជូនដំណឹង​ដដែល ពេលមកដល់​ច្រកទ្វារ​ចេញ​-​ចូល​ប្រទេស​កម្ពុជា គឺ​អ្នកដំណើរ​ទាំងអស់ ត្រូវ​បង្ហាញ​គ្រប់​ឯកសារ​ពាក់ព័ន្ធ ក្នុងនោះ ក៏មាន​លិខិត​បញ្ជាក់ថា គ្មាន​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈពេល ៧២​ម៉ោង មុនពេល​មកដល់​កម្ពុ​ជា​។ អ្នកដំណើរ​ទាំងអស់ ដែល​មកដល់​កម្ពុជា ក៏ត្រូវ​សហការ​ផ្តល់​សំណាក សម្រាប់​ធ្វើតេស្ត រក​កូ​វីដ ដោយ​តេស្ត​រហ័ស ឬក៏​ដោយ​ម៉ាស៊ីន PCR នៅ​ទីតាំង​ច្រកចូល​ប្រទេស​កម្ពុជា​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា កម្ពុជា​សម្រេច​បើក​ប្រទេស​ឡើងវិញ ជា​បណ្តើរៗ និង​តាម​ដំណាក់កាល ជាមួយនឹង​ភាព​ប្រយ័ត្នប្រយែង និង​ការទទួលខុសត្រូវ​ខ្ពស់ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយមាន​ការសម្រួលរ​បប​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​មក​កម្ពុជា តាម​គ្រប់​ច្រកចូល ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​បាន​ពេញលេញ​។ សេចក្តីសម្រេច​ថ្មី ដែល​សម្រួល​លើ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១៨ ខែតុលា​តទៅ​នេះ ក៏​រាប់បញ្ចូល​ទាំង​អ្នកទេសចរ ដែល​បាន​ចាក់​វ៉ាក់សាំង​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ