ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​ម៉ូតូ​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​ម៉ូតូ​ប្រជាពលរដ្ឋ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផែ​រូ​យ៉ា​ល់ ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​ម៉ូតូ​ប្រជាពលរដ្ឋ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផែ​រូ​យ៉ា​ល់ ក្រុងព្រះសីហនុ ។

លោកស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ​ឧត្តមសេនីយ៍ត្រី​ទោ ជួន ណា​រិ​ន្ទ បានឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៦ តុលា មាន​ប្រជាពលរដ្ឋ​ម្នាក់​ មក​ប្តឹង​រាយការណ៍​ថា ខ្លួន​បាន​បាត់​ម៉ូតូ​១​គ្រឿង ម៉ាក Zoomer X ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 1S-5056 ដែល​បាន​ចត​ នៅ​ចំណុច​ផែ​រូ​យ៉ា​ល់ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ​។

បន្ទាប់​ពី​ទទួល​បណ្តឹង​រួច លោកស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ចុះ​ស្រាវជ្រាវ ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់ រហូត​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ នៅ​ឃុំ​អូរ​ឧ​ញ៉ា​ហេង ស្រុក​ព្រៃ​នប់ នៅ​ពេល​ដែល​ជនសង្ស័យ​ជិះ​ម៉ូតូ ដែល​លួច​បាន​បម្រុង​គេចខ្លួន​ ។

ជនសង្ស័យ​មានឈ្មោះ ចែត វុ​ទ្ធី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ឬ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

សម្ភារ​ដែល​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ៖ ម៉ូតូ​០១​គ្រឿង ម៉ាក Zoomer X ​ដែល​លួច​ពី​ប្រជាពលរដ្ឋ​ ។

បច្ចុប្បន្ន​ជនសង្ស័យ​មាន​អត្ដសញ្ញាណ​ខាងលើ កម្លាំង​ជំនាញ​បាន​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​បន្ដ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ