ច្រឹង ពលរដ្ឋ បង្ហាញអារម្មណ៍ខកខានឱកាសឡើងច្រៀងក្នុងព្រឹត្តិការណ៍ដ៏ធំមួយ ក្រោយមកដល់ប្រទេសវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីកុងត្រាធ្វើជាតារាចម្រៀង កីឡាករខ្សែបម្រើក្នុងក្លឹបក្រសួងការពារជាតិ និងជាកីឡាករល្បីឈ្មោះ លោក
រាជធានីភ្នំពេញ ៖ បន្ទាប់ពីកុងត្រាធ្វើជាតារាចម្រៀង កីឡាករខ្សែបម្រើក្នុងក្លឹបក្រសួងការពារជាតិ និងជាកីឡាករល្បីឈ្មោះ លោក
រាជធានីភ្នំពេញ ៖ បន្ទាប់ពីកុងត្រាធ្វើជាតារាចម្រៀង កីឡាករខ្សែបម្រើក្នុងក្លឹបក្រសួងការពារជាតិ និងជាកីឡាករល្បីឈ្មោះ លោក ច្រឹង ពលរដ្ឋ បានសម្ងំថតបទបានមួយចំនួនហើយ ដោយបទទី១ ក៏បានបង្ហាញនូវវគ្គចុងក្រោយក្នងកម្មវិធី Miss Grand Cambodia វគ្គបញ្ចប់នាពេកន្លងមកផងដែរ។ តែលោកមិនទាន់មានឱកាសបង្ហាញខ្លួនក្នុងនាមជាអ្នកចម្រៀងនោះទេ ដោយសារតែការងារប្រកួតបាល់ទាត់រវល់ដកឃ្លាមិនរួច។ លោកបង្ហាញអារម្មណ៍ខកចិត្តដែលការបង្ហាញខ្លួនបង្អួតក្ដីស្រម៉ៃរបស់លោកក្នុងនាមជាតារាចម្រៀងនៅតែបន្តខកខាន។
តាមគម្រោងជាងស្ដែង កីឡាករ ច្រឹង ពលរដ្ឋ ត្រូវឡើងឆាកបង្អួតបទដំបូងរបស់លោក នៅថ្ងៃប្រកួត Miss Grand Cambodia វគ្គផ្ដាច់ព្រ័ត្រកាលពីពេលកន្លងទៅ។ ប៉ុន្តែដោយសារតែកម្មវិធីនោះជាន់គ្នាជាមួយលោកត្រូវចេញទៅប្រកួតនៅប្រទេសបារ៉ែន ទើបការឡើងច្រៀងក្នុងកម្មវិធីដ៏ធំមិនអាចទៅរួច។ ក្នុងវគ្គដែលលោកត្រូវច្រៀង ត្រូវបានអ្នករៀបចំកម្មវិធីតម្រូវអោយចាក់តែបទរបស់លោក ហើយអោយម្ចាស់មកុដ Miss Grand ឆ្នាំចាស់ ធ្វើការបង្ហាញខ្លួន និង ដើរបង្អួតរាង តែម្ចាស់សំលេងគឺមិនត្រូវបានបង្ហាញខ្លួននោះទេ។ ដូច្នេះហើយទើបហ្វេនៗមានការខកចិត្តមិនតិចទេ នៅពេលលោក ច្រឹង ពលរដ្ឋ ខកឱកាសបង្អួតសម្រស់ក្នុងនាមជាតារាចម្រៀងលើកដំបូង ដែលគេចង់ឃើញស្ទីលលោកតែងខ្លួន និងកាយវិកាលើឆាកដោយផ្ទាល់នោះ។
កីឡាករច្រឹង ពលរដ្ឋ បានអះអាងថា ខកចិត្តមិនតិចទេ ដែលបាត់មុខតាមគម្រោងដែលបានគ្រោងទុក ហើយការខកខាននោះ ក៏ដោយសារតែកម្មវិធី Miss Grand ត្រូវគេលើកមកប្រកួតចំថ្ងៃលោកចេញទៅប្រកួតបាល់ទាត់ដោយសារកូវីត១៩។ លោកថាគឺជារឿងសោកស្ដាយដែលអត់បានកាន់ក្បាលមេក្រូលើឆាកដ៏ធំ តែលោកក៏នឹងនៅតែមានឱកាសឡើងឆាកក្នុងពេលបន្ទាប់ ដើម្បីបង្អួតខ្លួនក្នងនាមជាតារាចម្រៀងផងដែរ ដូចជាឡើងឆាកទូរទស្សន៍ នៅពេលបទចម្រៀងរបស់លោកត្រូវបានផលិតបានច្រើន។ លោកសប្បាយចិត្តដែលលោកទៅប្រកួតហើយទទួលបានជោគជ័យជូនជាតិ ហើយលោកក៏សោកស្ដាយផងដែរ ដែលមិត្តរួមក្រុម៦នាក់ ក្លាយជាអ្នកឆ្លងកូវីត១៩ និង កំពុងសម្រាកព្យាបាលនៅប្រទេសប៉ារ៉ែន ហើយមិនអាចមកវិញបាន។ លោកបានបង្ហោះជូនពរ កីឡាករទាំងនោះ និងសំណូមពរអោយពលរដ្ឋការពារខ្លួន ការពារដោយ៣កុំ៣ការពារ និង កុំមើលស្រាលជម្ងឺនេះ។
គួរបញ្ជាក់ផងដែរថា លោក អ៊ិន សុភិន អ្នកគ្រប់គ្រងការប្រកួត Miss Grand Cambodia 2021 ធ្លាប់បានបញ្ជាក់ថា ដោយសារតែលោកចង់ផ្សារភ្ជាប់រវាងកីឡា និង សិល្បៈ ទើបលោកសម្រេចជ្រើសយកកីឡាករបាល់ទាត់ល្បីម្នាក់ ដែលមានហ្វេនច្រើន អោយក្លាយជាតារាចម្រៀង។
លោកថា ច្រឹង ពលរដ្ឋ ជាកីឡាករដែលមានហ្វេនច្រើន តែកម្រមានអ្នកដឹងថាគេច្រៀងពីរោះខ្លាំងណាស់ ដូច្នេះហើយទើបលោកសម្រេចចិត្តយកលោកមកធ្វើជាតារាចម្រៀង ដើម្បីបង្កការភ្ញាក់ផ្អើល។ មានមូលហេតុធំ៣ ដែលលោកសម្រេចចិត្តយក ច្រឹង ពលរដ្ឋ អោយក្លាយជាតារាចម្រៀងនៅលើឆាកដ៏ធំនោះ គឺទី១ លោកមានសំលេងពីរោះ ដែលអ្នកខ្លះក៏មិននឹកស្មាន ទី២ លោកគឺជាកូនប្រុសបង្កើតរបស់ អតីតតារាចម្រៀង លោក ច្រឹង ប៊ុណ្ណារិទ្ធ ដែលធ្លាប់ខ្ទរខ្ទារក្នុងវិស័យចម្រៀងរួចមកហើយ និង ទី៣ គឺលោកជាកីឡាករបាល់ទាត់ល្បីឈ្មោះ ដែលមានហ្វេនច្រើនរួចទៅហើយ។
នាពេលកន្លងមក កីឡាករ ច្រឹង ពលរដ្ឋ ធ្លាប់បាននិយាយថាឪពុករបស់លោក គឺជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា ហើយក៏ជាកីឡាជម្រើសជាតិបាល់ទះផងដែរ ដោយកាលគាត់នៅធ្វើជាតារាចម្រៀង នៅឆ្នាំ១៩៨៦ ឳពុកលោកធ្លាប់ចាប់ដៃគូច្រៀងជាមួយ អ្នកស្រី ហ៊ីម ស៊ីវន និង តារាស្រីមួយចំនួន។ កីឡាករបាល់ទាត់ ច្រឹង ពលរដ្ឋ បានបន្តថា ឪពុកលោក បានទទួលមរណភាពកាលពីលោកនៅអាយុ៧ឆ្នាំ ហើយដោយសារតែឈាមជ័រឳពុក ទើបលោកបានក្លាយជាអ្នកលេងបាល់ម្នាក់។ កីឡាករ ច្រឹង ពលរដ្ឋ បានអះអាងនៅលើផេកផ្ទាល់ខ្លួនថា លោកចង់ក្លាយជាតារាចម្រៀងម្នាក់ដូចឳពុក ហើយលោកក៏នឹងប្រឹងអោយអស់ពីសមត្ថភាពផងដែរ បើមានការផ្ដល់ឱកាស៕
ចែករំលែកព័តមាននេះ