ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្តបង្រៀនកូនកុំឱ្យជួបនឹងបញ្ហាធាត់នៅថ្ងៃមុខ

2 ឆ្នាំ មុន

ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ភាពធាត់ជ្រុលបានក្លាយជាបញ្ហាសុខភាពដ៏គួរឱ្យកត់សម្គាល់។ តាមពិតឥឡូវនេះ វាត្រូវបានគេចាត់ទុកថាជាការរីករាលដាលនៅក្នុងសហរដ្ឋអាមេរិក។ យោងតាមស្ថិតិពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានបង្ហាញថា មនុស្សពេញវ័យប្រហែលជា ៩៣.៣លាននាក់ និង…

ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ភាពធាត់ជ្រុលបានក្លាយជាបញ្ហាសុខភាពដ៏គួរឱ្យកត់សម្គាល់។ តាមពិតឥឡូវនេះ វាត្រូវបានគេចាត់ទុកថាជាការរីករាលដាលនៅក្នុងសហរដ្ឋអាមេរិក។ យោងតាមស្ថិតិពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានបង្ហាញថា មនុស្សពេញវ័យប្រហែលជា ៩៣.៣លាននាក់ និង កុមារ ១៣.៧លាននាក់ នៅអាមេរិក គឺមានជំងឺធាត់។ ការការពារភាពធាត់ចាប់ផ្តើមពីវ័យក្មេង មានសារៈសំខាន់ណាស់ក្នុងការជួយយុវជនរក្សាទំងន់ដែលមានសុខភាពល្អ។ វិធីសាស្រ្តមានដូចជា៖

១. បរិភោគអាហារដែលមានសុខភាពល្អទាំងក្រុមគ្រួសារ

ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំជាលក្ខណៈគ្រួសារ អាចអោយកុមារទទួលបានបទពិសោធន៍បរិភោគអាហារដែលមានសុខភាពល្អតាំងពីដំបូង។ នេះនឹងផ្តល់ភាពងាយស្រួលដល់ពួកគេ ដើម្បីបន្តធ្វើតាមទម្លាប់នៃការញ៉ាំល្អនៅពេលពួកគេធំឡើង។

២. លើកទឹកចិត្តកូនឱ្យទទួលទានអាហារដែលមានសុខភាពល្អៗ

លើកទឹកចិត្តកូនអ្នកឱ្យសាកល្បងទទួលទានផ្លែឈើ បន្លែ និងសាច់ល្អ តាំងពីវ័យក្មេង។ នៅពេលពួកគេកាន់តែធំ ពួកគេអាចនឹងចូលចិត្តអាហារទាំងនោះ ហើយទទួលទានវាដោយគ្មានការបង្ខំ។

៣. ដឹងពីអ្វីដែលកូនអ្នកកំពុងញ៉ាំនៅខាងក្រៅផ្ទះ

មិនថានៅសាលារៀនជាមួយមិត្តភក្តិ ឬ ពេលស្ថិតនៅក្នុងផ្ទះទេ យើងត្រូវតែមានការប្រុងប្រយ័ត្នទៅលើរបបអាហាររបស់ពួកគេ។ ចូរសួរកូនអ្នក អំពីអាហារដែលពួកគេទទួលទាន។ អប់រំពួកគេ ប្រសិនបើអាហារដែលគេញ៉ាំនោះមិនល្អ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ