ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់របស់ប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគ្រោះថ្នាក់ដល់សុខភាព

2 ឆ្នាំ មុន

យើងចាត់ទុកផ្ទះរបស់យើងជាជម្រកសុវត្ថិភាពសម្រាប់គ្រួសារយើងនិងសម្រាប់ខ្លួនយើង។ អ្វីដែលយើងមិនដឹងនោះ គឺថាពេលខ្លះរបស់វត្ថុសាមញ្ញបំផុតដែលនៅក្នុងផ្ទះយើង អាចបង្កជាបញ្ហាដល់សុខភាពយើងដោយមិនដឹងខ្លួន។ ទឹកអប់ដែលមានក្លិនឈ្ងុយរបស់អ្នក សំឡីសម្អាតត្រចៀកដែលធ្វើឱ្យអ្នកស្រួល និង សាប៊ូសម្លាប់មេរោគសម្រាប់លាងដៃ គឺស្តាប់ទៅដូចជាគ្មានបញ្ហាអ្វីទេ តែវាក៏អាចផ្តល់ផលអវិជ្ជមានដល់សុខភាពអ្នកដែរ។…

យើងចាត់ទុកផ្ទះរបស់យើងជាជម្រកសុវត្ថិភាពសម្រាប់គ្រួសារយើងនិងសម្រាប់ខ្លួនយើង។ អ្វីដែលយើងមិនដឹងនោះ គឺថាពេលខ្លះរបស់វត្ថុសាមញ្ញបំផុតដែលនៅក្នុងផ្ទះយើង អាចបង្កជាបញ្ហាដល់សុខភាពយើងដោយមិនដឹងខ្លួន។ ទឹកអប់ដែលមានក្លិនឈ្ងុយរបស់អ្នក សំឡីសម្អាតត្រចៀកដែលធ្វើឱ្យអ្នកស្រួល និង សាប៊ូសម្លាប់មេរោគសម្រាប់លាងដៃ គឺស្តាប់ទៅដូចជាគ្មានបញ្ហាអ្វីទេ តែវាក៏អាចផ្តល់ផលអវិជ្ជមានដល់សុខភាពអ្នកដែរ។

១​. ទឹកអប់

មុនពេលយើងចាកចេញពីផ្ទះ ភាគច្រើនយើងបាញ់ទឹកអប់ដែលយើងចូលចិត្ត។ ការបាញ់ភាគច្រើនគឺនៅកញ្ចឹងក ដើម្បីឱ្យក្លិនភាយចេញមកល្អ។ តែតើអ្នកមានដឹងទេថា សារធាតុគីមីក្នុងទឹកអប់នោះអាចចូលក្នុងឈាមយើងបាន។ វាអាចបង្កឱ្យមានរោគសញ្ញាស្រាលទៅធ្ងន់ធ្ងរចាប់ពីឈឺក្បាលប្រកាំងរហូតដល់គ្មានកូន។ ដូចនេះ ចូរយកចិត្តទុកដាក់ឱ្យបានខ្ពស់លើប្រភេទទឹកអប់ដែលអ្នកបាញ់។ សូមយកទឹកអប់ដែលធ្វើពីប្រេងធម្មជាតិ និង គ្មានជាតិគីមីពុល។

២. សំឡីត្បាល់ត្រចៀក

អាចម៍ត្រចៀក គឺកើតមកពីជាតិប្រេងនិងសារធាតុដីដែលកកនៅក្នុងត្រចៀក។ នៅពេលមានវា យើងមានអារម្មណ៍ស្អិតៗពិបាកនឹងទ្រាំ ដែលធ្វើឱ្យយើងចង់យកវាចេញ។ ការត្បាល់ត្រចៀកជាមួយនឹងសំឡី អាចរុញអាចម៍ត្រចៀកឱ្យចូលកាន់តែជ្រៅ។ ដូចនេះ អ្នកគួរតែប្រើវិធីឆ្កឹះយកអាចម៍ត្រចៀកវិញទើបជាការប្រសើរ។

៣. សាប៊ូលាងដៃសម្លាប់បាក់តេរី

តាំងពីកុមារភាពមកយើងត្រូវបានបង្រៀនអំពីសារៈសំខាន់នៃការលាងដៃញឹកញាប់។ វាជាការពិតណាស់ ដែលយើងត្រូវលាងដៃសម្លាប់មេរោគឱ្យបានញឹកញាប់។ តែការប្រើប្រាស់សាប៊ូប្រភេទកម្ចាត់បាក់តេរីគឺមិនល្អនោះទេ។ អ្នកជំនាញលើកឡើងថា គ្រឿងផ្សំមួយចំនួនដែលមាននៅក្នុងសាប៊ូទាំងនេះ ដូចជាសារធាតុទ្រីក្លូសាន អាចបណ្តាលឱ្យមានភាពធន់នឹងបាក់តេរី ឬហៅថាបាក់តេរីស៊ាំថ្នាំ។ ជម្រើសល្អ​ អ្នកគួរតែប្រើប្រាស់សាប៊ូធម្មតាទៅបានហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ