ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កា​រ​​ស៊ើ​ប​អង្កេត ករណី​ពុល​ស្រា​លាយ​ស្លា.ប់​​រហូត​ដល់​១៨​នាក់​នៅ​រុ​ស្ស៊ី

2 ឆ្នាំ មុន

អាជ្ញាធររុ​ស្ស៊ីកាលពី​ថ្ងៃ​ទី​១៦​ ខែ​តុលា ឆ្នាំ២០២១ បាន​បើក​កា​រ​​ស៊ើ​ប​អង្កេត​ ក្រោយ​ពី​មនុស្ស​ដល់​ទៅ​១៨​នាក់ បាន​ពុល​ស្រា​​ស្លា.ប់ នៅ​ទីក្រុង

ប្រទេសរុ​ស្ស៊ី ៖ អាជ្ញាធររុ​ស្ស៊ីកាលពី​ថ្ងៃ​ទី​១៦​ ខែ​តុលា ឆ្នាំ២០២១ បាន​បើក​កា​រ​​ស៊ើ​ប​អង្កេត​ ក្រោយ​ពី​មនុស្ស​ដល់​ទៅ​១៨​នាក់ បាន​ពុល​ស្រា​​ស្លា.ប់ នៅ​ទីក្រុង ​EKATERINBOURG ជាទី​ក្រុង​មួយ​នៅ​តំបន់​អ៊ូ​រ៉ា​ល់រុ​ស្ស៊ី បន្ទាប់​ពី​ពួក​គេ​ផឹកស្រា​លាយ​លក់​។ នេះ​ជា​សោកនាដកម្ម​ធ្ងន់ធ្ងរ​លើក​ទី​២​ហើយ ដោយសារ​ការ​ពុល​ស្រា​ក្នុង​ប្រទេស​នោះ មិន​ដល់​២​ស​ប្ដា​ហ៍​ផង​។

យោង​តាម​គណៈកម្មាធិការ​ស៊ើប​អង្កេតរុ​ស្ស៊ីថា រឿង​នោះ​ជា​រឿង​ឧក្រិដ្ឋ​សំខាន់ មនុស្ស​​ជា​ច្រើន​នាក់​បាន​ស្លា.ប់​ដោយសារ​ពុល​ស្រា​ផលិត​ពី​មេតា​ណុ​ល​ដែល​គ្រោះថ្នាក់ ចំពោះ​អាយុ​ជី​វិ​​ត ​និង​សុខភាព​។ ក្រោយ​ការ​ផឹកស្រា​នោះ​មនុស្ស​១៨​នាក់​បាន​ស្លា.ប់ ហើយ​មនុស្ស​២​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។ តាម​ការ​ស៊ើ​ប​អង្កេត​មួយ​បង្ហាញ​ថា ការ​លក់​ស្រា​នោះ​មិន​ឆ្លើយ​តប​តាម​បណ្ដា​បទដ្ឋាន ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់ ដោយសារ​ការ​ធ្វេសប្រហែស ជា​អំពើ​ឧក្រិដ្ឋ​ដែល​អាច​មានទោស​ជាប់គុក​១០​ឆ្នាំ​។

កាលពីដើម​ខែតុលា​ មនុស្ស​យ៉ាងតិច​៣៦​នាក់​បាន​ត្រូវ​ស្លា.ប់ ក្នុង​តំបន់ ​ORENBOURG ក្រោយ​ពី​ផឹកស្រា​លាយ​មេតា​ណុ​ល ជា​ផលិតផល​មាន​អត្រា​ពុល​ខ្ពស់​។

ពលរដ្ឋរុ​ស្ស៊ីនិយម​ខ្លាំង​បំផុត​ការ​ផឹកស្រា​វ៉ូ​ដ​កា តែ​ពលរដ្ឋ​រុស្ស៊ី​ជាច្រើន​លាន​នាក់​ដែល​មាន​ជីវភាព​មិន​ធូរធា ជាពិសេស​អ្នក​រស់នៅ់​តាម​បណ្ដា​ខេត្ត ដែល​មាន​កម្រិតជីវភាព​ទាប​បាន​នាំ​គ្នា​ប្រើ​ស្រា​ដែល​ផលិត​ដោយ​ការ​លាយ​មេតា​ណុ​ល​ដែល​មាន​តម្លៃ​ថោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ