ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងើបពីគេងមុខឡើងហើមមែនទេ? សាកអនុវត្តវិធីងាយៗទាំងនេះ!

2 ឆ្នាំ មុន

ប្រសិនបើអ្នកក្រោកពីដំណេករៀងរាល់ព្រឹក ហើយឃើញថា មុខរបស់អ្នកហើមនោះ វាគឺជាសញ្ញាមួយដែលអ្នកត្រូវការថែរក្សារាងកាយរបស់អ្នកឱ្យបានល្អជាងមុន។ នេះបានចាស់ៗហៅថា គេងយូរហើមមុខ។ វាធ្វើឱ្យអ្នកមើលទៅមិនស្អាត ដូចជាការមានមុខ V នោះទេ។…

ប្រសិនបើអ្នកក្រោកពីដំណេករៀងរាល់ព្រឹក ហើយឃើញថា មុខរបស់អ្នកហើមនោះ វាគឺជាសញ្ញាមួយដែលអ្នកត្រូវការថែរក្សារាងកាយរបស់អ្នកឱ្យបានល្អជាងមុន។ នេះបានចាស់ៗហៅថា គេងយូរហើមមុខ។ វាធ្វើឱ្យអ្នកមើលទៅមិនស្អាត ដូចជាការមានមុខ V នោះទេ។ តើធ្វើបែបណាទៅដើម្បីកុំឱ្យហើមមុខបែបនេះ? ថ្ងៃនេះ អ្នកនឹងបានស្គាល់វិធីសាស្រ្តងាយៗ៣យ៉ាង សម្រាប់ដោះស្រាយបញ្ហានេះ។

១. ទទួលទានអាហារដែលមានទាំងប៉ូតាស្យូមនិងសូដ្យូម

តម្រងនោមរបស់យើងរក្សាតុល្យភាពត្រឹមត្រូវរវាងសូដ្យូមប៉ូតាស្យូមនិងទឹកនៅក្នុងរាងកាយ។ នៅពេលយើងទទួលជាតិសូដ្យូមច្រើនពេក រាងកាយព្យាយាមធ្វើឱ្យមានតុល្យភាពដោយរក្សាទឹកហើយយើងចាប់ផ្តើមឃើញមុខហើម។ ដូចនេះ អ្នកត្រូវញ៉ាំអាហារដែលមានប៉ូតាស្យូមខ្ពស់នៅពេលណាដែលអ្នកញ៉ាំអាហារប្រៃ ដើម្បីរក្សាតុល្យភាពល្អរវាងសូដ្យូមនិងប៉ូតាស្យូម។

២. ទទួលទានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់

មូលហេតុមួយដែលធ្វើឱ្យមុខរបស់អ្នកហើម គឺរបបអាហារប្រូតេអ៊ីនទាប។ នៅពេលរាងកាយរបស់អ្នកខ្វះជាតិប្រូតេអ៊ីន សារធាតុរាវនៅក្នុងសរសៃឈាមរបស់អ្នកអាចជ្រាបចូលទៅក្នុងកោសិការបស់អ្នក ដែលធ្វើឱ្យមុខរបស់អ្នកឡើងហើម។ ដូច្នេះសូមពិនិត្យឱ្យបានដិតដល់នូវរបបប្រូតេអ៊ីនរបស់អ្នក។

៣. ធ្វើការម៉ាស្សាមុខរយៈពេល៣នាទីរាល់ព្រឹកដោយខ្លួនឯង

ដើម្បីធ្វើឱ្យមុខរបស់អ្នកមិនសូវឡើងហើម អ្នកត្រូវធ្វើឱ្យចរន្តឈាមលើមុខអ្នករត់បានប្រសើរជាងមុន។ អ្នកអាចសាកល្បងធ្វើការម៉ាស្សាបែបនេះបានដោយខ្លួនអ្នក។ ដាក់ដៃខ្វែងគ្នាដូចជានៅក្នុងរូប រួចយកម្រាម២ទាំងសងខាងដាក់លើចំហៀងកទាំងឆ្វេងនិងស្តាំ។ ធ្វើការម៉ាស្សាពីលើចុះក្រោម ហើយធ្វើបែបនេះ១០ដង។ ធ្វើដូចនេះរាល់ព្រឹក អ្នកនឹងលែងមានមុខហើមទៀតហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ