ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​៦​ពួក​នាំ​ឱ្យ​សាសនា​អាប់ឱន

2 ឆ្នាំ មុន

បព្វជិត​គឺ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ដល់​ភិក្ខុ​សាមណេរ​ត្រូវ​បាន​មហាជន​ចាត់​ថា​ជា​អ្នក​រស់នៅ​អាស្រ័យ​ផ្ទាល់​នឹង​ព្រះពុទ្ធ​សាសនា ជា​អ្នក​គោរព​ប្រតិបត្តិ​ធម៌​វិន័យ​ខ្ជាប់ខ្ជួន​លើស​បរិស័ទ​ដទៃ​ទៀត តែបើ​បរិស័ទ​ទាំង​ពីរ​ពួក​នេះ​អស់​ការ​បដិបត្តិ​ពុទ្ធឱវាទ​ហើយ ព្រះពុទ្ធ​សាសនា​ក៏​នឹង​រុះ​រោយ​អាប់ឱន​ទៅ ។ ខាងក្រោម​នេះ​ជា​អ្នកបួស​៦​ពួក​ដែល​នាំ​ឱ្យ​ពុទ្ធសាសនា​អាប់ឱន​៖ ១-​អ្នកបួស​ងប់​ង​ល់​នឹង​បណ្តាញ​សង្គម​ដោយ​ពុំ​បាន​បម្រើ​ផលប្រយោជន៍​ដល់​ជាតិ​សាសនា​អ្វី​សោះ ។ ២-​អ្នកបួស​លេងល្បែង​ភ្នាល់ ៣-​អ្នកបួស​មាន​ប្រពន្ធ…

បព្វជិត​គឺ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ដល់​ភិក្ខុ​សាមណេរ​ត្រូវ​បាន​មហាជន​ចាត់​ថា​ជា​អ្នក​រស់នៅ​អាស្រ័យ​ផ្ទាល់​នឹង​ព្រះពុទ្ធ​សាសនា ជា​អ្នក​គោរព​ប្រតិបត្តិ​ធម៌​វិន័យ​ខ្ជាប់ខ្ជួន​លើស​បរិស័ទ​ដទៃ​ទៀត តែបើ​បរិស័ទ​ទាំង​ពីរ​ពួក​នេះ​អស់​ការ​បដិបត្តិ​ពុទ្ធឱវាទ​ហើយ ព្រះពុទ្ធ​សាសនា​ក៏​នឹង​រុះ​រោយ​អាប់ឱន​ទៅ ។ ខាងក្រោម​នេះ​ជា​អ្នកបួស​៦​ពួក​ដែល​នាំ​ឱ្យ​ពុទ្ធសាសនា​អាប់ឱន​៖

១-​អ្នកបួស​ងប់​ង​ល់​នឹង​បណ្តាញ​សង្គម​ដោយ​ពុំ​បាន​បម្រើ​ផលប្រយោជន៍​ដល់​ជាតិ​សាសនា​អ្វី​សោះ ។ ២-​អ្នកបួស​លេងល្បែង​ភ្នាល់ ៣-​អ្នកបួស​មាន​ប្រពន្ធ ៤-​អ្នកបួស​សេព​គ្រឿង​ស្រវឹង ៥-​អ្នកបួស​ស្រវឹង​ក្នុង​លាភ​សកា្ក​រៈ និង​៦-​អ្នកបួស​រៀន​មន្ដអាគម ធ្វើ​ស្នេហ៍ ធ្វើ​យន្ត​គាថា​ជាដើម ។

អ្នកបួស​ទាំង​៦​ពួក​នេះ​ហើយ​ដែល​ញុំ​ា​ង​សទ្ធា​ពុទ្ធបរិស័ទ​ឱ្យ​ថយ​ចុះ​ជា​លំដាប់ ហើយ​ព្រះពុទ្ធ​សាសនា​ក៏​ត្រូវ​រង​នូវ​ការ​ប្រមាថ​មាក់ងាយ​អំពី​សំណាង​មហាជន​រាល់ថ្ងៃ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ