ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​ស៊ីទែនមួយ​គ្រឿង ​ហូរ​ប្រេង លើ​ផ្លូវជាតិ​លេខ​០៤

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ស៊ីទែន ដឹក​ប្រេងសាំង​មួយ​គ្រឿង បាន​ក្រឡាប់​នៅ​កណ្តាលផ្លូវ ហូរ​ប្រេងសាំង​ចេញពី​រថយន្ត ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​នោះ​ទេ ។ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ស៊ីទែន ដឹក​ប្រេងសាំង​មួយ​គ្រឿង បាន​ក្រឡាប់​នៅ​កណ្តាលផ្លូវ ហូរ​ប្រេងសាំង​ចេញពី​រថយន្ត ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​នោះ​ទេ ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ បាន​ឲ្យ​ដឹង​ថា នៅវេលា​ម៉ោង ១២​និង​០០នាទី​ថ្ងៃត្រង់ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយបាន​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៨២-៨៣ ផ្លូវជាតិ​លេខ​០៤ ដោយ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង ស្លាក​លេខ កំពង់ស្ពឺ 3A 0548 (​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ) បាន​ក្រឡាប់​ចំ​កណ្ដាលផ្លូវ ហើយ​ហូរ​ប្រេង​លើ​ផ្លូវជាតិ ប៉ុន្តែ​មិន​មាន​មនុស្ស​រង​របួស​ទេ ។

ខណៈ​នេះ កងកម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ក៏​បាន​ត្រៀម​រថយន្ត ចំនួន ០២​គ្រឿង ​នៅនឹង​កន្លែង​កើតហេតុ​ផង​ដែរ ​សម្រាប់​ត្រៀម​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ពេល​កើត​មាន​ឡើងអគ្គិភ័យ ជា​យថាហេតុណាមួយ ។ យ៉ាងណាចំពោះ​ការ​ក្រឡាប់​រថយន្ត​ដឹក​ប្រេង​ខាងលើ​នេះ នៅ​មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ