តំណែងលោក Ole កាន់តែផុយស្រួយ ក្រោយការចាញ់ Leicester យ៉ាងអាម៉ាស់
អង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United ចាញ់យ៉ាងអាម៉ាស់ដោយត្រូវក្រុមកញ្ជ្រោង Leicester City បំបាក់ក្នុងលទ្ធផល
អង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United ចាញ់យ៉ាងអាម៉ាស់ដោយត្រូវក្រុមកញ្ជ្រោង Leicester City បំបាក់ក្នុងលទ្ធផល
អង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United ចាញ់យ៉ាងអាម៉ាស់ដោយត្រូវក្រុមកញ្ជ្រោង Leicester City បំបាក់ក្នុងលទ្ធផល ៤-២ កាលពីយប់មិញ។ ខណៈសំនួរជាច្រើនបានចោទសួរអំពីតួនាទីជាអ្នកចាត់ការទូទៅរបស់លោក Ole Gunnar Solskjaer ក្រោយការបរាជ័យនេះ។
ជំនួបសប្តាហ៍ទី៨នៃក្របខណ្ឌអង់គ្លេស Premier League ដែលធ្វើឡើងនៅកីឡដ្ឋាន King Power ដោយ៤គ្រាប់របស់ម្ចាស់ផ្ទះ Leicester សម្រេចបានពីកីឡាករ Youri Tielemans, Çağlar Söyüncü, Jamie Vardy និង Patson Daka។ ខណៈ២គ្រាប់របស់ក្រុមភ្ញៀងរកបានពីកីឡាករ Mason Greenwood និង Marcus Rashford។ តាមរយៈលទ្ធផលនេះ Leicester ឈរនៅលេខ១១មាន១១ពិន្ទុ។ ចំណែក Man United ឈរនៅ៥មាន១៤ពិន្ទុ តាមពីក្រោយកំពូលតារាង Chelsea ដែលមាន១៩ពិន្ទុ។
នៅក្នុងការបរាជ័យនេះ អ្នកវិភាគបាល់ទាត់ ជាពិសេសអ្នកគាំទ្របានរិះគន់ទម្រង់លេងមិនបានល្អទាល់តែសោះរបស់ Man United បើទោះជាដាក់កីឡាករកំពូលៗប្រចាំក្រុមជាជម្រើស១១នាក់យ៉ាងណាក៏ដោយ។
កៅអីអ្នកចាត់ការទូទៅលោក Solskjaer កំពុងឡើងកម្តៅកាន់តែខ្លាំង ក្រោយដឹកនាំមិនល្អនៅប៉ុន្មានប្រកួតចុងក្រោយ។ ស្របពេលលោក Gary Neville អតីតខ្សែការពារ Man United បានរិះគន់ទម្រង់លេងដែលពិបាកមើល និងមិនចុះសម្រុងគ្នារបស់កីឡាករទាំងអស់ក្នុងក្រុមមួយនេះ ដែលមិនសក្តិសមជាក្រុមប្រជែងពានរដូវកាលនេះឡើយ។
សួមបញ្ជាក់ថា ប្រកួតបន្ទាប់របស់ Man United នឹងត្រូវប៉ះក្រុម Atalanta នៅក្របខណ្ឌ Champions League មុនបន្តជួបក្រុមខ្លាំង Liverpool និង Tottenham Hotspur នៅការប្រកួតក្នុងលីគ៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ