ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA ៖ កីឡាករ​-​កីឡាការិនី​អា​ហ្វ​ហ្គា​នី​ស្ថាន​១០០​នាក់ ត្រូវ​បាន​ជម្លៀស​ដល់​កា​តា

1 ខែ មុន

កា​តា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​បញ្ជាក់​ថា កីឡាករ​-​កីឡាការិនី និង​គ្រូបង្វឹក​បាល់ទាត់​ប្រមាណ​១០០​នាក់ ត្រូវ​

កា​តា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​បញ្ជាក់​ថា កីឡាករ​-​កីឡាការិនី និង​គ្រូបង្វឹក​បាល់ទាត់​ប្រមាណ​១០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅ​កាន់​រដ្ឋធានី​ដូ​ហា ប្រទេស​កា​តា​។

FIFA បាន​សាទរ​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​កា​តា ក្នុង​ការ​សម្របសម្រួល​ដំណើរការ​ជម្លៀស ហើយ​ព្រមទាំង​បាន​សន្យា​ថា នឹង​បន្ត​ជម្លៀស​ខ្លួន​អត្ត​ព​លិ​ក​អា​ហ្វ​ហ្គា​នី​ស្ថាន​ផ្សេង​ទៀត​ផង​ដែរ​។

FIFA បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ដោយ​មានការ​គាំទ្រ​ពី​កា​តា បាន​សម្រេច​ជម្លៀស​សមាជិក​បាល់ទាត់​ប្រមាណ​១០០​នាក់ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​នោះ​រួម​ទាំង​កីឡាការិនី​ផង​ដែរ​។ ហើយ​ជាមួយ​គ្នា​នោះ លោក Lolwah Alkhater ដែល​ជា​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កា​តា​បាន​និយាយ​ថា គ្រួសារ​របស់​កីឡាករ​-​កីឡាការិនី​ទាំងនោះ ក៏​ស្ថិត​នៅ​លើ​យន្តហោះ​ជាមួយ​ពួក​គេ​ផង​ដែរ​។

ស្ថាប័ន​ក្បាលម៉ាស៊ីន​បាល់ទាត់​មួយ​នេះ បាន​បន្ថែម​ថា ខ្លួន​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កា​តា​ចាប់តាំងពី​ខែសីហា ក្នុង​ដំណើរការ​ជម្លៀស​។ ហើយនឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​លើ​ការ​ជម្លៀស​ប្រកបដោយ​សុវត្ថិភាព​ដល់​អត្ត​ព​លិ​ក​កីឡា​ផ្សេង​ទៀត​នា​ពេល​អនាគត​។

គួរ​បញ្ជាក់​ជូន​ថា ចលនា​ក្រុម​តា​លី​បង់​បាន​គ្រប់គ្រង​ទីក្រុង​កា​ប៊ុល​ឡើង​វិញ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា បន្ទាប់​ពី​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាងលិច​ពី​មុន​បាន​ដួល​រលំ​។ ខណៈ​មន្ត្រី បុគ្គលិក​សំខាន់​ៗ និង​អត្ត​ព​លិ​ក ជា​ពិសេស​អត្ត​ព​លិ​ក​ជា​ស្ត្រី បាន​ព្យាយាម​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត ដែល​កំពុង​ហែកហួរ​ដោយ​ភ្លើងសង្គ្រាម​៕ (​ដកស្រង់​ចេញពី Daily Sabah)