ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! ចាប់ពី​ថ្ងៃ១៨ តុលា​នេះ ច​ត្តា​ឡី​ស័ក​កែសម្រួល​មក​ត្រឹម​៣​ថ្ងៃ​ទៅ​១៤ថ្ងៃ​ សម្រាប់​អ្នកដំណើរ​ពី​បរទេស

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចាប់ពីថ្ងៃ ១៨ តុលា ឆ្នាំ​២០២១ ​តទៅ​ ការធ្វើ​ចត្តាឡីស័កកែសម្រួលមក

រាជធានី​ភ្នំពេញ ​៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចាប់ពីថ្ងៃ ១៨ តុលា ឆ្នាំ​២០២១ ​តទៅ​ ការធ្វើ​ចត្តាឡីស័កកែសម្រួលមកត្រឹម៣ថ្ងៃទៅ​១៤ ថ្ងៃសម្រាប់អ្នកដំណើរមកពីបរទេស​។​

​​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​បងប្អូនជា​អ្នក​ធ្វើដំណើរពីក្រៅប្រទេសចូលមកកម្ពុជា ដោយ​កម្ពុជា​សម្រេចកែសម្រួល​​​នូវ​ចំនួនថ្ងៃ​នៃការ​ធ្វើចត្តាឡីស័កមួយ​ចំនួន ពិសេស​ជូនដល់បងប្អូនដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ជាក់ស្តែងដូចជា​មន្ត្រីរាជការ និងអ្នកធ្វើដំណើរ​មកពីក្រៅប្រទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួច​ ថយមកត្រឹមធ្វើចត្តាឡីស័កចំនួន​​៣ថ្ងៃ​តែប៉ុណ្ណោះ ។

ដំណឹង​ល្អ​​ខាងលើ​នេះ​ ខណៈ​រាជរដ្ឋាភិបាលសម្រេច​បើក​ប្រ​ទេស​កម្ពុជា​ឡើង​វិញ​ជា​បណ្តើរ​ៗ និង​តាម​ដំណាក់កាល​ជាមួយនឹង​ភាព​ប្រយ័ត្នប្រយែង និង​ការ​ទទួលខុសត្រូវ​ខ្ពស់ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​នោះ​ធ្វើការ​កាត់​បន្ថយ​រយៈ​ពេ​ល​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផង​ដែរ​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់ក្រសួងសុខាភិបាល​នា​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ ២០២១ បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល លើ​ការ​ដាក់​ចេញ​នូវ «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩» កម្ពុជា​កំពុង​សម្រេច​បាន​នូវ​អត្រា​នៃ​ការ​ចាក់ វ៉ាក់សាំង លើស​គោលដៅ​ដែល​បាន​គ្រោងទុក និង​អាច​បង្កើត​បាន​នូវ​ភាពស៊ាំ សហគមន៍ នៅ​ទូ​ទាំង​កម្ពុជា ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ក្រសួង បាន​បញ្ជាក់​ទៀត​ថា «​ជាមួយនឹង​សមិទ្ធផល​ដ៏​គួរ​ជាទី​មោទនភាព​នេះ និង​ដោយ មើលឃើញ​ពី​កា​រវិ​វត្ត​កាន់តែ​ប្រសើ​ឡើង​នៃ​ស្ថានភាព​ជាក់ស្ដែង​, រាជរដ្ឋាភិបាល​កម្ពុជា សម្រេច បើក​ប្រទេស​កម្ពុជា​ឡើង​វិញ​ជា​បណ្តើរ​ៗ និង​តាម​ដំណាក់កាល​ជាមួយនឹង​ភាព​ប្រយ័ត្នប្រយែង និង​ការ​ទទួលខុសត្រូវ​ខ្ពស់ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ដោយ​មានការ​សម្រួល​របប នៃ​ការ​ធ្វើ​ច​ត្តា ឡី​ស័ក សម្រាប់​អ្នកដំណើរ​មក​កម្ពុជា តាម​គ្រប់​ច្រកចូល ដែល​ទទួល​បានកា រ​ចាក់​វ៉ា​ក់​សាំ ង​ដូ​ស​មូល ដ្ឋា​ន​បាន​ពេញលេញ​»​។

ក្រសួង បាន​បន្ដ​ថា ត្រូវ​អនុវត្ត​របប​ពិសេស ទៅ​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល លើ​ករណី​នីមួយ​ៗ ចំពោះ​ភ្ញៀវ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ ខ្ពស់​របស់​រាជរដ្ឋាភិបាល ដែល​ត្រលប់​ពី​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស​។

ក្រសួង បាន​បន្ថែម​ថា ជា​ពិសេស នោះ ត្រូវ​អនុវត្ត​របប​ច​ត្តា​ឡី​ស័ក​ចំនួន ៣​ថ្ងៃ ចំពោះ​វិ​និ យោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស មន្ត្រី​ការទូត មន្ត្រី​អនុ​វ ត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ និង​មន្ត្រីរាជការ​របស់​រាជរដ្ឋាភិបាល ដែល​ត្រលប់​មក​ពី បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស (​ដោយ​រួម​បញ្ចូល​ក្រុម​គ្រួសារ​របស់​ក្រុម អាទិភាព​នេះ​ផង​)​។

ជាមួយ​គ្នា​នេះ ក្រសួងសុខាភិបាល បាន​ល​លើក​ឡើង​ទៀត​ថា ត្រូវ​អនុវត្ត​របប​ចត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ ចំពោះ​អ្នកដំណើរ​ទូទៅ​ដែល​ជា​ជនជាតិ​ខ្មែរ ឬ​ជនបរទេស និង​ដោយឡែក ត្រូវ​អនុវត្ត​របប​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ចំពោះ​អ្នកដំណើរ​គ្រប់​ប្រភេទ​ដែ ល​មិន​បាន​ចា​ក់​វ៉ាក់សាំង​កូវ​ដ​-១៩ ឬ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​បាន​ពេញលេញ​។

ក្រសួង​បាន​លើក​ឡើង​យ៉ាង​ដូ​ច្ន​ថា​រយៈពេល​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្ក​ដំណើរ​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៨​ខែ តុលា ឆ្នាំ​២០២១​តទៅ​ ចំពោះ​មន្ត្រីរាជការ និង​មន្ត្រី បរទេស​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣​ថ្ងៃ អ្នក​វិនិយោគ និង​អ្នកជំនាញ​ធ្វើ​ច​ត្តា​ឡី​ស័ក​៣​ថ្ងៃ ពលករ​ខ្មែរ​និង​បរទេស​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​១៤​ថ្ងៃ និង​អ្នក​ចាក់​មិន​គ្រប់​ដូ​ស​១៤​ថ្ងៃ​៕