ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​បន្ថែម​២៤​នាក់ និង​ឆ្លង​ថ្មី​២៥៨​នាក់

1 ខែ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល បាន​បន្ត​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បន្ថែម​២៤​នាក់ និង​អ្នក​ឆ្លង​ថ្មី​ដោយ​ម៉ាស៊ីន PCR ចំនួន​២៥៨​នាក់​។

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​បន្ត​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បន្ថែម​២៤​នាក់ និង​អ្នក​ឆ្លង​ថ្មី​ដោយ​ម៉ាស៊ីន PCR ចំនួន​២៥៨​នាក់​។

ក្រសួង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ យ៉ាង​ដូច្នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ២៥៨ (PCR) នាក់​ទៀត ជា​សះស្បើយ ៤០៥ នាក់ និង​ស្លា​.​ប់ ២៤ នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​សហគមន៍ ២៣៤ នាក់ នឹង​អ្នកដំណើរ​ពី​បរទេស ២៤ នាក់​។

ក្រសួង​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន ១១៦,៦៦៥ នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ១១០,៨៧០ នាក់ និង​អ្នក​ស្លា​.​ប់​ចំនួន ២,៦៥៨ នាក់​៕