ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញជាបណ្ដើរ​ៗ និងតាមដំណាក់កាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថារាជរដ្ឋាភិបាល សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់

រាជធាភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថារាជរដ្ឋាភិបាល សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ក្នុងនោះធ្វើការកាត់បន្ថយរយៈពេ​លធ្វើ ចត្តាឡីស័កតាមផងដែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់​ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ បានបញ្ជាក់ថា តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល លើការដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» កម្ពុជាកំពុងសម្រេចបាននូវអត្រានៃការចាក់ វ៉ាក់សាំង លើសគោលដៅដែលបានគ្រោងទុក និងអាចបង្កើតបាននូវភាពស៊ាំ សហគមន៍ នៅទូទាំងកម្ពុជា ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រសួង​បានបញ្ជាក់ទៀតថា «ជាមួយនឹងសមិទ្ធផលដ៏គួរជាទីមោទនភាពនេះ និងដោយ មើលឃើញពីការវិវត្តកាន់តែប្រសើឡើងនៃស្ថានភាពជាក់ស្ដែង, រាជរដ្ឋាភិបាលកម្ពុជា សម្រេច បើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបប នៃការធ្វើចត្តា ឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានកា រចាក់វ៉ាក់សាំ ងដូសមូល ដ្ឋានបានពេញលេញ»។

ក្រសួង​បានបន្ដថា ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស។

ក្រសួង​បានបន្ថែមថា ជាពិសេស នោះ ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិ យោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវ ត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពី បំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានលលើកឡើងទៀតថា ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន​៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន​១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែ​លមិនបានចា ក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។ ក្រសួងបានលើកឡើងយ៉ាងដូច្នេះ​ថា រយៈពេលចត្តាឡីស័កសម្រាប់អ្នក​ដំណើរពីក្រៅប្រទេសចូលមកកម្ពុជាអនុវត្តចាប់ពីថ្ងៃទី១៨ខែ តុលា ឆ្នាំ២០២១ តទៅ ។ ចំពោះមន្ត្រីរាជការ និងមន្ត្រី បរទេសធ្វើចត្តាឡីស័កចំនួន៣ថ្ងៃ អ្នកវិនិយោគ និងអ្នកជំនាញធ្វើចត្តាឡីស័ក៣ថ្ងៃ ពលករខ្មែរនិងបរទេសធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ អ្នកមិនទាន់ចាក់វ៉ាក់សាំង១៤ថ្ងៃ និងអ្នកចាក់មិគ្រប់ ដូស១៤ថ្ងៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ