ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តនានាបាត់លុយ​អស់រាប់លានរៀល​ កាមេរ៉ាសុវត្ថិ​ភាព​ក្នុងកុដិថតជាប់សកម្ម​ភាព

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ដែល​​ធ្វើសកម្មភាព​លួច​លុយ​ព្រះសង្ឃ​ក្នុង​កុដិ​តាម​វត្ត​នានាអស់ជា​ច្រើនលានរៀល​ ត្រូវ​បាន​

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ដែល​​ធ្វើសកម្មភាព​លួច​លុយ​ព្រះសង្ឃ​ក្នុង​កុដិ​តាម​វត្ត​នានាអស់ជា​ច្រើនលានរៀល​ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង តាម​ចាប់ខ្លួន​បានហើយ ​កាលពី​​រសៀល​ថ្ងៃ​ទី16 ខែតុលា​ ឆ្នាំ 2021 នៅ​ចំណុច​លំនៅ​ដ្ឋា​ន​របស់​​ជនសង្ស័យ​​ ស្ថិត​ក្នុង​ទីរួមខេត្ត​បាត់ដំបង​។

យោង​តាម​ប្រភព​ពី​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី 17 ខែតុលា ឆ្នាំ 2021 នេះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជំនាញ​លួច​លុយ​ព្រះសង្ឃ​តាម​វត្ត​នានា​ខាងលើ​នេះ​ឈ្មោះ ស៊ូ គី​ម​ហ៊ុ​ល ភេទប្រុស អាយុ34ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កូរ​ដ្ឋា​ន ឃុំ​ទឹកថ្លា ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបាត់ដំបង ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​មាន​សកម្មភាព​លួច​លុយ​តាម​វត្ត​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង កាលពី​ពេល​កន្លង​ទៅ ​និង ជាក់ស្ដែង នៅ​វត្ត​សំប៉ាន ស្ថិ​ត​ក្នុងភូមិ​ថ្មី ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស បាន​បាត់​លុយ​ចំនួន​២​លើក ​ក្នុងនោះ​លើក​ទី1-​នៅ​ថ្ងៃ​ទី 11 ខែមិថុនា​ ឆ្នាំ​2021 បាន​បាត់​លុយ​ក្នុងកុដិ​​ចៅអធិការ​វត្ត​សំប៉ាន ចំនួន10​លាន​រៀល​​ និង​​លើក​ទី​2-នៅ​ថ្ងៃ​ទី 20 ខែកញ្ញា ឆ្នាំ 2021 បាន​បាត់​លុយ​​ក្នុងកុដិ​​សង្គ្រាជ​វត្ត ចំនួន15​លាន​រៀល ។ ក្នុង​សកម្មភាព​​របស់ជនសង្ស័យ​មួយរូប​​ខាងលើ​នេះ​ក៏​មាន​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ព្រះសង្ឃ​ផង​ដែរ ។

ដោយ​ទទួល​បាន​នូវ​ព័ត៌មាន​ខាងលើ​នេះ​ សមត្ថកិច្ច​នគរបាល បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​កំណត់​មុខសញ្ញា​ជន​ដៃដល់​ដែល​មក​ពី​ខេត្តបាត់ដំបង ប៉ុន្តែ​​ជនសង្ស័យរូបនេះ​បាន​​ចល័ត​ទីតាំង​ជា​ច្រើន​កន្លែង ក៍​ស្រាប់​តែ​នៅ​ថ្ងៃ​ទី 14 ខែតុលា ឆ្នាំ 2021 នៅ​វត្ត​ក្រាំង​លាវ ក្នុងភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ក៏មាន​បាត់​លុយ ព្រះសង្ឃ​ចំនួន​3​លាន​រៀល​ផង​ដែរ ដែល​សកម្មភាព​ខាងលើ​គឺ​លួច​គាស់​ទ្វារ​កុដិ ចូល​លួចលុយ​ក្នុង​​ថង់យាម​ព្រះសង្ឃ​តែ​ម្ដង ខណៈ​ដែល​ព្រះសង្ឃ​និមន្ត​ទៅ​ឆាន់ចង្ហាន់​នៅ​សាលាឆាន់ ។

ទោះ​ជា​យ៉ាងនេះ​ក្តី ក្រោយ​ពី​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង និង​ដោយ​មានការ​សម្របសម្រួល​ពី លោក​អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដែល​បាន​​អនុញ្ញាត​​ឲ្យ​ពន្លាត​ដែនដី ក្នុង​ការ​បង្ក្រាប​បទល្មើស​ខាងលើ ហើយ​ក៏​សម្រេច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​​ម្នាក់​ខាងលើនោះ​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​លុយ​នៅ​វត្ត​សំប៉ាន ចំនួន2លើក​ និង​វត្ត​ក្រាំង​លាវ​ចំនួន1លើក​ ​ប្រាកដ​មែន ។

ទោះជា​យ៉ាងនេះ​ក្តី​ វត្ត​ផ្សេង​ៗ ដូច​ជា​វត្ត​ទេពធីតា​រាម ​ហៅ​វត្ត​យាយ​ទេព ក៏​បាន​បាត់​លុយ​ជាង9​ពាន់​ដុល្លារ​ កាលពី​ពេល​ថ្មី​ៗ​នេះ​ ក៍​ជនសង្ស័យ​ខាងលើ​មិន​បាន​សារភាព​ដែរ ។ សមត្ថកិច្ច​ជំនាញ​កំពុង​តែ​បន្ត​សាកសួរ​យ៉ាង​យកចិត្តទុកដាក់ មុន​ឈាន​ដល់ កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ