ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើក​លឿន​ដូច​ហោះ​បុក​រះ ធ្វើ​ឱ្យ​មនុស្ស​ស្លា​.​ប់​៣​នាក់ និង​៣​នាក់​ទៀត​របួសធ្ងន់

1 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​បើករថយន្ត​លឿន​ដូច​ហោះ​បុក​រះ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើករថយន្ត​លឿន​ដូច​ហោះ​បុក​រះ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ធនាគារ​កា​ណា​ឌី​យ៉ា តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បាន​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7060 បើកបរ​តាម​បណ្ដោយ​ផ្លូវ​ស្រេង ទិស​ដៅ​ពី​កើ​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​មក​ខាងស្ដាំ រួច​ក៏​ជ្រុល​ទៅ​បុក​រទេះ​លក់​សាច់​តាម​ចិញ្ចើម​ផ្លូវ និង​បុក​មនុស្ស​ទៀត បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ស្លា​.​ប់​៣​នាក់​នៅ​នឹង​កន្លែង​កើ​ហេតុ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​សំយាបផ្ទះ និង​ទ្វារផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ទៀត ធ្វើ​អោយ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រហូត​ដល់​រថយន្ត​បង្ក​ទៅ​មុខ​លែង​រួច ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​អ្នកបើកបរ​រថយន្ត រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ​នាំ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ឯកជន ដឹក​យក​ទៅ​សង្គ្រោះ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ដល់ទី​តាំង​នៃ​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង រួច​យក​រថយន្ត រួម​នឹង​អ្នកបើកបរ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការ​រាជធានី​ភ្នំពេញ យក​ទៅ​រក្សា​ទុក​រង់ចាំ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។