ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង​យំ​ហើម​ភ្នែក ព្រោះតែ​អ្នក​ខម​មិន ក្រោយ​ធ្លាយ​រឿង​បុរស​ម្នាក់​ផុស​រឿង​ជំពាក់​លុយ​ខ្ទង់​ម៉ឺន

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បាន​ចេញ​មុខ Live វី​ដេ​អូ ទាំង​យំ​រដិបរដុប ហើម​អស់​ត្របកភ្នែក ព្រោះ​តែ​តូចចិត្ត​នឹង​មនុស្ស​ក្នុង​សង្គម​មួយ​ចំនួន​កើត​លើ​ដី​ខ្មែរ​ដូច​គ្នា ព្រោះតែ​រឿង​

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បាន​ចេញ​មុខ Live វី​ដេ​អូ ទាំង​យំ​រដិបរដុប ហើម​អស់​ត្របកភ្នែក ព្រោះ​តែ​តូចចិត្ត​នឹង​មនុស្ស​ក្នុង​សង្គម​មួយ​ចំនួន​កើត​លើ​ដី​ខ្មែរ​ដូច​គ្នា ព្រោះតែ​រឿង​នាង​ជំពាក់​បំណុល​គេ​សោះ ដាក់​ការ​ដិះ​ដៀល​នាង​មិន​សំចៃមាត់​។ នាង​មិន​ខឹង​ការ​ផុស​ទាមទារ​លុយ របស់​ម្ចាស់បំណុល​ដែល​អស់​ការ​អធ្យាស្រ័យ​នោះ​ទេ តែ​អ្វី​ទទួល​មិន​បាន គឺ​សំដី​សព្វគ្រប់​បែប​យ៉ាង​មក​ម៉ាក់​ងាយ​នាង​ជ្រុល​។

កាលពី​ពេល​ថ្មី​ៗ​នេះ បុរស​ម្នាក់​ជា​ម្ចាស់បំណុល​លើ​កូនបំណុល​អ្នក​នាង​ខ្ញុង បាន​សម្រេចចិត្ត​បង្ហោះ​សារ​អោយ​នាង​ចូលខ្លួន​ដោះស្រាយ​ជាមួយ​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​។ ប្រការ​នេះ​ធ្វើ​អោយ​អ្នក​តាមដាន​ភាំង​អស់ ព្រោះ​នាង​ទើបតែ​បញ្ចប់​ករណី​ដោះស្រាយ​លុយកាក់​ជាមួយ​អ្នក​នាង សឿ សុធា​រ៉ា មិន​ទាន់​បាត់​ក្តៅ​ផង ក្រោយ​ផ្ទុះ​ការ​តវ៉ា​គ្នា​ទៅ​វិញ​ទៅ​មក​។ ម្ល៉ោះហើយ​ការ​បែកធ្លាយ​នេះ ហាក់ជា​រឿង​នឹក​ស្មាន មិន​ដល់​មួយ ដែល​អ្នក​នាង​មាន​បញ្ហា​ក្នុង​ខ្លួន រហូត​មានការ​ទាមទារ​សំណង​មិន​លាក់​ការ​បង្ហាញ​ជា​សាធារណៈ​។

ខ្ញុង​មិន​បាន​ដកថយ​នោះ​ទេ ដោយ​បាន​ចេញ​មុខ​និយាយ​វី​ដេ​អូ​ថា ថ្ងៃនេះ​ថ្ងៃ​១៤ ខែតុលា ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​នាង​ចង​ចាំ​ក្នុង​ជីវិត ដែល​មាន​ជន​មួយ​ចំនួន​ហ៊ាន​មក​ដៀល​រិះគន់​ថាអោយ​នាង ទាំង​មិនមែន​ជា​បញ្ហា​របស់​ខ្លួន​។ តើ​ការ​ជំពាក់​គេ​ខុស​មែន​ទេ? នាង​មិន​ខឹង​ម្ចាស់បំណុល​ទេ គឺ​តូចចិត្ត​បំផុត អ្នក​comment ដៀល​ថា (​មី​សិល្បៈ​ថោកទាប ) មិន​អស់ចិត្ត​ដៀល​ដល់​កូន​នាង​២​នាក់​ថា (​ចាំ​មើ​លត​.​ដល់​កូន​វា​) ។

អ្នក​នាង​ខ្ញុង​និយាយ​តាម​វី​ដេ​អូ​បន្ត​ថា បើ​អ្នកមាន​លុយ មាន​ចាយ​ហើយ សុំ​នៅ​អោយ​សុខ​ទៅ ហេតុ​អ្វី​មក​ដៀល​ថា ដាក់​អោយ​គេ? ។ អ្នក​ចេញ​សង​ជំនួស​មែន មនុស្ស​ណា​មិន​ទាល់ ត្រូវ​ដឹងផង​។ ខ្ញុំ​ក៏​មាន​អ្នក​ជំពាក់​ប្រាក់​ដែរ តែ​មិន​ទៅ​ចងកម្ម​គ្នា​ទេ យល់​ខ្លះ ហើយ​ម្ចាស់បំណុល​ខ្លះ ក៏​យល់​នាង ទុក​ពេល​អោយ​ដោះ នាង​អរគុណ​។ អ្វី​ដែល​ទទួល​មិន​បាន គឺ​ខ្មែរ​គ្នា​ឯង​មក​ជេរ​ថា​ខ្មែរ​ដូច​គ្នា កើត​លើ​ដី​ខ្មែរ​ដូច​គ្នា នេះ​ជា​ចំណុច​ដែល​នាង​បង្ហូរទឹកភ្នែក​។ នាង​ជំពាក់​គេ​ប្រឹង​ខំ​សង​គេ​ណាស់ តាំងពី​ពពោះ អ្វី​ក៏​រក​ដែរ មិន​បាន​ទៅ​ស​ម្លា​.​ប់​គេ ជួញដូរ​គ្រឿង​.​ញៀន ឬ​រត់គេច​នោះ​ទេ​។

គួរ​បញ្ជាក់​ថា អ្នក​នាង​ខ្ញុង​ចាប់ផ្តើម​ជួប​ហានិភ័យ​ប្រាក់​កាក់ ក្រោយ​រៀប​ការ​ជាមួយ​នាយ​កៃ​ដ បានកូន​ប្រុស​ទី​២ ។ ពពោះ​ដើមឆ្នាំ​២០១៩​ភ្លាម នាង​ក៏​ធ្លាក់​ចំណូល ដោយសារ​វិបត្តិ​កូ​វី​ដម​ក​ដល់ ។ ទីផ្សារ​ការងារ​ក៏​ស្ងាត់ មិន​អាច​ចេញ​ទៅ​សម្តែង​បាន​។ ម្ល៉ោះហើយ​នាង​បាន​លក់​របស់របរ​ផ្សេង​ៗ​ដោះស្រាយ​ភាព​ចាំបាច់ រហូត​បន្ត​ឆក់​បំណុល​គេ ។ យ៉ាងណា វិបត្តិ​កូ​វី​ដ​១៩ វាយលុក​មក​គ្រប់​ការងារ ដែល​បាន​បំពេញ​ត្រូវ​រាំងស្ទះ ហើយ​មនុស្ស​ជា​ច្រើន​គាំង​ជំនួញ រហូត​ខ្លះ​ទៀត​វ័ណ្ឌក​ជាមួយ​បំណុល​ធនាគារ ហាង​លក់ដូរ​ខ្លះ​បិទ​អាជីវកម្ម​បន្តបន្ទាប់​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ