ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​សួ​ង​ប្រៃសណីយ៍​ដាក់​ដំណើរការ​ប្រព័ន្ធ​ QR Code «ប័ណ្ណ​ចាក់​វ៉ាក់សាំងឌីជីថល» ដើម្បី​ទប់ស្កាត់​ឆ្លងកូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ QR Code «​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ឌី​ជី​ថ​ល

​រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ QR Code «​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ឌី​ជី​ថ​ល StopCovid QR Vaccine» ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​ប្រទេស​។

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅ​ថ្ងៃ​ទី​១៦ ​ខែតុលា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា ​ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹក​នាំ​និង​ការ​ឯកភាព​ពីសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍​ ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស និង​អនុ​គណៈកម្មការ​អន្តរក្រសួង​ប្រ យុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​មាន​សមាសភាព​អន្តរក្រសួង រួម​មាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និងដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ប្រព័ន្ធ QR Code «​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ឌី​ជី​ថ​ល StopCovid QR Vaccine» ដោយ​ត​ភ្ជាប់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វី​ដ Stop Covid» ទៅ​នឹង​ប្រព័ន្ធ​ទិន្នន័យ​ចាក់​វ៉ាក់សាំង ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ នេះ​តទៅ​។

ក្រសួង​បាន​លើក​ឡើង​ថា​ប្រព័ន្ធ QR Code «StopCovid QR Vaccine» មានមុខ​ងារ​សំខាន់ ចំនួន​បី​គឺ (១) សម្រួល​ដល់​ការ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ (២) គ្រប់គ្រង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង (៣) បង្ហាញ​ព័ត៌មាន​អំពី​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ របស់​បុគ្គល​ម្នាក់​ៗ​។ ម្យ៉ាងទៀត ប្រព័ន្ធ​នេះ នឹង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ក្នុង​ការ​ត្រួតពិនិត្យ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ដោយ​មិន ចាំបាច់​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​តាម​ខ្លួន​គ្រប់ពេលវេលា ឬ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់ ឬ​ខូចខាត​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ដោយ​ប្រការ​ណាមួយ​ឡើយ ព្រមទាំង​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​ក្លែងបន្លំ​ទិន្ន​ន័យ​​លើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​។

ក្រសួង​ក៏​បាន​គូសបញ្ជាក់​ថា ​«​ប្រព័ន្ធ​នេះ អាច​បង្ហាញ​ពី​ព័ត៌មាន​នៃ​ការ​ចាក់​វ៉ាក់សាំង រូបថត និង​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់​ៗ តាម​រយៈ​ការ​ស្កេ​ន QR Code នៅ​តាម​ច្រកចេញ​-​ចូល​ក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន កន្លែង​កំសាន្ត អគារ​ស្នាក់​នៅ​រួម (​ខុន​ដូ​) ក្រុមហ៊ុន រោងចក្រ សហគ្រាស​នានា​។ តាម​រយៈ​ការ​អ​នុ​វត្ត​គោលនយោបាយ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង ប្រទេស​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ ក៏​ដូច​ជា​ការ​ត្រៀមលក្ខណៈ​សម្រាប់​ការ​រស់ នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ការ​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ពេល​ចេញ​-​ចូល​ទីតាំង​នានា គឺ​អាច​ការពារ​សុវត្ថិភាព​ទីកន្លែង បង្ការ​ការ​ចម្លង និង​សម្រាល​បន្ទុក​លើ​ការ​ព្យាបាល​របស់​រាជរដ្ឋាភិបាល​។

ជា​ថ្មី​ម្តងទៀត ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ណែនាំ​ដល់​ម្ចាស់​ទីតាំង ដែល​មិន​ទាន់​បាន​ប្រើប្រាស់​ប្រព័ន្ធ QR Code នេះ សូម​មេត្តា​រួសរាន់​បង្កើត QR Code សម្រាប់​ទីតាំង​របស់​ខ្លួន​តាម​រយៈ​គេហទំព័រ stopcovid.gov.kh​។ ម្ចាស់​ទីតាំង​ត្រូវ​តម្រូវ​ឱ្យ បុគ្គល​ដែល​ចេញ​-​ចូល​ទីតាំង​របស់​ខ្លួន ស្កេ​ន QR Code ដើម្បី​បានដឹង​ពី​ស្ថានភាព​ពា ក់​ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ របស់​បុគ្គល​ទាំងនោះ​តាម​រយៈ​ការ​បង្ហាញ​ពណ៌​លើ​អេ​ក្រង់​ទូរ​ស័ព្ទ ក្រោយ​ពេល​ស្កេ​ន​។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា សាធារណជន​ទាំងអស់​នឹង​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ QR Code «StopCOVID QR Vaccine» នេះ​ទាំងអស់​គ្នា ដើម្បី​សុវត្ថិភាព បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​នេះ ជួយ​ជំរុញ​ការ​បើកចំហ​រការ​ធ្វើ​ដំណើរ​ឱ្យ​កាន់តែ​ងាយស្រួល តាម​រយៈ​កា​រប​ន្ស៊ាំខ្លួន​រស់​នៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ ព្រមទាំង​អាច​រួមចំណែក​ជួយ​ជំរុញ​ដំណើរការ​ប្រក្រតី​នៃ​គ្រប់​វិស័យ​ឡើង​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ