ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ផុស​ប្រមា.ថ​មេី​ល​ងាយ​សមត្ថកិច្ចត្រូវ​បាន​កោះហៅចូលខ្លួន​មក​បំភ្លឺ និង​សុំ​ទោស​ជា​សាធារណៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមកបំភ្លឺ និងសុំទោសជាសាធារណៈក្រោយពីបានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុកជេរប្រមា.ថមើលងាយដល់សមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ ។ សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា…

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមកបំភ្លឺ និងសុំទោសជាសាធារណៈក្រោយពីបានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុកជេរប្រមា.ថមើលងាយដល់សមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ ។

សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា ដា​នី​លក់​ទូរស័ព្ទ​គ្រប់​ប្រភេទ ដែល​បាន​ផុស​ព័ត៌មាន​មិន​ពិត នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​ថា «​នៅ​មុខ​សួន​វឌ្ឍនៈ ផ្លូវ​វេ​ង​ស្រេង ពួក​អា​ជញ្ជក់​ឈា​.​ម​ខុស​ពី​ប្រទេស​ថៃ​ឆ្ងាយ​ដូច​មេឃ និង​ដី​» ដែល​មាន​ខ្លឹមសារ​ប្រមា.ថមើលងាយ​មក​លើ​មន្ត្រី​នរ​គ​របាល​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា​នេះ​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា តាម​ពិត​ជាក់ស្តែង​ករណី​នេះ គឺជា​ការ​ចាប់​ផាកពិន័យ​បុរស​ម្នាក់​ឈ្មោះ សេង ដា​នី ដែល​បាន​បើកបរ​ល្មើស​នឹង​ច្បាប់​ចរណ៍ នៅ​វេលា​ម៉ោង​៨ និង ៣០​នាទី ត្រង់​ចំណុច​សួន​វឌ្ឍនៈ ដោយ​មន្ត្រី​នគរបាល​ចរណ៍​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ និង​បាន​ចេញ​វិ​ក័យ​ប​ត្រ​ផាកពិន័យ​ត្រឹមត្រូវ ។

ប៉ុន្តែ​នៅ​ថ្ងៃ​ល្ងាច​ទី​១៤ ខែតុលា ឆ្នាំ​២០២១ បុរស់​ឈ្មោះ សេង ដា​នី នេះ​បាន​ផុស​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ជេរ​ប្រមា.ថ​មក​លើ​សមត្ថកិច្ច ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ និង​ក្នុង​គោលបំណង​អាក្រក់​បង្ខូច​កិត្តិយស​របស់​សមត្ថកិច្ច​ក៏​ដូច​ជា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ។

រហូត​ដល់​វេលា​ម៉ោង​២​និង​០០​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ​បាន​កោះហៅ​ឈ្មោះ សេង ដា​នី ចូល​មក​មក​បំភ្លឺ ដោយ​បាន​ទទួល​នូវ​កំហុស និង​ធ្វើការ​ថត​វី​ដេ​អូ​ សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ ជា​ពិសេស​សមត្ថកិច្ច​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ដើម្បី​សុំ​ការ​លើកលែងទោស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ