ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្តល់​ប្រាក់​សំណង​ដល់​សាច់ញាតិ​គ្រួសារ​ជន​រង​គ្រោះ​ស្លា​.​ប់​ក្នុង​ការ​វា​.​យ​ប្រហារ​ខុស

2 ឆ្នាំ មុន

រដ្ឋាភិបាល​អា​មេ​រិ​កបាន​ផ្តល់​ប្រាក់​សំណង​ទៅ​ដល់​សាច់ញាតិ​នៃ​មនុស្ស​ចំនួន១០​នាក់ ​ដែល​ត្រូវ​បាន​ស​ម្លា​.​ប់​ខុស ក្នុង​ប្រតិបត្តិការ​វា​.​យ​ប្រហារ​ដោយ​ដ្រូ​ន​នៅ​ក្នុង​រដ្ឋធានី Kabul កាលពី​ខែសីហា​កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​សៅ​រិ៍​នេះ​។ បុគ្គលិក​ជំនួយ​ម្នាក់ និង​សមាជិកគ្រួសារ​ចំនួន…

រដ្ឋាភិបាល​អា​មេ​រិ​កបាន​ផ្តល់​ប្រាក់​សំណង​ទៅ​ដល់​សាច់ញាតិ​នៃ​មនុស្ស​ចំនួន១០​នាក់ ​ដែល​ត្រូវ​បាន​ស​ម្លា​.​ប់​ខុស ក្នុង​ប្រតិបត្តិការ​វា​.​យ​ប្រហារ​ដោយ​ដ្រូ​ន​នៅ​ក្នុង​រដ្ឋធានី Kabul កាលពី​ខែសីហា​កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​រសៀល​ថ្ងៃ​សៅ​រិ៍​នេះ​។

បុគ្គលិក​ជំនួយ​ម្នាក់ និង​សមាជិកគ្រួសារ​ចំនួន ៩​នាក់ រួម​មាន​កុមារ ៧​នាក់​បាន​ស្លា​.​ប់​ក្នុង​ការ​វា​.​យ​ប្រហារ​ខុស​នោះ​។ ការ​វា​.​យ​ប្រហារ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​កងទ័ព​អា​មេ​រិ​ក​ដក​ចេញពី​ប្រទេស​ប៉ា​គី​ស្ថាន ។ មន្ទីរ​បញ្ចា​កោណ​អា​មេ​រិ​ក បាន​និយាយ​ថា​ខ្លួន​ក៏​កំពុងធ្វើការ​ផង​ដែរ​ដើម្បី​ជួយ​ដល់​សមាជិក​នៃ​នៃ​គ្រួសារ​រង​គ្រោះ ឲ្យ​ផ្លាស់​ទី​ទៅ​កាន់​សហរដ្ឋអាមេរិក​។

ឧត្តមសេនីយ៍​អា​មេ​រិ​ក លោក Kenneth McKenzie បាន​និយាយ​កាលពី​ខែ​មុន​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​ក បាន​ធ្វើការ​តាមដាន​រថយន្ត​របស់​បុគ្គលិក​ជំនួយ​អស់​រយៈពេល ៨​ម៉ោង ដោយ​ជឿជាក់​ថា​រថយន្ត​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ IS-K​។

ការ​ស៊ើបការណ៍​បាន​រក​ឃើញ​ថា រថយន្ត​របស់​បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​នៅ​បរិវេណ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម IS-K ហើយ​ការ​បំ​ផ្លាស់​ទី​របស់​វា​ពាក់ព័ន្ធ​នឹង​ចារកម្ម​អំពី​ផែនការ​របស់​ក្រុម IS-K សម្រាប់​ការ​វាយប្រហារ​ព្រ​លាន​យន្តហោះ​ក្រុង Kabul​។

នៅ​ចំណុច​មួយ យន្តហោះ​ដ្រូ​ន បានឃើញ​បុរស​ជា​ច្រើន​នាក់​មាន​ផ្ទុក​អ្វី​ដែល​ទំនងជា​គ្រឿងផ្ទុះ​ចូល​ទៅ​ក្នុង​ឃ្លុប​ឡាន ប៉ុន្តែ​គ្រឿង​ទាំងនោះ​បាន​ប្រែជា​ធុង​ទឹក​។

លោក​ឧត្តមសេនីយ៍ McKenzie ពណ៌នា​ការ​វា​.​យ​ប្រហារ​នោះ​គឺជា​កំហុស​ដ៏​គួរ​ឲ្យ​សោកស្តាយ​។ លោក​បន្ថែម​ថា ក្រុម​តា​លី​បង់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ចារកម្ម​ដែល​បណ្តាល​ឲ្យ​មានការ​វា​.​យ​ប្រហារ​ឡើយ​។

ការ​ផ្តល់​ប្រាក់​សំណង​ទៅ​ដល់​សាច់​ជាតិ​គ្រួសារ​រង​គ្រោះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​កិច្ចប្រជុំ​រវាង​លោក Colin Kahl អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោក Steven Kwon ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ជំនួញ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។

សូម​រម្លឹក​ថា ក្រុម​តា​លី​បង់​បាន​ដណ្តើម​កាន់កាប់​បាន​ក្រុង Kabul នៅ​ថ្ងៃ​ទី ១៥ ខែសីហា ឆ្នាំ ២០២១ ក្រោយ​ពេល​អា​មេ​រិ​ក​ដកទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​បាន​ធ្វើការ​វា​.​យ​ប្រហារ​ជា​ច្រើន​កន្លែង ជា​ពិសេស​នៅ​ព្រះ​វិហារ​សាសនា បន្ទាប់​ពី​ក្រុម​តា​លី​បង់​បាន​ចូល​កាន់កាប់​រដ្ឋាភិបាល ដោយ​ក្រុម​នេះ​ប្រឆាំង​នឹង​ក្រុម​តា​លី​បង់​។

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ព្រះ​វិហារ​មួយ ស្ថិត​ក្នុង Kandahar បណ្តាល​ឲ្យ​មនុស្ស​ជាង ៤០​នាក់​ស្លា​.​ប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​។

ក្រុម​រដ្ឋ​អ៊ី​ស្លា​ម IS បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការ​វា​.​យ​ប្រហារ​នោះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ