ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈទឹកនៅស្រុកសំឡូត បន្តហូរចូលស្ទឹងសង្កែ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ខេត្ដបាត់ដំបង​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែតុលា​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ខណៈ​ទឹក​នៅ​ស្រុក​សំឡូត​បន្ត​ហូរ​ចូល​ស្ទឹង​សង្កែ ។ រដ្ឋបាល​បាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា សូម​គោរព​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ខេត្តបាត់ដំបង ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា…

ខេត្តបាត់ដំបង ៖ រដ្ឋបាល​ខេត្ដបាត់ដំបង​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែតុលា​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ខណៈ​ទឹក​នៅ​ស្រុក​សំឡូត​បន្ត​ហូរ​ចូល​ស្ទឹង​សង្កែ ។

រដ្ឋបាល​បាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា សូម​គោរព​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ខេត្តបាត់ដំបង ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ប៉ែក​ខាងលើ ស្រុក​សំឡូត ហើយ​បាន​បន្ត​ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ ធ្វើ​ឱ្យ​ទឹកស្ទឹង​សង្កែ​មានការ​កើនឡើង​ខ្ពស់​។

ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ​សូម​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ឱ្យ​បាន​ខ្ពស់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ