ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា អ្នក​បើកឡាន Rolls-Royce នោះ​មិនមែន​ជា​អតីត​ភរិយាលោក ​ឌួ​ង ឆាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅ​នឹង​លទ្ធផល​នៃ​ចំណាត់ការ​របស់​សមត្ថកិច្ច​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត Rolls Roy ពណ៌​ស ផ្លា​ក​លេខ កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅ​នឹង​លទ្ធផល​នៃ​ចំណាត់ការ​របស់​សមត្ថកិច្ច​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត Rolls Roy ពណ៌​ស ផ្លា​ក​លេខ កម្ពុជា MR.IDOL ដែល​បាន​បើក​បុក​បង្គោល​ភ្លើង និង​របាំង​ពុះ​ចែកផ្លូវ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០២​និង​២០​នាទី ត្រង់​ចំណុច​មុខ​វិហារ​ចិន មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​នៅ​យប់​ថ្ងៃ​ទី​១៥ ខែតុលា​នេះ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ និង​បរិវេណ​កន្លែង​កើតហេតុ ជា​លទ្ធផល​រក​ពុំ​ឃើញ​មាន​កាមេរ៉ា​សុវត្ថិភាព​ដែល​បង្ហាញ​ពី​សកម្មភាព​ពេល​កើតហេតុ​នោះ​ទេ ។ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើការ​នាំ​យក​រថយន្ត​បង្កហេតុ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​បាន​ធ្វើការ​កោះ​អញ្ជើញ​ម្ចាស់​រថយន្ត​បង្ក​ឱ្យ​ចូលខ្លួន​បំភ្លឺ និង​ទទួលខុសត្រូវ​លើ​ករណី​បង្ក​នេះ ។

ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ និង​ស្តាប់​ចម្លើយ​របស់​ឈ្មោះ ចិន ពុទ្ធ​ឆាត ភេទ​ប្រុស ជា​តំណាង​ម្ចាស់​រថយន្ត​បាន​បញ្ជាក់​ថា អ្នក​បើករថយន្ត​បង្ក​គ្រោះថ្នាក់ គឺ​ឈ្មោះ ដេ​ត ឫ​ទ្ធី ភេទ​ប្រុស ជា​បងប្រុស​បង្កើត​របស់​ម្ចាស់​រថយន្ត​ជាមួយ​នោះ​ដែរ ឈ្មោះ ដេ​ត ឫ​ទ្ធី ក៏​បាន​ចូលខ្លួន​មក​បំភ្លឺ និង​បញ្ជាក់​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​អ្នក​បើករថយន្ត Roll Roy របស់​ប្អូនស្រី​គាត់​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ពិតប្រាកដ​មែន ដោយ​គាត់​បាន​ធ្វើ​ដំណើរ​ចេញពី​ហាង​មួយ​កន្លែង​នៅ​ជិត​ផ្សារ​TK ក្នុង​គោលបំណង​ទៅ​ផ្ទះ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដល់​កន្លែង​កើតហេតុ​បាន​ជែង​រថយន្ត​មួយ​គ្រឿង ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ។

ដោយ​ទទួលស្គាល់​នូវ​កំហុស​ជន​បង្ក​ក៏​បាន​យល់ព្រម​សម្របសម្រួល​បញ្ចប់​ដោយ​បាន​សង​សំណង​ទៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ម្យ៉ាងវិញទៀត ករណី​គ្រោះថ្នាក់​នេះ​ក៏​មិន​បាន​បង្ក​ឱ្យ​មាន​មនុស្ស​រង​របួស​ឡើយ ជាមួយ​នោះ​ដែរ ខាង​មន្ទីរ​សាធារណ​:​ការ​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​លើ​ករណី​នេះ​ដែរ ដោយ​គ្រាន់តែ​ទាមទារ​សំណង​យក​មក​ជួសជុល​ការ​ខូចខាត​តែ​ប៉ុណ្ណោះ ។


ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​បញ្ជាក់​ជូន​សាធារណ​:​ជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ការ​អនុវត្ត​ច្បាប់ គឺ​យោង​ទៅ​លើ​ភស្តុ​តាង​ច្បាស់លាស់​មិនមែន​ជា​ការ​ចោទប្រកាន់​ខុស ឬ​ត្រូវ ទៅ​តាម​ការ​គិត ឬ​នឹកឃើញ​នោះ​ទេ ។ បើ​មាន​ភស្តុ​តាង​ច្បាស់លាស់ សមត្ថកិច្ច​ជំនាញ​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់ ហើយ​បើ​គ្មាន​ភស្តុ​តាង​ច្បាស់លាស់​នោះ​ទេ ក្នុង​នាម​ជា​អ្នក​អនុវត្ត​ច្បាប់​មិន​អាច​ចោទប្រកាន់​បុគ្គល​ណា​ម្នាក់​បាន​ថា អ្នក​នោះ​ជា​អ្នកបើកបរ​អ្នក​នោះ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​ហេតុផល​ណាមួយ​ដោយ​គ្មាន​ភស្តុ​តាង​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ