ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​ប្រមាណ២៤០​នាក់ ត្រូវ​បាន​ដឹក​តាម​រថយន្ត​ទៅ​ដាក់​ព្យាបាល​នៅ​កន្លែង​ថ្មី

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដូច​ការ​គ្រោងទុក​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ដោយ​អ្នកជំងឺ​កូ​វី​ដ​១៩ កម្រិត​ស្រាល​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ដែល​ព្យាបាល​ជា​សះស្បើយ​ចំនួន​ធំ​អស់​នៅ​សល់​ប្រមាណ​២៤០​នាក់ ក្នុង​នោះ​មាន​ប្រុស​ស្រី​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ។ ដោយ​យក​ទៅ​ដាក់​នៅ​ទីតាំង​ថ្មី​ឃ្លាំង​ពាណិជ្ជកម្ម​ចំនួន​បី​ល្វែង ស្ថិត​នៅ​ក្នុងស្រុក​កំពង់សៀម…

ខេត្តកំពង់ចាម ៖ ដូច​ការ​គ្រោងទុក​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ដោយ​អ្នកជំងឺ​កូ​វី​ដ​១៩ កម្រិត​ស្រាល​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ដែល​ព្យាបាល​ជា​សះស្បើយ​ចំនួន​ធំ​អស់​នៅ​សល់​ប្រមាណ​២៤០​នាក់ ក្នុង​នោះ​មាន​ប្រុស​ស្រី​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ។

ដោយ​យក​ទៅ​ដាក់​នៅ​ទីតាំង​ថ្មី​ឃ្លាំង​ពាណិជ្ជកម្ម​ចំនួន​បី​ល្វែង ស្ថិត​នៅ​ក្នុងស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ហើយ​ដែល​មាន​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម​ផង​ដែរ ។

លោក​ថាវ សុផល នាយក​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​ដែល​លោក​ចាំ​នៅ​ចុង​ខែមេសា ឬ​ដើមខែ​ឧសភា ក្នុង​ឆ្នាំ​២០២១ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​រួម​នឹង​សហការី​បាន​ចុះ​មក​ពិនិត្យ​ទីតាំង​វិទ្យាល័យ​របស់​លោក ដើម្បី​ខ្ចី​យក​ធ្វើ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​កម្រិត​ស្រាល​មក​ពី​តាម​តំបន់​នានា​ក្នុង​ខេត្តកំពង់ចាម ។

នាយក​វិទ្យាល័យ​ព្រះ​សីហ​នុ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុងអំឡុងពេល​នោះ​ជំងឺ​កូ​វី​ដ ត្រូវ​បាន​ផ្ទុះ​ឡើង​ហើយ​សិស្សានុសិស្ស​ក៏​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​មក​រៀនសូត្រ​ព្រោះ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ពី​សិស្ស​ម្នាក់​ទៅ​សិស្ស​ម្នាក់​ទៀត ។ ទើបតែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​បាន​យក​រថយន្ត​ជា​ច្រើន​គ្រឿង​មក​ដឹក​អ្នកជំងឺ​ពីរ​ក្នុង​អគារ​ថ្នាក់រៀន ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះ​សីហ​នុ យក​ទៅ​ដាក់​នៅ​ទីតាំង​ថ្មី​ក្នុងស្រុក​កំពង់សៀម ។

រូប​លោក​មិន​ទាន់​ច្បាស់​ថា តើ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​សិស្ស​ចូល​រៀន​ព្រោះ​នៅ​បាញ់ថ្នាំ​ស​ម្លា​.​ប់ មេរោគ​តាម​បន្ទប់​ថ្នាក់រៀន​បន្ថែម​ទៀត ។ តែ​ចំពោះ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ គឺ​ត្រូវ​តែម​ករៀន​ជា​រៀងរាល់ថ្ងៃ ដោយ​ត្រូវ​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ។

បើសិនជា​ឱកាសល្អ​រូប​លោក​នឹង​បើក​ឲ្យ​សិស្ស​រៀន​គ្រប់​កម្រិត ដោយឡែក​សិស្ស​ក្រៅពី​ថ្នាក់​ប្រឡង​ទាំង​២​កម្រិត​គឺ​ត្រូវ​រៀន​ចែក​ជា​ពីរ​វេន​ក្នុង​នោះ​មួ​យស​ប្តា​ហ៍​រៀន​នៅ​សាលា​និង​រៀន​តាម​អន​ឡាញ​ជាដើម​។

ចំណែក​លោក​នួន ណុ​យ នាយករង​រដ្ឋបាល​សាលាខេត្ត​វិញ​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​បាន​ផ្ទុះ​ឡើង​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​រៀបចំ​សណ្ឋាគារ​មេគង្គ​នៅ​មាត់ទន្លេ​ធ្វើ​ជា​កន្លែង​ច​ត្តា​ឡី​ស័ក ដែល​ក្នុង​គ្រានោះ​ត្រូវ​បាន​រក​ឃើញ​លើ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នៅ​លើ​នាវា​ទេសចរណ៍​មួយ​គ្រឿង ។

លោក​នាយករង​រដ្ឋបាល​សាលាខេត្ត​បាន​បញ្ជាក់​ថា ក្រោយមក​ទៀត​ជំងឺ​កូ​វី​ដ​ក៏​បាន​ផ្ទុះ​ឡើង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​នៅ​ក្នុង​ខេត្តកំពង់ចាម ។ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រែក្លាយ​សណ្ឋាគារ​មេគង្គ​ទៅ​ជា​មន្ទីរពេទ្យ​ថ្នាក់​តំបន់​សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដរ​ហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

យោង​តាម​សេចក្តីសម្រេច​ស្ដី​ពី​សុពលភាព​នៃ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ខេត្តកំពង់ចាម​បន្ត​ពី​រស​ប្តា​ហ៍​បន្ថែម​ទៀត គឺ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ១៥ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ ។ ដោយ​ក្នុង​ប្រការ​៩ ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​សំដៅ​គ្រប់គ្រង​តំបន់​ដែល​រក​ឃើញ​ថា​មានការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ដែល​តា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ